មេរៀនទាំងពីរ
មានពេលមួយខ្ញុំបាននិពន្ធអត្ថបទមួយទំព័រ សម្រាប់សៀវភៅនំម៉ាណាប្រចាំថ្ងៃ ដែលអត្ថបទនោះនិយាយអំពីសារៈសំខាន់នៃការគោរពច្បាប់។ ពីរបីសប្តាហ៍ក្រោយមក ខ្ញុំបានធ្វើដំណើរកំសាន្ត ក្នុងចម្ងាយផ្លូវ ១៣៦៧ គីឡូមែត្រ ដោយការតាំងចិត្តថា ខ្ញុំនឹងបើកបរតាមល្បឿនដែលបានកំណត់ដោយផ្លាកសញ្ញាចរាចរណ៍។ ពេលដែលខ្ញុំកំពុងបើកបរចេញពីក្រុងដ៏តូចមួយ នៅក្នុងរដ្ឋញូមិចស៊ិចកូ សហរដ្ឋអាមេរិក ខ្ញុំមានការផ្តោតអារម្មណ៍ទៅលើការបើកកញ្ចប់នំសាំងវិច ខ្លាំងជាងការមើលផ្លាកសញ្ញាតាមផ្លូវ ជាហេតុបណ្តាលឲ្យខ្ញុំទទួលសំបុត្រផាកពិន័យ ចំពោះការបើកបរហួសល្បឿនកំណត់។ មេរៀនទីមួយ ដែលខ្ញុំបានទទួលនៅថ្ងៃនោះគឺ: ការមិនបានយកចិត្តទុកដាក់ចំពោះច្បាប់ចរាចរណ៍ គឺមិនខុសពីការមិនគោរពច្បាប់ចរាចរណ៍ឡើយ។ ទន្ទឹមនឹងនោះ ខ្ញុំនៅមានចម្ងាយផ្លូវ ១១២៦គីឡូមែត្រទៀត! មេរៀនទីពីរដែលខ្ញុំទទួលបានគឺ : ព្រះតែងតែល្បងលការសម្រេចចិត្តរបស់យើងជានិច្ច។ ខ្ញុំបាននឹកចាំថា ពេលដែលរាស្រ្តរបស់ព្រះត្រៀមខ្លួនចូលទឹកដីសន្យា លោកម៉ូសេនិយាយទៅកាន់ពួកគេថា “ត្រូវឲ្យឯងនឹកចាំពីអស់ទាំងការ ដែលកើតមានតាមផ្លូវ ដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់បាននាំឯងនៅក្នុងទីរហោស្ថាន ក្នុងរវាង៤០ឆ្នាំនេះ ដើម្បីនឹងបន្ទាបចិត្តឯង ហើយនឹងល្បងលឯងឲ្យដឹងជាសេចក្តីណា ដែលនៅក្នុងចិត្តឯង គឺបើនឹងកាន់ តាមបញ្ញត្តទ្រង់ឬទេ”(ចោទិយកថា ៨:២)។ លោកយូជិន ភីធ័រសាន់(Eugene Peterson) ជាគ្រូគង្វាល និងអ្នកនិពន្ធម្នាក់ ដែលបានហៅការដើរតាមព្រះគ្រីស្ទថាជា “ការស្តាប់បង្គាប់ដ៏យូរអង្វែង តាមទិសដៅដដែល”។ មានន័យថា រៀងរាល់ពេលយើងសម្រេចចិត្តស្តាប់បង្គាប់ព្រះ យើងក៏ត្រូវសម្រេចចិត្តផងដែរថា នឹងបន្តស្តាប់បង្គាប់ទ្រង់ជារៀងរហូត។ តាមរយៈមេរៀនខាងលើនេះ…
Read article