ការអញ្ផើញរបស់ព្រះវរបិតា

ក័ណ្ឌ​គម្ពីរ​អេសេគាល ជា​កណ្ឌ​គម្ពីរ​សញ្ញា​ចាស់ ដែល​បាននិយាយ​អំពើ​ការ​ជំនុំ​ជម្រះ ដែល​ព្រះ​អម្ចាស់​ទម្លាក់​មក​លើ​រាស្ត្រ​របស់​ទ្រង់​ដែល​មិន​ស្តាប់​បង្គាប់។ ព្រះ​អម្ចាស់​បាន​ហៅពួ​ក​គេ​ថា “សាសន៍​ដែល​រឹង​ចចេស ដែល​បាន​បះ​បោរ​នឹង​អញ”(២:៣) ហើយ “ជា​កូន​ចៅមាន​មុខ​រឹង ហើយ​ចិត្ត​ខែង”(ខ.៤)។ ការ​ពិពណ៌នាអំ​ពី​អំពើ​បាប​របស់ពួ​ក​គេ និង​អំពី​ទោស​ដ៏​ធ្ងន់​ធ្ងរ ដែ​ល​ពួក​គេ​ត្រូវ​ទទួល ស្តាប់​ទៅ​គួរ​ឱ្យ​ភ័យ​ខ្លាច​ណាស់។ តែ​ទោះជា​យ៉ា​ង​ណា​ក៏​ដោយ នៅ​ក្នុង​ពេល​ដ៏​ខ្មៅ​ងងឹត ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​ទ័យ​សោក​សៅ​ចំពោះរា​ស្ត្រ​រប​ស់ទ្រ​ង់ ដែល​កំពុង​ជាប់​ជា​ឈ្លើយ​នៅ​ចក្រ​ភព​បាប៊ីឡូន បាន​ជា​ទ្រង់​បង្ហា​ញ​សេចក្តី​ស្រឡាញ់ តាម​រយៈ​ការ​ត្រាស់​ហៅ​ពួក​គេ ឲ្យ​ងាក​មក​ដើរ​តាម​ផ្លូវ​នៃជី​វិត​វិញ​។    
គឺ​ដូច​ដែល​ទ្រង់​​មាន​បន្ទូល​ថា “ចូរ​បោះប​ង់ចោ​លអំពើ​រំលង​ទាំង​ប៉ុន្មាន​របស់​ឯង ដែ​លឯ​ងរា​ល់​គ្នា​ប្រព្រឹត្ត នោះ ហើយ​ឱ្យ​ខ្លួន​មាន​ចិត្ត​ថ្មី និង​វិញ្ញាណ​ថ្មី​ចុះ។ ដ្បិត​ ឱ​ពូជ​ពង្សអ៊ី​ស្រាអែល​អើយ ឯង​រាល់​គ្នា​ចង់​ស្លាប់​ធ្វើ​អី? ពីព្រោះ​អញ​ឥត​មាន​សេចក្តី​អំណរ ចំពោះ​ការ​ស្លាប់​របស់​អ្នក​ដែល​ត្រូវ​ស្លាប់​នោះ​ទេ  ដូច្នេះ​ ចូរ​ឯង​រាល់​គ្នា​វិលម​ក ​ដើម្បី​ឱ្យ​បាន​រស់​នៅ​វិញ!”​(១៨:៣១-៣២)។

ព្រះ​អម្ចាស់​មិន​បាន​ប្រាប់​យើង​រាល់​គ្នា ឲ្យ​មាន​អារម្មណ៍កើ​ត​ទុក្ខ​កាន់​តែ​ខ្លាំង​ឡើង​ៗ ចំពោះ​សេច​ក្តី​កំហុស​របស់​យើង​ឡើយ ម្យ៉ាងទៀត ទ្រង់​ក៏​មិន​ឲ្យ​យើង​ខំ​ប្រឹងប្រែ​ង​កាន់​តែ​ខ្លាំង​ ដើម្បី​កាន់​តាម​ក្រឹត្យ​វិន័យ​របស់​ទ្រ​ង់​ឲ្យ​បាន​នោះ​ដែរ។ ផ្ទុយ​ទៅ​វិញ ព្រះទ្រ​ង់​បាន​ហៅ​យើ​ង​ឱ្យ​មក​ទទួល​នូវ​ប្រភ​ពនៃ​​ការ​​លើក​ទឹក​​ចិត្ត និង​កម្លាំង​ថ្មី​ៗ ពោល​គឺ “មក​ទទួល​ចិត្ត​ថ្មី និង​វិញ្ញាណ​ថ្មី”ពី​ទ្រង់(​៣៦:២៦-២៧)។

បើ​អ្នក​កំពុង​តែ​មាន​អារម្ម​ណ៍​ថា ខ្លួន​កំពុង​តែ​វង្វេង​ចេញ​កាន់​តែ​ឆ្ងាយ​ពី​ព្រះ ហើយ​មាន​អារម្មណ៍​ថា​ទ្រង់​បោះ​បង់​ចោល​អ្នក​ហើយ នោះ​ពេល​​នេះ​​ជា​​ពេលដែ​លត្រូ​វក្រ​សោប​យក​សេចក្តី​ពិត​ហើយ។ តើអ្ន​ក​នឹង​ទទួល​យក​ការ​អញ្ផើញរ​ប​ស់​ព្រះវ​បិតា “ដោយ​ងាក​មក​រ​កទ្រ​ង់​វិញ ដើម្បី​មាន​ជីវិ​ត​រស់” ក្នុ​ង​ថ្ងៃ​នេះ​ឬទេ​?—David McCasland

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles