ការយកចិត្តទុកដាក់

សិ្ថតិ​ទាំង​អស់ គឺ​មិន​សុទ្ធ​តែអា​ចយ​ក​ជា​ការ​បាន​ឡើយ។ តួរ​លេខ​ដែល​យើង​ទទួល​បាន​ពី​ស្ថិតិ ផ្តល់​​ឱ្យ​យើង​នូវពត៌មាន ប៉ុន្តែ ជួន​កាល​តួរលេខ​ទាំង​នោះ ធ្វើ​ឲ្យ​យើង​មិន​សូវ​ខ្វល់​ពី​មនុស្ស ដែល​គេ​បាន​រាប់​បញ្ចូល​ក្នុង​តួរ​លេខ​នោះទៅ​វិញ​។ ថ្មី​ៗ​នេះ ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល ពេល​បាន​មើល​តួរ​លេខ ដែល​គេបា​ន​រាយកា​រណ៍​ថា : ជា​រៀង​រាល់​ឆ្នាំ មាន​មនុស្ស​ប្រមាណជា​១៥​លាន​នាក់​ស្លាប់ ដោយសារ​ភាព​អត់​ឃ្លាន។ ដំណឹង​នេះ​ធ្វើ​ឲ្យ​ខ្ញុំមា​នអា​រម្មណ៍​តក់​ស្លត់​ណាស់ ហើយ​អ្នក​ដែល​កំពុង​រ​ស់នៅ​ ក្នុង​វប្បធម៌​សម្បូរ​សប្បាយ ក៏​ពិបាក​យល់អំ​ពី​រឿង​នេះដែ​រ។ មាន​ក្មេង​​​អាយុ​ក្រោម​៥ឆ្នាំ​ រាប់​លាន​នាក់ បាន​បាត់​បង់​ជីវិត ជារៀ​ងរា​ល់​ឆ្នាំ ហើយ​មួយ​ភាគ​បី​នៃការស្លា​ប់នោះ​ គឺ​ជាប់​ទាក់​ទង​នឹង​ភាពអ​ត់​ឃ្លាន។ នេះ​ជាតួលេខ​ដ៏​​គួរឲ្យ​ភ្ញាក់​ផ្អើល ប៉ុន្តែ វា​មិន​គ្រា​ន់តែ​​ជា​ចំនួន​ដែល​គេបា​ន​ធ្វើ​ស្ថិតិប៉ុ​ណ្ណោះឡើ​យ តែ​វា​ជា​ចំនួន​របស់​មនុស្ស​ដែល​ព្រះ​អម្ចាស់​បាន​ស្រឡាញ់។   

យើង​អាច​បង្ហាញ​ឲ្យ​គេ​​ស្គាល់​ព្រះ​ទ័យ​ស្រឡាញ់ របស់​ព្រះ​វបិតា បើ​សិន​ជា​យើង​បំពេញ​សេចក្តី​ត្រូវ​ការ​ខាង​សា​ច់ឈា​មរ​បស់​គេ​។ ស្តេច​សាឡូម៉ូន​បានចែ​ង​ថា “អ្នក​ណាដែ​ល ស​ង្កត់​សង្កិន​មនុស្ស​ក្រីក្រ នោះឈ្មោះ​ថាប្រកួ​ត​នឹង​ព្រះ​ដ៏ប​ង្កើត​ខ្លួន​មក តែ​អ្នក​ណាដែ​លមេ​ត្តា ដ​ល់​មនុស្សកំ​សត់​ទុគ៌ត នោះ​ជា​អ្នក​លើក​តម្កើង​ទ្រ​ង់​វិញ(សុភាសិត ១៤:៣១)។ យើង​អាច​បង្ហាញ​នូវ​សេចក្តី​មេត្តា​ដល់​មនុ​ស្សកំសត់​ទុគ៌ត ដោយ​ធ្វើ​ការងា​រស្ម័​គ្រ​ចិត្ត​ជាច្រើ​ន ដូចជា ការ ចូ​ល​រួម​ចែក​អាហារ ការ​ជួយ​រក​ការងារ​ឲ្យ​​ពួក​គេធ្វើ​ ការ​បរិច្ចាក​ប្រាក់​ដល់​កម្ម​វិធី​ខួ​ងអណ្តូង​ទឹក​ស្អាត់ នៅក​ន្លែង​ដែល​ខ្វះ​ទឹក​ស្អាត​ប្រើ ការ​ទៅចែ​កអា​ហារ​នៅតំ​បន់​ក្រីក្រ ការ​បង្រៀនវិ​ជ្ផាជី​វៈដើម្បីប្រក​ប​រប​រផ្សេ​ង​ៗ ឬការ​ចែក​អាហារ​ថ្ងៃ​ត្រង់ ដល់​ក្មេង​នៅ​សាលា​រៀ​នជា​ដើម​។

ពេល​យើង​ទទួល​យក​នូវ​ការ​ទទួល​ខុស​ត្រូវ​ទាំង​នេះ យើង​កំពុង​សរសើរ​តម្កើង​ព្រះ​វបិតា ​និងលើក​តម្កើង​ព្រះ​ទ័យ​ទុក​ដាក់ ដែល​ទ្រង់​មាន​ចំពោះ​មនុ​ស្សទាំ​ង​អស់។ ហើយ​យើង​នឹង​កាន់​តែងា​យស្រួ​លផ្សា​យ​ដំណឹង​ល្អ​នៃ​ឈើ​ឆ្កាង​ ដល់អ្ន​ក​ដែល​កំពុង​ស្រេក​ឃ្លាន​អាហារ បើ​ប្រសិ​ន​បើ​យើង​បាន​ផ្តល់​អាហារ​ចម្អែ​តក្រពះ​របស់​ពួ​ក​គេហើ​យ​នោះ។  —Bill Crowder

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles