តែមួយដងទេ
កាលនៅពីក្មេង ខ្ញុំធ្លាប់ជិះរទេះសម្រាប់កូនក្មេងបរលេង ដែលបញ្ជា ដោយប្រើខ្សែពួរមួយខ្សែ។ មានពេលមួយពេលខ្ញុំកំពុងធាក់ឈ្នាន់ដើម្បីបររទេះនោះតាមផ្លូវថ្នល់ ខ្ញុំក៏នឹកឃើញពាក្យដែលឪពុកម្តាយខ្ញុំធ្លាប់ដាស់តឿនថា “ចូរងាកមើលឆ្វេងស្តាំជានិច្ច មុននឹងឆ្លងផ្លូវ ក្រែងលោមានឡានបើកមក”។ តែពេលនោះ ខ្ញុំបានលើកហេតុផលថា បើគ្រាន់តែមិនបានធ្វើតាមពាក្យរបស់ពួកគាត់ តែមួយដងទេ នោះមិនអីទេ។ បន្ទាប់មក ខ្ញុំក៏ឮសម្លេងឡានចាប់ហ្វ្រាំងអូសកង់ពីចម្ងាយ ដើម្បីកុំឲ្យបុកត្រូវខ្ញុំ។ ដូចនេះ ខ្ញុំស្ទើរតែអស់ជីវិត ដោយសារការគិតថា ខ្លួនអាចបំពានបទបញ្ជារបស់ឪពុកម្តាយបាន។ ព្រះគម្ពីរមានឧទាហរណ៍ជាច្រើន ដែលនិយាយអំពីអ្នកដែលមានការយល់ដឹងច្រើនជាងអ្នកដទៃ តែពួកគេបានសម្រេចចិត្តប្រព្រឹត្តខុសនឹងក្រឹត្យវិន័យព្រះ។ ស្តេចដាវីឌ បានជញ្ជឹងគិតក្រឹត្យវិន័យរបស់ព្រះ តាំងពីពេលទ្រង់នៅក្មេង គឺដូចជានៅពេលទ្រង់កំពុងមើលថែហ្វូងចៀមជាដើម។ ពេលដាវីឌក្លាយជាស្តេច ទ្រង់បានជ្រាបថា ក្រឹត្យវិន័យទីប្រាំពីរបានថ្កោលទោសការប្រព្រឹត្តសាហាយស្មន់ តែពេលទ្រង់ទតឃើញស្រីស្អាតកំពុងងួតទឹក ទ្រង់ក៏បានប្រើអំណាចជាស្តេច ដើម្បីដណ្តើមប្រពន្ធពីលោកអ៊ូរី។ អំពើ បាបនេះ បាននាំឲ្យទ្រង់ទទួលនូវលទ្ធផលអាក្រក់ជាច្រើន(២សាំយ៉ូអែល ១១-១២)។ អ្នកនិពន្ធទំនុកតម្កើងបានចែងថា “សូមរាំងរាទូលបង្គំ ជាអ្នកបំរើទ្រង់ ឲ្យរួចពីបាបដែលធ្វើដោយល្មើសដែរ”(ទំនុកតម្កើង ១៩:១៣)។ តើអ្នកធ្លាប់ត្រូវបានល្បួងឲ្យធ្វើការអ្វីមួយ “តែមួយដង” ទោះបីជាអ្នកបានដឹងថា វាជាការប្រព្រឹត្តខុសឬ? ដូចជាការបើកមើលរូបអាសអាភាសនៅលើអ៊ីនធើណិត ឬ“ការខ្ចីលុយ”ពីគណនី នៅកន្លែងធ្វើការ ឬក៏ការនិយាយបំភ្លើសការពិត ដែលហាក់ដូចជាជារឿងដែលមិនពាក់ព័ន្ធ តែអាចនាំឲ្យមានលទ្ធផលអាក្រក់បាន។ ចូរអនុញ្ញាតឲ្យព្រះជួយដឹកនាំអ្នក ឲ្យងាកបែចេញពីអំពើបាប…
Read article