អ្នកដែលព្រះសព្វព្រះទ័យ
ក្នុងពីធីរៀបអភិសេកនៃព្រះអង្គម្ចាស់វីលៀម(William) ជាមួយកញ្ញាខេត មីឌលតុន(Kate Middleton) នៅឯព្រះវិហារវេស មីនស្ទ័រ អាប៊ី(Westminster Abbey) លោកអភិបាលព្រះវិហារប្រចាំនៅទីក្រុងឡុង បានចាប់ផ្តើមថ្លែងសន្ទរកថា ដោយដកស្រង់សម្តីរបស់សង់ ខេធ័ររីន នៃក្រុងសេណា(St. Catherine of Siena) ថា “ចូរធ្វើជាបុគ្គលម្នាក់ដែលព្រះអម្ចាស់សព្វព្រះទ័យ នោះអ្នកនឹងធ្វើឱ្យលោកិយនេះឆេះ”។ មានមនុស្សជាច្រើន ដែលបានទស្សនាតាមទូរទស្សន៍ បានប៉ះពាល់ចិត្តយ៉ាងខ្លាំង ខណៈពេលដែលលោកអភិបាលបាននិយាយប្រកាស់ថា អ្នកទាំងពីរបានសម្រេចចិត្ត“រៀបអភិសេក នៅក្នុងអធិបតីភាពនៃព្រះដ៏សប្បុរស ដែលទ្រង់បានស្រឡាញ់មនុស្សលោកដល់ម៉្លេះ បានជាទ្រង់លះបង់ព្រះជន្ម សម្រាប់យើងរាល់គ្នា ដោយព្រះនាមថា ព្រះយេស៊ូវគ្រីស្ទ”។ បន្ទាប់មកលោកក៏បានលើកទឹកចិត្តគូរស្វាមីភរិយាមួយគូរនេះ ឲ្យដេញតាមសេចក្តីស្រឡាញ់ ដែលមានព្រំដែនហួសសេចក្តីស្រឡាញ់ ដែលពួកគេមានចំពោះគ្នាទៅវិញទៅមកទៅទៀត។ ប្អូនប្រុសរបស់កូនក្រមុំក៏បានអានបទគម្ពីររ៉ូម ជំពូក១២ ដែលបានចែងថា “ដូច្នេះបងប្អូនអើយ ខ្ញុំទូន្មានអ្នករាល់គ្នាដោយសេចក្តីមេត្តាករុណានៃព្រះ ឱ្យបានថ្វាយរូបកាយទុកជាយញ្ញបូជារស់ ហើយបរិសុទ្ឋ ដែលគាប់ព្រះហឫទ័យដល់ព្រះ ជាការគោរពនៃអ្នករាល់គ្នា ដែលមានទំនង។ កុំឲ្យត្រាប់តាមសម័យនេះឡើយ ចូរឲ្យអ្នករាល់គ្នាបានផ្លាស់ប្រែវិញ ដោយគំនិតបានកែរជាថ្មីឡើង ដើម្បីនឹងអាចលមើលឲ្យបានស្គាល់បំណងព្រះហឫទ័យរបស់ព្រះ ដែលល្អ ស្រួលទទួល ហើយគ្រប់លក្ខណ៍ផង”(ខ.១-២)។ ការរៀបអភិសេកនៃខ្សែរាជ្យវង្សនេះ បានរំឭកយើងគ្រប់គ្នា ទាំងអ្នកនៅលីវ ក៏ដូចជាអ្នកដែលបានរៀបការហើយ…
Read article