សេចក្តីអធិស្ឋាន ក្នុងសារអេឡិចត្រូនីច
ពេលកន្លងមក មិត្តភ័ក្ររបស់ខ្ញុំម្នាក់បានប្រឈមមុខនឹងការវះកាត់។ គេបានវះកាត់ដាក់ដែកពីរបន្ទះនៅខ្នងគាត់ ហើយបានតភ្ជាប់សរសៃកែងជើងរបស់គាត់ បានជាធ្វើឲ្យមានការឈឺចាប់យ៉ាងខ្លាំង នៅក្នុងសាច់ឈាមរបស់គាត់។ បន្ទាប់ពីបានកម្សាន្តចិត្តគាត់ ដោយការអធិស្ឋានជាមួយគាត់ហើយ ខ្ញុំក៏បានលើកទឹកចិត្តគាត់ជាបន្តទៀត ដោយការផ្ញើសារទៅគាត់ ដែលនេះជាវិធីលើកទឹកចិត្តដ៏ប្រសើរមួយ។ ដូចនេះ ខ្ញុំក៏បានផ្ញើអ៊ីមែល(សារអេឡិចត្រូនិច) ទៅគាត់ យ៉ាងដូចនេះថា ៖ “ថ្ងៃនេះ ខ្ញុំបានអធិស្ឋានឲ្យអ្នកថា ៖ ឱព្រះដ៏មានព្រះជន្មរស់ ទូលបង្គំសូមអរព្រះគុណទ្រង់ ដែលមានអំណាចគ្រប់គ្រង់ លើហេតុការណ៍ទាំងអស់នៃជីវិត។ ជួសមុខឲ្យអ្នកបម្រើជាទីស្រឡាញ់របស់ទ្រង់ ទូលបង្គំសូមអធិស្ឋាន សូមឲ្យគាត់មានសន្តិភាពដ៏ជ្រាលជ្រៅ ក្នុងចិត្តគាត់។ សូមទ្រង់ប្រទានពរដល់គ្រូពេទ្យទាំងអស់ដែលកំពុងប្រើជំនាញពេទ្យរបស់ខ្លួន សូមឲ្យពួកគេបានទទួលលទ្ធផលល្អ។ សូមព្រះហស្ថទ្រង់ពាល់គាត់ ដោយប្រោសគាត់ឲ្យជា ហើយសូមឲ្យគាត់បានវិលត្រឡប់មកធ្វើការបម្រើទ្រង់វិញ។ ទូលបង្គំសូមអធិស្ឋាន ក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ។ អាមែន”។ យ៉ាងណាមិញ សាវ័កប៉ុលក៏បានសរសេរសេចក្តីអធិស្ឋានក្នុងសំបុត្រ ដើម្បីលើកទឹកចិត្តអ្នកជឿព្រះដទៃទៀតផងដែរ(ភីលីព ១:៩-១១ កូល៉ុស ១:៩-១២ ២ថែស្សាឡូនិច ១:១១-១២)។ គឺដូចដែលគាត់បានសរសេរទៅកាន់ពួកជំនុំនៅក្រុងអេភេសូរថា “នោះខ្ញុំមិនដែលលែងអរព្រះគុណ ដោយព្រោះអ្នករាល់គ្នាឡើយ គឺខ្ញុំតែងដំណាលពីអ្នករាល់គ្នា ក្នុងសេចក្តីអធិស្ឋានរបស់ខ្ញុំវិញ ដើម្បីនឹងសូមឲ្យ ព្រះនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង គឺជាព្រះវរបិតាដ៏មានសិរីល្អ បានប្រទានឲ្យអ្នករាល់គ្នាបានព្រះវិញ្ញាណ ដែលប្រោសឲ្យមានប្រាជ្ញា ហើយក៏បើកសំដែង…
Read article