តែ​មួយដងទេ

កាលនៅពីក្មេង ខ្ញុំធ្លាប់ជិះរទេះសម្រាប់កូនក្មេងបរលេង ដែលបញ្ជា ដោយប្រើខ្សែពួរមួយខ្សែ។ មានពេលមួយ​ពេល​ខ្ញុំ​កំពុង​ធាក់​ឈ្នាន់​ដើម្បី​បររទេះ​នោះ​តាមផ្លូវថ្នល់ ខ្ញុំក៏នឹកឃើញពាក្យដែលឪពុកម្តាយខ្ញុំធ្លាប់ដាស់​តឿន​ថា “ចូរ​​ងាក​មើ​លឆ្វេង​ស្តាំ​​ជា​និច្ច មុន​នឹង​ឆ្លង​ផ្លូវ ក្រែង​លោ​មា​ន​​ឡាន​បើក​មក”។ តែ​ពេល​នោះ ខ្ញុំ​បាន​លើក​ហេតុ​ផល​ថា បើ​គ្រាន់​តែ​មិ​នបាន​ធ្វើ​តា​មពា​ក្យ​របស់ពួ​ក​គាត់ តែ​មួយដងទេ នោះ​​មិន​អី​ទេ។ បន្ទាប់​មក ខ្ញុំ​ក៏​ឮ​ស​ម្លេង​ឡាន​ចា​ប់ហ្វ្រាំង​អូស​ក​ង់​ពីច​ម្ងាយ ដើម្បី​កុំ​ឲ្យ​បុក​ត្រូវ​ខ្ញុំ។ ដូច​នេះ ខ្ញុំ​ស្ទើរ​តែអ​ស់​ជីវិត ដោយ​សារ​ការ​គិត​ថា ខ្លួន​អាច​បំពា​ន​បទ​បញ្ជា​របស់​ឪពុក​ម្តាយ​បាន​។

ព្រះ​គម្ពី​រមា​ន​ឧទាហរណ៍​ជា​ច្រើន ដែល​និយាយ​អំពី​អ្នក​ដែល​មាន​ការ​យល់​ដឹង​ច្រើន​ជាង​អ្នក​ដទៃ តែ​ពួក​គេ​​បាន​សម្រេច​ចិត្ត​ប្រព្រឹត្ត​ខុស​នឹង​ក្រឹត្យ​វិន័​យព្រះ​។ ស្តេចដាវីឌ បាន​ជញ្ជឹង​គិត​ក្រឹត្យ​វិន័យរ​បស់​ព្រះ តាំង​ពី​ពេល​ទ្រង់​នៅ​ក្មេង គឺ​ដូច​ជា​នៅ​ពេ​ល​ទ្រង់​កំពុង​មើល​ថែ​ហ្វូង​ចៀម​ជា​ដើម។ ពេល​ដាវី​ឌ​ក្លាយ​ជា​ស្តេច ទ្រង់​បាន​ជ្រាប​ថា ក្រឹត្យ​វិន័យ​ទី​ប្រាំ​ពីរ​បាន​ថ្កោល​ទោស​ការ​ប្រព្រឹត្ត​សាហាយ​ស្មន់ តែ​ពេល​ទ្រង់​ទត​ឃើ​ញ​ស្រី​ស្អាត​កំពុង​ងួត​ទឹក ទ្រង់​ក៏​បាន​ប្រើ​អំណាច​ជា​ស្តេច ដើម្បី​ដណ្តើម​ប្រពន្ធ​ពី​លោក​អ៊ូរី។ អំពើ បា​ប​នេះ បាន​នាំ​ឲ្យទ្រ​ង់​ទទួល​នូវ​លទ្ធ​ផល​អាក្រក់​ជា​ច្រើន​​(២​សាំយ៉ូអែល ១១-១២)។

អ្នក​និពន្ធ​ទំនុក​តម្កើង​បាន​ចែង​ថា “សូម​​រាំ​ង​រា​ទូលបង្គំ ជា​អ្នក​បំរើ​ទ្រង់ ឲ្យ​រួច​ពី​បាប​ដែល​ធ្វើ​ដោយ​ល្មើស​ដែរ”(ទំនុកតម្កើង ១៩:១៣)។ តើ​អ្នក​ធ្លាប់​ត្រូវ​បាន​ល្បួង​ឲ្យ​ធ្វើ​ការ​អ្វី​មួយ​ “​តែ​មួយដង” ទោះ​បី​ជាអ្ន​ក​បាន​ដឹង​ថា វា​ជា​ការ​ប្រព្រឹត្ត​ខុស​ឬ? ដូច​ជា​ការ​បើក​មើល​រូប​អាស​អាភាស​នៅ​លើ​អ៊ីន​ធើ​ណិត ឬ​“ការ​ខ្ចី​លុយ​”ពី​គណនី នៅ​កន្លែង​ធ្វើ​ការ​​ ​ឬ​ក៏កា​រនិ​យាយ​បំភ្លើស​ការ​ពិត ដែល​ហាក់​ដូច​ជា​ជារឿ​ង​ដែល​មិន​ពាក់​ព័ន្ធ តែ​អាច​នាំ​ឲ្យ​មាន​លទ្ធ​ផល​អាក្រក់បាន​។ ចូរ​អនុញ្ញាត​ឲ្យ​ព្រះ​ជួយ​ដឹក​នាំ​អ្នក ឲ្យ​ងាក​បែចេ​ញ​ពី​អំពើ​បាប ហើយ​គេច​ចេញ​តាម​ផ្លូវ​រប​ស់​ទ្រង់​(១កូរិនថូស ១០:១៣)។-Dennis Fisher

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles