ចូរកុំខ្លាច
ភរិយារបស់ខ្ញុំមានជម្ងឺជាទម្ងន់ ពេលនាងមានផ្ទៃពោះកូនទីពីរ។ ពេលដែលវេជ្ជបណ្ឌិតកំពុងព្យាយាមពិនិត្យមើលឲ្យដឹងថានាងមានជម្ងឺអ្វី នាងក៏ចេះតែខ្សោយទៅៗ ធ្វើឲ្យនាងស្ថិតក្នុងស្ថានភាពដ៏គ្រោះថ្នាក់។ ពេលខ្ញុំឃើញនាងទទួលរងការឈឺចាប់ដូចនេះ ខ្ញុំមានអារម្មណ៍តក់ស្លត់ ហើយមិនដឹងថា អាចជួយអ្វីដល់នាងបានទេ។ នៅថ្ងៃខ្លះ ខ្ញុំមានអារម្មណ៍ថា ព្រះទ្រង់ហាក់ដូចជាមិនបានស្តាប់ពាក្យអធិស្ឋានរបស់យើងសោះ។ មានពេលមួយ នៅថ្ងៃអាទិត្យ ពេលខ្ញុំកំពុងស្វែងរកការកំសាន្តចិត្តពីព្រះគម្ពីរ ខ្ញុំក៏បានបើកចំខទី១ នៃក័ណ្ឌគម្ពីរអេសាយជំពូក ៤៣។ បទគម្ពីរនេះចាប់ផ្តើមដោយពាក្យថា “កុំខ្លាចឡើយ” ហើយបានបញ្ចប់ដោយពាក្យថា “ឯងជារបស់អញ”។ ភ្លាមនោះ ព្រះវិញ្ញាណបរិសុទ្ធក៏បានមានបន្ទូលមកកាន់ខ្ញុំ ដោយផ្ទាល់ តាមបទគម្ពីរនោះតែម្តង។ ក្នុងបទគម្ពីរនោះ ព្រះអម្ចាស់បានមានបន្ទូលមកកាន់ពួកសាសន៍អ៊ីស្រាអែល ដោយភាពស្និទ្ធស្នាលយ៉ាងខ្លាំង បានជាធ្វើឲ្យខ្ញុំនឹកចាំថា ទ្រង់ក៏មានព្រះ ទ័យទុកដាក់ចំពោះយើងជានិច្ចដែរ គឺដូចដែលទ្រង់បានប្រើពាក្យថា “កាលណាឯងដើរកាត់ទឹកធំ … ដើរកាត់ទន្លេ … លុយកាត់ភ្លើង”(ខ.២)។ ឃ្លាទាំងនេះ បានបន្លឺសម្លេងកាន់តែខ្លាំងឡើងៗ ចេញពីទំព័រសៀវភៅ មកប៉ះពាល់ចិត្តរបស់ខ្ញុំ។ ការកម្សាន្តចិត្តរបស់យើងក្នុងពេលនោះ មិនមែនទទួលបានពីសេចក្តីសន្យាអំពីការប្រោសឱ្យជា ឬទទួលបានពីការអស្ចារ្យឡើយ ប៉ុន្តែ វាកើតចេញពីការដឹងជាក់ថា ទ្រង់មិនបានទុកយើងចោលឡើយ។ ជាងនេះទៅទៀត យើងបានជួបរឿងដែលគួរឲ្យតក់ស្លត់ជាច្រើនទៀត ជាពិសេសបន្ទាប់ពីអេធិន(Ethan)ចាប់កំណើត ខ្ញុំមានអារម្មណ៍ថា ទាំងម្តាយនិងកូនហាក់ដូចជាមិនសង្ឃឹមថារស់សោះ។ ប៉ុន្តែ ព្រះបានប្រើព្រះបន្ទូលទ្រង់ លោមកម្សាន្តចិត្តយើង…
Read article