នៅក្រៅទូក

លោក កាត​ស៊ូស៊ីកា ហូគូសៃ(Katsushika Ho​kusai) ស្ថិត​ក្នុង​ចំណោម​សិល្បៈ​ករ ដែល​មាន​ស្នាដៃ​ និង​បាន​ទទួល​ការ​សរសើរ​ច្រើន​ជាង​គេបំ​ផុត ក្នុង​ប្រវត្តិ​សាស្ត្រ​នៃ​ប្រទេស​ជប៉ុន។ ក្នុង​ចន្លោះ​ឆ្នាំ ១៨២៦ និង​ឆ្នាំ១៨៣៣ គឺ​ពេល​គាត់​នៅ​ចន្លោះ​អាយុ​៦០ ដល់អាយុ៧០ គាត់​បាន​បង្កើត​ស្នាដៃ​វិ​ចិត្រដ៏​ល្អ​បំផុ​ត​ ក្នុង​អាជីព​របស់​គាត់ ដែល​ជា​ផ្ទាំង​គំនូ​រ​ជា​ច្រើន​សន្លឹក​ ដែ​លមា​ន​ចំណង​ជើង​ថា ទស្សនីយភាព​ទាំង​៣៦​យ៉ា​ង នៃ​ភ្នំ​ហ្វូជី ។ ក្នុង​ចំណោមផ្ទាំង​គំនូរ​ពណ៌​ទាំង​នោះ មាន​​រូ​ប​គំនូ​​មួ​យ​ផ្ទាំង ដែល​ជាស្នា​ដៃ​ឯក​របស់​គាត់ ដែល​មាន​ចំណង​ជើង​ថា រលក​យក្ស​នៅ​ខេត្ត​កាណា​ហ្គាវ៉ា(Kanagawa) ។ លោក​ហូគូសៃ​បាន​គូរ​រូប​គំនូ​រនេះ ក្នុង​អំឡុង​ពេ​លគា​ត់​កំពុង​ជួប​បញ្ហា​ហ​រិញ្ញ​វត្ថុ និង​ផ្លូវ​អារម្មណ៍ ហើយ​ក្នុង​រូប​គំនូ​រនេះ គេឃើ​ញមាន​​រលក​យក្សខ្ពស់​​ដូច​ជញ្ផាំងទឹ​ក ដែល​កំពូល​​​វា​បែក​ជា​​ពពុះទឹ​ក មា​នរា​ងដូ​ច​ក្រញ៉ាំ​ពណ៌ស ដែល​ហៀប​នឹង​បោក​សង្កត់​ពី​លើទូ​កវែ​ង​៣គ្រឿ​ង ដែល​មាន​ពេល​ដោយ​អ្នកអុំ នៅ​ខាង​ក្នុង​។

យ៉ាង​​ណា​មិ​ញ បទ​គម្ពីរ​ទំនុក​ដំកើង​ជំពូក ១០៧ ក៏​បា​ននិយាយ​ផង​ដែរ អំពី​មនុស្ស​ដែល​កំពុ​ងជួ​បគ្រោះ​ថ្នា​ក់ នៅ​ឯ​សមុទ្រ។ បទ​គម្ពីរ​នេះ​បាន​ចែង​ថា រល​ក​ទាំង​នោះផា​ត់​ឡើង “ដល់​ផ្ទៃ​មេឃ ក៏​ធ្លាក់​ទៅ​វិញ​ដល់​ទី​ជំ​រៅ” ជា​ហេតុ​បណ្តាល​ឲ្យ “ព្រលឹង​គេ​រ​លាយ​ទៅ ដោយ​សេចក្តី​អន្ត​រាយ​”(ខ.២៦)។ ទីបំផុត នាវិក​ទាំង​នោះ​ក៏បា​នប​ញ្ជូន​សញ្ញា​សូម​ការ​សង្រ្គោះបន្ទាន់ ទៅ​កាន់​ព្រះអ​ម្ចាស់ ហើយ​ទ្រង់​ក៏​បា​នឆ្លើ​យ​តប ដោយ​ធ្វើ​ឲ្យ​សមុទ្រ​មាន​សភាព​ស្ងប់​វិញ ហើយ​ក៏​បាន​នាំ​គេទៅ​ដល់​គោល​ដៅ(ខ.២៨-៣០)។

ពេលយើង​ប្រឈម​មុខ​នឹង​ហេតុការណ៍​ដែល​អស់​សង្ឃឹម យើង​ច្រើន​តែ​​ងា​កទៅ​រក​អ្នក​ដទៃ ដើម្បី​​សុំ​ការ​ណែនាំ និ​ងការ​កម្សាន្ត​ចិត្ត។ ទោះ​ជា​យ៉ាង​ណា​ក៏ដោ​យ អ្នក​ទាំង​នោះ​ក៏​កំពុង​តែ​នៅ​ក្នុង​ទូក​ជាមួ​យយើ​ង​ដែរ គឺកំពុ​ង​វង្វេង​​ក្នុង​មហាស​មុទ្រ​នៃ​ជីវិត ដែល​មាន​រលក​បក់​ចុះ​ឡើង​ៗ​។ មាន​តែ​ព្រះ​ទេ ដែល​គង់​នៅ​ក្រៅ​ទូក​ ដោយ​អំណាច​ចេស្តា ទ្រង់​មាន​ភាព​នឹង​នរ ហើយ​មាន​ភាព រឹ​ង​ប៉ឹង​ល្មម​នឹង​អាច​ធ្វើ​ឲ្យស​មុទ្រ​ស្ងប់​បាន(ខ.២៤-២៥,២៩)។ តើ​អ្នក​កំពុ​ងជួប​បញ្ហា​ឬ? ចូរ​អំពាវ​នាវ​ដល់​ទ្រង់​ចុះ! –Jennifer Benson Schuldt  

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles