ការបោកបញ្ឆោត
សៀវភៅក្បួនសឹកស៊ុនជឺ គឺជាស្នារដៃនិពន្ធរបស់មេទ័ពចិន ឈ្មោះស៊ុន ជឺ(Sun Tzu)។ ក្បួនសឹកនេះបានក្លាយជាមគ្គុទេស ដែលបានប្រឹក្សាយោបល ដល់ការធ្វើសឹកសង្គ្រាម អស់ពេលជាច្រើនសតវត្សរ៍មកហើយ។ ប៉ុន្តែ វាក៏ត្រូវបានមនុស្សទាំងប្រុសស្រីប្រើប្រាស់ ក្នុងវិស័យផ្សេងៗជាច្រើនទៀត ដែលរួមមានវិស័យដឹកនាំ គ្រប់គ្រង ធ្វើជំនួញ នយោបាយ និងកីឡាជាដើម។ ខ្ញុំសូមដកស្រង់ សម្តីរបស់លោកស៊ុន ជឺ ត្រង់ចំណុច ដែលគាត់បាននិយាយ ក្នុងក្បួនសឹកនោះថា : “សង្គ្រាមនីមួយៗ គឺសុទ្ធតែផ្អែកទៅលើការបោកបញ្ឆោត។ ដូចនេះ ពេលយើងមានលទ្ធភាពវាយប្រហារ យើងត្រូវតែធ្វើពុតជាគ្មានលទ្ធភាព។ ពេលយើងកំពុងបញ្ជាទ័ពរបស់យើង យើងត្រូវតែធ្វើពុតជាគ្មានសកម្មភាព។ ពេលយើងបានចូលទៅក្បែរសត្រូវ យើងត្រូវធ្វើឲ្យសត្រូវជឿថា យើងកំពុងនៅឆ្ងាយ។ ពេលយើងនៅ ឆ្ងាយ យើងត្រូវធ្វើឲ្យសត្រូវជឿថា យើងកំពុងនៅជិត”។ សម្រាប់យើងជាគ្រីស្ទបរិស័ទ នៅក្នុងសង្រ្គាមខាងវិញ្ញាណ សាតំាងក៏ប្រើល្បិចកលដូចខាងលើនេះ ដើម្បីយកឈ្នះយើងផងដែរ។ តាមពិត អំពើ បាបដែលកើតមានដំបូងបំផុត នៅក្នុងមនុស្សជាតិ ក៏បានបណ្តាលមកពីការបោកបញ្ឆោតរបស់ខ្មាំងសត្រូវនោះឯង។ សូមកត់ចំណាំប្រសាសន៍របស់សាវ័កប៉ុល ដែលបានថា “ខ្ញុំខ្លាចក្រែងគំនិតអ្នករាល់គ្នា ត្រូវបង្ខូចចេញពីសេចក្តីទៀងត្រង់ខាងឯព្រះគ្រីស្ទ ដូចជាសត្វពស់បានបញ្ឆោតនាងអេវ៉ា ដោយឧបាយកលយ៉ាងនោះដែរ”(២កូរិនថូស ១១:៣)។ តាមសេចក្តីពិតនេះ…
Read article