បណ្តាលមកពីអ្វី?
មានពេលមួយ ទីធ្លាខាងមុខផ្ទះរបស់ខ្ញុំបានជួបបញ្ហាមួយ។ ខ្ញុំមិនអាចមើលដឹងថា វាកំពុងមានបញ្ហាអ្វីទេ ប៉ុន្តែ ខ្ញុំដឹងថា មានអ្វីម្យ៉ាងកំពុងបង្ករឲ្យមានការខូចខាតនេះ។ បន្ទាប់ពីបានតាមដានមើលយ៉ាងដិតដល់ ខ្ញុំក៏រកឃើញថា បញ្ហានោះគឺកំពុងតែបង្ករឡើងដោយពពួកសត្វកំពីងដូង។ កាលពីពេលកន្លងមក ខ្ញុំបានកាត់តម្រឹមស្មៅក្នុងទីធ្លារបស់ខ្ញុំបានយ៉ាងស្អាត តែពពួកសត្វដែលកំពុងស្រេកឃ្លានអាហារទាំងនោះ បានវាចុះឡើងៗស្វែងរកអាហារ ក្នុងរន្ធក្រោមទីធ្លានោះ ធ្វើឲ្យខូចស្មៅរបស់ខ្ញុំ។ យ៉ាងណាមិញ ពួកកូនចៅអ៊ីស្រាអែលក៏ធ្លាប់ជួបបញ្ហា ដែលបង្ករឡើង ដោយការអ្វីដែលគេបានធ្វើ ដោយលាក់កំបាំងផងដែរ(យ៉ូស្វេ ៧)។ ពេលដែលពួកគេកំពុងប្រឈមមុននឹងបញ្ហានោះ ពួកគេមិនអាចមើលដឹងថា មូលហេតុ បណ្តាលមកពីអ្វីទេ។ មានការអ្វីមួយ ដែលត្រូវបានធ្វើដោយកំបាំងពីភ្នែកពួកគេ ដែលកំពុងបណ្តាលឲ្យមានការខូចខាតដ៏ធ្ងន់ធ្ងរ។ បញ្ហានោះមានលក្ខណៈគួរឲ្យចាប់អារម្មណ៍ ពេលដែលលោកយ៉ូស្វេបានបញ្ជូនទ័ព៣ពាន់នាក់ ចូលវាយលុកស្រុកអៃយ។ ទោះពួកគេមានគ្មានល្មមនឹងអាចវាយឈ្នះកងទ័ពដ៏តូចរបស់សាសន៍អៃយក៏ដោយ ក៏ពួកគេនៅតែទទួលបរាជ័យដដែល។ ពួកសាសន៍អៃយក៏បានស្ទាក់វាយពួកអ៊ីស្រាអែល ធ្វើឲ្យពួកគេស្លាប់អស់៣៦នាក់ ហើយក៏បានបណ្តេញពួកគេឲ្យត្រឡប់ទៅវិញ។ ពេលនោះ លោកយ៉ូស្វេមិនបានដឹងថា ហេតុអ្វីបានជាមានរឿងបែបនេះកើតឡើងទេ។ បន្ទាប់មក ព្រះទ្រង់ក៏បានពន្យល់អំពីបញ្ហាលាក់កំបាំងនោះថា ក្នុងចំណោមទ័ពរបស់គាត់ មានបុរសម្នាក់ឈ្មោះ អេកាន បានបំពានព្រះរាជបញ្ជាដែលបានដាក់ចេញយ៉ាងច្បាស់ ហើយបានលួចយក “របស់ដែលត្រូវបណ្តាសារ” ពីក្រុងយេរីខូមក(យ៉ូស្វេ ៧:១១)។ ដូចនេះ ទាល់តែពួកគេបានរកឃើញអំពើបាបដែលបានលាក់កំបាំងនោះ ហើយយកវាមកដោះស្រាយ ទើបពួកអ៊ីស្រាអែលទទួលបានជ័យជម្នះ។ អំពើបាបដែលលាក់កំបាំង…
Read article