កសាងជីវិតដែលសក្តិសម
ចៅៗរបស់ខ្ញុំ ចូលចិត្តលេងល្បែងសង់ផ្ទះណាស់។ក្មេងៗទាំងនោះ មានដុំជ័រជ្រុងៗតូចៗជាច្រើនពណ៌ សម្រាប់ឲ្យពួកគេសង់ប៉មបន្ទាយ យន្តហោះ ផ្ទះ ឬសាងសង់អ្វីផ្សេងទៀត តាមក្តីស្រមៃ និងចំណូលចិត្តរបស់ខ្លួន។ បន្ទាប់ពីចៅៗរបស់ខ្ញុំ បានចាប់ផ្តើមចាក់បំណែកតូចៗទាំងនោះ ចេញពីប្រអប់មកលើកម្រាលឥដ្ឋហើយ ពួកគេក៏ចាប់ផ្តើមផ្គុំបំណែកទាំងនោះចូលគ្នា។ ប៉ុន្តែ មិនយូរប៉ុន្មាន ពួកគេក៏យល់ថា ពួកគេមិនត្រូវការការណែនាំ នៅក្នុងការសាងសង់ទេ។ នៅទីបំផុត ការនេះក៏បាននាំឲ្យពួកគេឈានដល់ដំណាក់កាលមួយ ដែលពួកគេដឹងខ្លួនថា ការសាងសង់ទៅតាមការនឹកឃើញរបស់ខ្លួន មិននាំឲ្យមានលទ្ឋផលល្អ ទេ។ ដូច្នេះ ពួកគេក៏រុះរើបំណែកទាំងនោះចេញពីគ្នា ដើម្បីចាប់ផ្តើមសាងសង់សារជាថ្មីម្តងទៀត ប៉ុន្តែ លើកនេះ ពួកគេដឹងយ៉ាងច្បាស់ថា ការធ្វើតាមការណែនាំ ពិតជាមានសារៈសំខាន់យ៉ាងណា ចំពោះពួកគេ។ តើអ្នកចង់ឱ្យបំណែកនៃជីវិតរបស់អ្នក ត្រូវបានរុះរើចេញពីគ្នា ហើយផ្គុំចូលគ្នាឡើងវិញ តាមការណែនាំរបស់ព្រះអម្ចាស់ឬ? ប្រសិនបើអ្នកមានព្រះយេស៊ូវជាជើងជញ្ជាំងរបស់អ្នក នោះចូរចាប់ផ្តើមកសាងជីវិតតាមប្លង់របស់ទ្រង់ចុះ។ សាវ័កប៉ុលបានសរសេរថា “ត្រូវប្រយ័ត្នរៀងខ្លួន អំពីបែបណាដែលសង់”ពីលើជើងជញ្ជាំងនោះ(១កូរិនថូស ៣:១០-១១ )។ តើប្លង់នោះជាអ្វី? នៅក្នុងប្លង់នោះមានដូចជា ការរាប់អានគេឱ្យលើសជាងខ្លួន ដោយចិត្តសុភាព(ភីលីព ២:៣-៤) ការធ្វើទានដោយសប្បុរសនូវធនធានរបស់អ្នក ដល់អ្នកដែលគេត្រូវការ(យ៉ាកុប ២:១៤-១៧) ការឆ្លើយតបដោយសេចក្តីស្រឡាញ់ ចំពោះអស់អ្នកណាដែលបានធ្វើខុសនឹងអ្នក(រ៉ូម ១២:១៤-២១)។…
Read article