ការអញ្ផើញរបស់ព្រះវរបិតា
ក័ណ្ឌគម្ពីរអេសេគាល ជាកណ្ឌគម្ពីរសញ្ញាចាស់ ដែលបាននិយាយអំពើការជំនុំជម្រះ ដែលព្រះអម្ចាស់ទម្លាក់មកលើរាស្ត្ររបស់ទ្រង់ដែលមិនស្តាប់បង្គាប់។ ព្រះអម្ចាស់បានហៅពួកគេថា “សាសន៍ដែលរឹងចចេស ដែលបានបះបោរនឹងអញ”(២:៣) ហើយ “ជាកូនចៅមានមុខរឹង ហើយចិត្តខែង”(ខ.៤)។ ការពិពណ៌នាអំពីអំពើបាបរបស់ពួកគេ និងអំពីទោសដ៏ធ្ងន់ធ្ងរ ដែលពួកគេត្រូវទទួល ស្តាប់ទៅគួរឱ្យភ័យខ្លាចណាស់។ តែទោះជាយ៉ាងណាក៏ដោយ នៅក្នុងពេលដ៏ខ្មៅងងឹត ព្រះអម្ចាស់ទ្រង់មានព្រះទ័យសោកសៅចំពោះរាស្ត្ររបស់ទ្រង់ ដែលកំពុងជាប់ជាឈ្លើយនៅចក្រភពបាប៊ីឡូន បានជាទ្រង់បង្ហាញសេចក្តីស្រឡាញ់ តាមរយៈការត្រាស់ហៅពួកគេ ឲ្យងាកមកដើរតាមផ្លូវនៃជីវិតវិញ។ គឺដូចដែលទ្រង់មានបន្ទូលថា “ចូរបោះបង់ចោលអំពើរំលងទាំងប៉ុន្មានរបស់ឯង ដែលឯងរាល់គ្នាប្រព្រឹត្ត នោះ ហើយឱ្យខ្លួនមានចិត្តថ្មី និងវិញ្ញាណថ្មីចុះ។ ដ្បិត ឱពូជពង្សអ៊ីស្រាអែលអើយ ឯងរាល់គ្នាចង់ស្លាប់ធ្វើអី? ពីព្រោះអញឥតមានសេចក្តីអំណរ ចំពោះការស្លាប់របស់អ្នកដែលត្រូវស្លាប់នោះទេ ដូច្នេះ ចូរឯងរាល់គ្នាវិលមក ដើម្បីឱ្យបានរស់នៅវិញ!”(១៨:៣១-៣២)។ ព្រះអម្ចាស់មិនបានប្រាប់យើងរាល់គ្នា ឲ្យមានអារម្មណ៍កើតទុក្ខកាន់តែខ្លាំងឡើងៗ ចំពោះសេចក្តីកំហុសរបស់យើងឡើយ ម្យ៉ាងទៀត ទ្រង់ក៏មិនឲ្យយើងខំប្រឹងប្រែងកាន់តែខ្លាំង ដើម្បីកាន់តាមក្រឹត្យវិន័យរបស់ទ្រង់ឲ្យបាននោះដែរ។ ផ្ទុយទៅវិញ ព្រះទ្រង់បានហៅយើងឱ្យមកទទួលនូវប្រភពនៃការលើកទឹកចិត្ត និងកម្លាំងថ្មីៗ ពោលគឺ “មកទទួលចិត្តថ្មី និងវិញ្ញាណថ្មី”ពីទ្រង់(៣៦:២៦-២៧)។ បើអ្នកកំពុងតែមានអារម្មណ៍ថា ខ្លួនកំពុងតែវង្វេងចេញកាន់តែឆ្ងាយពីព្រះ ហើយមានអារម្មណ៍ថាទ្រង់បោះបង់ចោលអ្នកហើយ នោះពេលនេះជាពេលដែលត្រូវក្រសោបយកសេចក្តីពិតហើយ។ តើអ្នកនឹងទទួលយកការអញ្ផើញរបស់ព្រះវបិតា “ដោយងាកមករកទ្រង់វិញ ដើម្បីមានជីវិតរស់”…
Read article