លោកដូរាន ក្រេយ
រឿង “រូបភាពរបស់លោកដូរាន ក្រេយ(Dorian Gray)” ជាប្រភេទរឿងប្រលោមលោក នៅសម័យក្សត្រីវិចតូរីយ៉ា(Victoria)។ រឿងនេះបានបកស្រាយអំពីភាពខុសគ្នារវាងអត្តសញ្ញាណរបស់យើង ដែលអ្នកដទៃបានស្គាល់តែសម្បកក្រៅ និងអត្តសញ្ញាណពិតដែលយើងមាន នៅខាងក្នុង។ រឿងនេះបានដំណាលថា មានយុវជនវ័យក្មេង និងសង្ហាម្នាក់ឈ្មោះ ដូរាន ក្រេយ បានឲ្យគេគូរូបរបស់គាត់ នៅលើផ្ទាំងគំនូរ បន្ទាប់មក គាត់ក៏ស្រាប់តែមានខ្លាចភាពចាស់ជារា ហើយគាត់ប្រាថ្នាសូមឲ្យរូបគំនូរបស់គាត់ មានភាពវ័យចំណាស់ជំនួសគាត់វិញ។ មិនយូរប៉ុន្មាន គាត់ក៏បានដូចក្តីបំណង។ រូបដ៏ក្មេងវ័យរបស់គាត់ក្នុងគំនូនោះ ដែលបានឆ្លុះបញ្ចាំងអំពីវិញ្ញាណថប់ព្រួយរបស់គាត់ ក៏បានប្រែក្លាយជារូបដ៏វ័យចំណាស់ ហើយមានសម្រស់តែអាក្រក់ឡើងៗ ដោយសារអំពើបាបដែលគាត់ប្រព្រឹត្តកាន់តែច្រើនឡើងៗ ខណៈដែលសាច់ឈាមពិតរបស់គាត់ នៅតែមានវ័យក្មេងដដែល។ ដូចនេះ គាត់ល្អតែសម្បកក្រៅ តែចិត្តរបស់គាត់មានភាពពុករលួយ។ ព្រះយេស៊ូវបានស្តីបន្ទោសឲ្យពួកផារិស៊ី ដែលបានបង្ហាញចេញនូវភាពពុតត្បុត ដែលស្រដៀងនឹងលោកដូរានដែរ។ មានពួកផារិស៊ីជាច្រើនជាមនុស្សមានអំណួត ដែលចូលចិត្តធ្វើឲ្យពួកបណ្តាជនយល់ថា ខ្លួនជាអ្នកប្រតិបត្តិតាមជំនឿ។ ប៉ុន្តែ ពួកគេមានអំពើបាប ដែលលាក់កំបាំងជាច្រើននៅខាងក្នុង។ ហេតុនេះហើយ បានជាព្រះយេស៊ូវទ្រង់ប្រដូចពួកគេទៅនឹង “ម៉ុងខ្មោចដែលលាបស ឯខាងក្រៅ ល្អមើលពិតមែន តែខាងក្នុងមានពេញដោយឆ្អឹងខ្មោច និងសេចក្តីស្មោកគ្រោកគ្រប់មុខវិញ”(ម៉ាថាយ ២៣:២៧)។ យ៉ាងណាមិញ អារក្សតែងល្បួងឲ្យយើងបង្ហាញចេញនូវរូបភាពក្លែងក្លាយ សម្រាប់ឲ្យអ្នកដទៃមើល។ ប៉ុន្តែ ព្រះទ្រង់ជ្រាបចិត្តរបស់យើង(១សាំយ៉ូអែល…
Read article