បណ្តាលមកពីអ្វី?

មាន​ពេល​មួយ ទី​ធ្លាខា​ង​មុខ​ផ្ទះ​រ​បស់​ខ្ញុំបា​ន​ជួប​បញ្ហា​មួយ។ ខ្ញុំ​មិន​អាច​មើល​ដឹង​ថា​ វា​កំពុង​មាន​បញ្ហា​អ្វីទេ ប៉ុន្តែ ខ្ញុំ​ដឹង​ថា មាន​អ្វី​ម្យ៉ាង​កំពុង​បង្ករ​ឲ្យ​មាន​ការ​ខូច​ខាត​នេះ។ បន្ទាប់​ពី​បាន​តាម​ដាន​មើ​ល​យ៉ាង​ដិត​ដល់ ខ្ញុំ​ក៏​រក​ឃើញ​ថា បញ្ហានោះ​​គឺ​កំពុង​តែ​បង្ក​រ​ឡើងដោ​យព​ពួ​ក​សត្វកំពីង​ដូង។ កាល​ពីពេ​ល​កន្ល​ង​ម​ក ​​ខ្ញុំ​បា​​ន​កា​ត់​​តម្រឹម​​ស្មៅក្នុងទីធ្លា​រប​ស់ខ្ញុំ​បា​នយ៉ា​ង​ស្អាត តែ​ពពួក​សត្វ​ដែល​កំពុង​ស្រេក​ឃ្លាន​អាហារ​ទាំង​នោះ បាន​វា​ចុះឡើ​ង​ៗ​ស្វែង​រកអាហារ​ ក្នុង​រន្ធ​ក្រោម​​ទីធ្លា​នោះ​ ធ្វើ​ឲ្យខូច​ស្មៅរ​បស់​ខ្ញុំ​។

យ៉ាង​ណាមិ​ញ ពួ​ក​កូន​ចៅ​អ៊ីស្រាអែល​ក៏​ធ្លាប់​ជួប​បញ្ហា ដែល​បង្ករ​ឡើង ​ដោយ​ការ​អ្វី​ដែល​គេ​បាន​ធ្វើ​ ដោយ​លាក់កំបាំង​ផង​ដែ​រ(យ៉ូស្វេ ៧)។ ពេល​ដែល​ពួក​គេ​កំពុង​ប្រឈម​មុន​នឹង​បញ្ហា​នោះ​ ពួក​គេ​មិន​អាច​មើល​ដឹង​ថា មូល​ហេតុ​ បណ្តាល​មក​​ពី​​​អ្វី​​ទេ។ មាន​ការ​អ្វី​មួ​យ ដែល​ត្រូវ​បាន​ធ្វើ​ដោយ​កំបាំង​ពី​ភ្នែ​កពួ​ក​គេ ដែល​កំពុង​បណ្តាល​ឲ្យ​មាន​ការ​ខូច​ខាត​ដ៏​ធ្ងន់​ធ្ងរ។ បញ្ហា​នោះ​​មា​​ន​ល​ក្ខណៈ​គួ​រ​​ឲ្យ​ចាប់​អារម្មណ៍ ពេល​​ដែល​​លោ​ក​​យ៉ូស្វេ​​បា​ន​បញ្ជូន​​ទ័ព​​៣ពាន់​នាក់ ចូល​វាយ​លុក​ស្រុក​អៃយ។ ទោះ​ពួក​គេមា​ន​​គ្មាន​ល្មម​នឹង​អាច​វាយ​ឈ្នះក​ងទ័​ព​ដ៏​តូច​របស់​សាសន៍​អៃយ​ក៏​ដោយ ក៏ពួ​កគេ​នៅ​តែ​ទ​ទួលបរា​ជ័យ​ដដែល។ ពួក​សាសន៍​អៃយក៏​បាន​ស្ទាក់​វាយ​ពួក​អ៊ីស្រាអែល ធ្វើឲ្យ​ពួ​កគេ​ស្លា​ប់អ​ស់​៣៦​នាក់ ហើយ​ក៏បា​នប​ណ្តេញ​ពួក​គេ​ឲ្យ​ត្រ​ឡប់​ទៅវិ​ញ។ ពេល​នោះ លោក​យ៉ូស្វេមិ​នបា​ន​ដឹង​ថា ហេតុ​អ្វី​បាន​ជា​មាន​រឿង​បែ​ប​នេះកើ​ត​ឡើងទេ។ បន្ទា​ប់ម​ក ​ព្រះ​ទ្រង់​ក៏​បាន​ព​ន្យល់​អំ​ពីបញ្ហា​លា​ក់កំ​បាំង​នោះ​ថា ​ក្នុង​ចំណោម​ទ័ព​របស់​គាត់ មានបុ​រសម្នា​ក់​ឈ្មោះ អេកាន បាន​បំពា​នព្រះ​រាជ​​បញ្ជា​ដែ​ល​បា​ន​ដា​ក់​ចេញ​យ៉ាង​ច្បាស់ ហើយ​បាន​លួច​យក “រប​ស់​ដែល​ត្រូវ​បណ្តា​សារ” ​ពីក្រុ​ង​យេ​រី​ខូម​ក(យ៉ូស្វេ ៧:១១)។ ដូច​នេះ ទាល់​តែ​ពួក​គេបា​ន​រក​ឃើ​ញ​អំពើ​បាប​ដែល​បា​នលា​ក់កំ​បាំ​ងនោះ​ ហើយ​យក​វាម​កដោះ​ស្រា​យ ទើប​ពួក​អ៊ីស្រាអែ​ល​ទទួល​បាន​ជ័យ​ជម្នះ។

អំពើ​បាប​ដែល​លាក់​កំបាំង បណ្តាល​ឲ្យ​មាន​ការ​ខូច​ខា​ត​ដ៏ធ្ង​ន់​ធ្ងរ។ យើង​ត្រូវ​យក​វា​មក​បើក​បង្ហាញ ហើយ​ដោះស្រា​យ​វា​ឲ្យបា​ន​ដា​ច់​ស្រេច ពុំ​នោះទេ​ យើងនឹ​ង​ជួប​បរាជ័​យ​ជាក់​ជា​មិន​ខាន។—Dave Branon

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles