ភាពមិនអាចមើលឃើញ ដ៏អាថ៌កំបាំង
នៅទូទាំងសហរដ្ឋអាមេរិក និងពិភពលោកទាំងមូល ជាញឹកញាប់ យើងជួបប្រទះផលប៉ះពាល់នៃគ្រោះមហន្តរាយ ដែលគ្មាននរណាអាចមើលឃើញ។ ឧទាហរណ៍ ក្នុងឆ្នាំ២០១១ នៅសហរដ្ឋអាមេរិក មានទីក្រុងមួយចំនួន បានទទួលរងការបំផ្លាញពីខ្យល់កួចយក្សថូនេដូ ដែលបានបក់គួចបំផ្លាញលំនៅដ្ឋាន និងទីប្រជុំជន អស់ជាច្រើនកន្លែង។ ហើយក្នុងរដូវខ្យល់ព្យុះកំបុតត្បូងម្តងៗ យើងមានការរន្ធត់ចិត្ត ចំពោះខ្យល់ដែលបក់បោកក្នុងល្បឿនជាង ១៦០គីឡូម៉ែត្រ ក្នុងមួយម៉ោង ដែលបានគំរាមបំផ្លាញអ្វីៗដែលយើងបានកសាងមកនោះ។ ទាំងអស់នេះគឺបានបង្ករឡើង ដោយអំណាចដែលយើងមិនអាចមើលឃើញ។ ជាការពិតណាស់ យើងអាចមើលឃើញស្លឹកឈើបក់ ឬកំទេចកំទីប៉ើង ដោយសារខ្យល់បក់ តែយើងមិនអាចមើលឃើញខ្យល់បានឡើយ។ ការនេះកើតឡើងតាមរបៀបដ៏អាថ៌កំបាំងដែលយើងមើលមិនឃើញ។ តាមន័យធៀប យើងក៏មិនអាចមើលឃើញព្រះវិញ្ញាណបរិសុទ្ធបានដែរ។ តាមបទគម្ពីរកិច្ចការជំពូក២ ពេលអ្នកជឿព្រះបានពិសោធន៍នឹងការពេញដោយព្រះវិញ្ញាណបរិសុទ្ធ នៅថ្ងៃបុណ្យទី៥០ “ស្រាប់តែមានឮសូរពីលើមេឃ ដូចជាខ្យល់បក់គំហុកយ៉ាងខ្លាំង មកពេញក្នុងផ្ទះដែលគេអង្គុយនៅ”(កិច្ចការ ២:២)។ ខ្យល់ដែលបក់មកនោះ បានបង្ហាញឲ្យគ្រីស្ទបរិស័ទសម័យដើមទាំងនោះបានដឹង អំពីការយាងមកនៃព្រះវិញ្ញាណបរិសុទ្ធ ចូលសណ្ឋិតនៅក្នុងជីវិតរបស់ពួកគេ ដើម្បីធ្វើកិច្ចការរបស់ទ្រង់។ ហើយសព្វថ្ងៃនេះ ទ្រង់ក៏នៅតែធ្វើការនេះ នៅក្នុងជីវិតយើងផងដែរ! បើអ្នកជាអ្នកដើរតាមព្រះគ្រីស្ទ នោះចូរត្រេកអរចុះ។ ព្រះវិញ្ញាណបរិសុទ្ធបង្កើតផលផ្លែ ក្នុងជីវិតអ្នក(កាឡាទី ៥:២២-២៣) បង្រួបបង្រួមអ្នកជឿព្រះ ក្នុងរូបកាយតែមួយនៃព្រះគ្រីស្ទ(១កូរិនថូស ១២:១៣) ហើយទ្រង់ជួយឲ្យអ្នកបានដឹងច្បាស់ អំពីព្រះវត្តមាននៃព្រះ(១យ៉ូហាន ៣:២៤)។…
Read article