ការឃើញរូបនៅជិត និងឃើញរូបនៅឆ្ងាយ
តាមបទពិសោធន៍របស់ខ្ញុំផ្ទាល់ បើគ្រាន់តែមានភ្នែកពីរដែលមានសុខភាពល្អ គឺមិនទាន់គ្រប់គ្រាន់ល្មម ដើម្បីយើងអាចមើលឃើញច្បាស់ឡើយ។ បន្ទាប់ពីភ្នែករបស់ខ្ញុំម្ខាង បានទទួលការវះកាត់ត្រង់ផ្នែករេទីណា ដែលបានរហែករួចមក ភ្នែកទាំងសង្ខាងអាចមើលឃើញច្បាស់ ជាងមុន ប៉ុន្តែ ភ្នែកទាំងពីរមិនព្រមសហការគ្នាទេ។ បានជាម្ខាងមើលឃើញរបស់អ្វីដែលនៅឆ្ងាយ ស្របពេលដែលម្ខាងទៀតបែរជាមើលឃើញរបស់អ្វីដែលនៅជិតៗទៅវិញ។ ដូចនេះ ពួកវាមិនធ្វើការរួមគ្នាទេ ផ្ទុយទៅវិញ ពួកវាបែរជាប្រទាញប្រទង់គ្នា ប៉ុន្តែ បីខែក្រោយមក ខ្ញុំក៏បានកាត់វ៉ែនតា តាមវេជ្ជបញ្ជារបស់ពេទ្យ ហើយខ្ញុំក៏អាចផ្តោតទៅលើរូបភាព ដែលនៅខាងមុខខ្ញុំបានស្រួលដូចមុន។ យ៉ាងណាមិញ ក្នុងការសម្លឹងមើលទៅព្រះ យើងក៏អាចជួបបញ្ហាស្រដៀងនឹងបញ្ហាខាងលើផងដែរ។ អ្នកខ្លះអាចផ្តោតចិត្តទៅលើព្រះបានកាន់តែប្រសើរឡើង ពេលដែលពួកគេឃើញទ្រង់ “នៅជិតបង្កើយ” ឬនៅពេលដែលពួកគេយល់ថា ព្រះអម្ចាស់កំពុងមានវត្តមាន នៅក្នុងជីវិតរបស់ពួកគេរៀងរាល់ថ្ងៃ ដោយមានភាពស្និទ្ធស្នាល។ តែគ្រីស្ទបិរស័ទដទៃទៀតមើលឃើញ “ព្រះនៅឆ្ងាយ” ឬនៅឆ្ងាយហួសពីការយល់ដឹងរបស់យើង គឺគេឃើញថា ទ្រង់កំពុងគ្រប់គ្រងសកលលោក ដោយអំណាចចេស្តា។ ស្របពេលដែលមនុស្សមានការខ្វែងគំនិតគ្នា ថាតើការមើលឃើញមួយណា ជាការមើលឃើញល្អជាងគេ ព្រះគម្ពីរមានតួនាទីដូចជាវ៉ែនតា ដែលជួយយើងឲ្យដឹងថា ការមើលឃើញទាំងពីរប្រភេទសុទ្ធតែត្រឹមត្រូវដូចគ្នាទេ។ ជាក់ស្តែង ស្តេចដាវីឌបានមានបន្ទូលអំពីការមើលឃើញទាំងពីរប្រភេទ ក្នុងទំនុកតម្កើង ជំពូក១៤៥ ថា “ព្រះយេហូវ៉ាទ្រង់គង់នៅជិតនឹងអ្នកដែលអំពាវនាវដល់ទ្រង់”(ខ.១៨) ហើយ“ព្រះយេហូវ៉ាទ្រង់ធំប្រសើរ គឺគួរសរសើរយ៉ាងក្រៃលែង ឯសណ្ឋានធំប្រសើររបស់ទ្រង់ នោះនឹងរកយល់មិនបាន”(ខ.៣)។…
Read article