ការនិយាយស្តី ដោយគ្មានការប្រុងប្រយ័ត្ន
ពេលដែលខ្ញុំ និងភរិយារបស់ខ្ញុំទៅចូលរួមជាភ្ញៀវ ក្នុងព្រះវិហារមួយ ដើម្បីទស្សនាកម្មវិធីប្រគុំតន្រ្តីពិសេសមួយ យើងបានធ្វើដំណើរទៅដល់មុនម៉ោង ដើម្បីអង្គុយនៅកន្លែងល្អ។ មុនពេលកម្មវិធីចាប់ផ្តើម យើងក៏បានស្តាប់ឮសមាជិកពួកជំនុំពីរនាក់ ដែលអង្គុយពីក្រោយយើង កំពុងនិយាយរអ៊ូរទាំអំពីព្រះវិហាររបស់ខ្លួន។ ពួកគេបានរិះ គន់គ្រូគង្វាល ការដឹកនាំ ការលេងភ្លេង ការដាក់អទិភាពនៅ ក្នុងការងារបម្រើព្រះ និងការអ្វីជាច្រើនទៀត ដែលធ្វើឲ្យពួកគេមិនពេញចិត្ត។ ពួកគេមិនបានខ្វល់ ឬមិនបានដឹងថា មានភ្ញៀវពីរនាក់ កំពុងមានវត្ថមាននៅខាងមុខពួកគេទេ។ ខ្ញុំយល់ថា ការសន្ទនាដែលមិនសមរម្យរបស់ពួកគេ អាចធ្វើឲ្យយើងដើរចេញពីព្រះវិហាររបស់ពួកគេ បើសិនជាយើងកំពុងស្វែងរកព្រះវិហារថ្មីមួយកន្លែង សម្រាប់ទៅចូលរួមថ្វាយបង្គំព្រះជាប្រចាំនោះ។ ការអាក្រក់ជាងនេះអាចកើតឡើង បើសិនជាពេលនោះយើងកំពុងស្វែងរកព្រះ តែត្រូវបានធ្វើឲ្យរវាតចិត្តចេញទៅវិញ ដោយសារពាក្យសម្តីដែលបង្ហាញពីការមិនពេញចិត្តរបស់ពួកគេ។ ការនិយាយស្តីដោយគ្មានការប្រុងប្រយ័ត្នរបស់ពួកគេ មិនគ្រាន់តែជាបញ្ហានៃពាក្យសម្តី ឬអាកប្បកិរិយ៉ាដែលពួកគេបានបង្ហាញចេញប៉ុណ្ណោះទេ តែវាក៏បានបញ្ជាក់ផងដែរថា ពួកគេមិនបានខ្វល់ខ្វាយអំពីផលវិបាក ដែលពាក្យសម្តីនោះអាចមានចំពោះអ្នកដទៃឡើយ។ យើងត្រូវប្រើពាក្យសម្តី តាមរបៀបដែលប្រសើរជាងនេះ គឺដូចដែលស្តេចសាឡូម៉ូនបានចែង នៅក្នុងសុភាសិត ១៧:២៧ ថា “អ្នកណាដែលមានដំរិះរមែងសំចៃទុកនូវពាក្យសំដី ហើយអ្នកណាដែលមានយោបល់ នោះក៏តែងតែមានចិត្តត្រជាក់ដែរ”។ ជាញឹកញាប់ យើងគួរតែជៀសវាងការនិយាយអ្វី តាមការគិត ឬការយល់ដឹងរបស់យើង(ឬតាមការដែលយើងយល់ថា ខ្លួនដឹង) តែផ្ទុយទៅវិញ ចូរយើងខិតខំប្រើពាក្យសម្តី ដែលនាំឲ្យមានចិត្តត្រជាក់ និងសេចក្តីសុខសាន្តវិញ…
Read article