July 6, 2014

You are here:
ឈប់!

ជីវិតមនុស្សម្នាក់ៗ ប្រៀបបាននឹងមុខជំនួញដ៏មមាញឹក មួយ។​ ជីវិតរបស់យើង ហាក់ដូចជាតែងតែមានកិច្ចការដែលត្រូវធ្វើជាបន្ថែម​ទៀត​ជា​និច្ច ហើយ​តែ​ងតែ​មាន​​កន្លែង​​ផ្សេង​ដែល​​ត្រូ​វ​ទៅ​ជា​បន្ត​ទៀត ព្រម​​ទាំង​មាន​មនុស្ស​ដែល​ត្រូវ​ជួប​ជា​បន្ថែម​ទៀត។ ​គ្មាននរណា​ម្នាក់​ចង់​រ​ស់​នៅ ក្នុ​ង​​ជីវិត​ដែល​​មិន​​​បាន​​​ធ្វើ​​កិ​​ច្ចកា​រ​​អ្វីដែ​ល​​មាន​​ន័យ​នោះ​ឡើយ តែ​ទន្ទឹម​នឹង​នោះ ចង្វាក់​ដ៏លឿ​ននៃ​ដំ​ណើរជី​វិ​ត ​ក៏បា​ន​​គម្រាម​​ថា នឹង​ឆក់​យក​ភាព​ស្ងប់​ស្ងៀ​មចេញ​ពី​យើង​។ ពេល​​យើង​​កំពុង​​បើក​​បរ​​រថ​​យន្ត ឬ​​ម៉ូតូ​ មាន​​ផ្លាក​​សញ្ញា​ចរា​ចរណ៍ ដែល​​ប​ញ្ជា​​ឲ្យ​​យើង​​ឈប់ ឬ​​ផ្លាក​​សញ្ញា​​ដែល​ដាស់​តឿន​យើង ឲ្យ​បន្ថយ​ល្បឿន ដែល​គេបា​នដា​ក់​តាម​ដង​ផ្លូវ ដើម្បី​រំឭក​យើងឲ្យ​ដឹ​ងខ្លួ​នថា​ ដើម្បី​សុវត្ថិ​ភាព យើង​មិន​អាច​ចេះតែ​ជា​ន់ឈ្នា​ន់​ល្បឿន ឬ​មូល​ហ្គ្រែម៉ូ​តូជា​ប់​ជានិ​ច្ច​ឡើយ។ ដូច​នេះ យើង​ត្រូវ​ការ​ក្រើន​រំឭក​បែប​នោះ នៅ​ក្នុ​ង​គ្រប់​ផ្នែក​ទាំង​អ​ស់នៃជី​វិតរ​បស់​យើង។ អ្នក​និពន្ធ​ព្រះគ​ម្ពីរ​ទំនុកដំ​កើង បាន​ដឹង​ច្បាស់​​ពី​សារៈ​សំខា​ន់​នៃពេល​ស្ង​ប់​​ស្ងាត់។ ព្រះទ្រ​ង់បា​ន “សម្រាក” នៅ​ថ្ងៃ​ទីប្រាំពី​រ។ ម្យ៉ាងទៀត​​ ​មាន​ពេល​មួយ ​ព្រះ​​យេស៊ូវ​​ទ្រង់​​​មាន​សេចក្តី​​​ជា​​ច្រើន​ទៀត​ដែលត្រូវបង្រៀន និង​មាន​មនុ​ស្សជា​ច្រើ​នទៀ​ត ដែល​ត្រូវ​ប្រោស​ឲ្យ​ជា តែ​ទ្រង់​ក៏បា​នយា​ង​ទៅដា​ច់ដោ​យ​ឡែក​ពី​ហ្វូង​មនុស្ស ដើម្បីស​ម្រាក​ព្រះ​កាយ​មួយ​រយៈ​(ម៉ាថាយ ១៤:១៣ ម៉ាកុស ៦:៣១)។ ទ្រង់​បាន​ជ្រាប​ថា ការ​បន្ថែម​ល្បឿន​នៅ​ក្នុង​ជីវិត គឺ​មិន​មែន​ជា​ទង្វើដ៏​ឆ្លាត​វ័យ​ឡើយ ពោល​គឺ​យើង​មិន​ត្រូវ​ធ្វើ​ឲ្យកុង​ទ័រ​សាំង​រប​ស់​យើ​ង​ ចេះតែ​ច​ង្អុល​ទៅ​រក “ចំណុច​អស់​សាំង” ជា​និច្ច​ឡើយ។ ​បទ​គម្ពីរ​ទំនុក​ដំកើង ១៣១:២ បាន​​ចែង​ថា “ទូល​បង្គំ​​បា​ន​​រម្ងាប់ ហើយ​​ព្រលួង​​​ព្រលឹង​​ទូល​ប​ង្គំ​​ជា​​ស្រេច” តើ​កន្លង​មក…

Read article