មិនបានសម្រេច តាមផែនការ
កាលពីមុន ខ្ញុំមានក្តីប្រាថ្នាចង់រៀបការ ពេលមានអាយុ១៩ឆ្នាំ និងបង្កើតកូនឱ្យបានកន្លះឡូ ហើយចាប់ផ្តើមរស់នៅក្នុងជីវិតជាភរិយា និងជាម្តាយរបស់គេ។ ប៉ុន្តែ ខ្ញុំមិនបានសម្រេចដូចក្តីប្រាថ្នាទេ ព្រោះផ្ទុយទៅវិញ ខ្ញុំបែរជាមានការងារធ្វើ និងរៀបការ ពេលមានអាយុ៤០ប្លាយ ហើយមិនដែលមានកូនមួយនឹងគេសោះ។ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលបទគម្ពីរទំនុកតម្កើង ៣៧:៤ បានផ្តល់ឲ្យខ្ញុំនូវសេចក្តីសង្ឃឹម ដោយសារព្រះបន្ទូលសន្យា ដែលទ្រង់បានធានាថា “ទ្រង់នឹងប្រទានពរឱ្យអ្នកបានដូចបំណង”។ ប៉ុន្តែ ព្រះអម្ចាស់មិនតែងតែ “ឲ្យការនោះកន្លងហួសទៅ”ឡើយ(ខ.៥) ហើយពេលយើងមិនបានសម្រេចដូចបំណង យើងក៏មានទុក្ខព្រួយ។ ជីវិតរបស់អ្នកអាចប្រែជាដើរខុស ពីផែនការដែលអ្នកបានព្រៀងទុក គឺមិនខុសពីជីវិតខ្ញុំទេ។ តែសូមយើងអានបទគម្ពីរទំនុកតម្កើង ជំពូក៣៧ ដើម្បីទទួលនូវការលើកទឹកចិត្ត ត្រង់ចំណុចដែលមានដូចតទៅ(ទោះបីជាអត្ថន័យជាបឋមនៃបទទំនុកតម្កើងនេះ និយាយអំពីការប្រៀបធៀបខ្លួនយើងទៅនឹងមនុស្សអាក្រក់ក៏ដោយ)៖ តាមខ.៤ យើងអាចរៀនបានថា យើងមិនចាំបាច់ត្រូវបាត់បង់សេចក្តីអំណរក្នុងជីវិត ដោយសារបំណងរបស់យើងមិនបានសម្រេចនោះឡើយ។ ដ្បិតអី ពេលយើងស្គាល់បំណងព្រះទ័យព្រះ នោះទ្រង់នឹងក្លាយជាសេចក្តីអំណររបស់យើង។ “ចូរទុកដាក់ផ្លូវរបស់អ្នកនឹងព្រះអម្ចាស់ចុះ”(ខ.៥)។ ពាក្យ ទុកដាក់ មានន័យថាមួល(ដូចមួលកន្ទេល)។ លោកហឺប៊ឺត ឡក់ឃីយឺរ(Herbert Lockyer, Sr.) ដែលជាគ្រូបង្រៀនព្រះគម្ពីរ បានមានប្រសាសន៍ថា “ចូរមួលផ្លូវរបស់អ្នក ហើយទុកដាក់នឹងព្រះអម្ចាស់ចុះ គឺដូចជាការដែលផ្ទេរបន្ទុកទៅលើស្មារបស់អ្នកដែលខ្លាំងជាងយើង ពេលយើងមិនអាចលីបន្ទុកនោះរួច”។ “ចូរទុកចិត្តទ្រង់ចុះ”(ខ.៥)។…
Read article