ការធ្វើឲ្យសត្រូវក្លាយជាមិត្ត
នៅសម័យសង្រ្គាមស៊ីវិល នៅសហរដ្ឋអាមេរិក សេចក្តីសម្អប់ក៏បានកើតមានយ៉ាងធ្ងន់ធ្ងររវាងប្រជាជននៅភាគខាងជើង និងភាគខាងត្បូង។ ជាក់ស្តែង មានពេលមួយ លោកប្រធានាធិបតី អ័ប្រាហាំ លីនខិន(Abraham Lincoln) បានទទួលរងការរិះគន់ ពេលគាត់ប្រាប់គេឲ្យប្រព្រឹត្តដោយចិត្តសប្បុរស ចំពោះពួកឧទ្ទាមនៅភាគខាងត្បូង។ អ្នករិះគន់នោះ បានរំឭកលោកលីនខិនថា ប្រទេសជាតិកំពុងមានសង្គ្រាម ហើយពួករដ្ឋសហព័ន្ធគឺជាខ្មាំងសត្រូវ ដែលគួរទទួលរងវិនាសកម្ម។ តែលោកលីនខិនបានឆ្លើយតប យ៉ាងឆ្លាតវ័យថា “ខ្ញុំនឹងបំផ្លាញសត្រូវរបស់ខ្ញុំ ដោយធ្វើឲ្យពួកគេក្លាយជាមិត្តភ័ក្ររបស់ខ្ញុំ”។ ប្រសាសន៍របស់លោកលីនខិន គឺគួរឲ្យយើងយកមកពិចារណា។ ប្រសាសន៍របស់គាត់បានឆ្លុះបញ្ចាំង អំពីការបង្រៀនរបស់ព្រះយេស៊ូវនៅលើភ្នំ ដែលកាលនោះ ទ្រង់មានបន្ទូលថា “ខ្ញុំប្រាប់ថា ត្រូវស្រឡាញ់ពួកខ្មាំងសត្រូវ ត្រូវឲ្យពរដល់អ្នកណាដែលប្រទេចផ្តាសា ត្រូវប្រព្រឹត្តល្អនឹងអ្នកណាដែលស្អប់អ្នករាល់គ្នា ហើយត្រូវអធិស្ឋាន ឲ្យអ្នកណាដែលធ្វើទុក្ខបៀតបៀនដល់អ្នករាល់គ្នាវិញ ដើម្បីឲ្យបានធ្វើជា កូនរបស់ព្រះវរបិតានៃអ្នករាល់គ្នា ដែលគង់នៅស្ថានសួគ៌”(ម៉ាថាយ ៥:៤៤-៤៥)។ ក្នុងការរស់នៅ យើងនឹងជួបប្រទះមនុស្សពិបាកៗជាច្រើន ដែលយើងត្រូវមានការអត់ធ្មត់ជាប្រចាំ។ ប៉ុន្តែ យើងមិនត្រូវធ្វើការអាក្រក់ ឬធ្វើទុក្ខពួកគេ តាមការល្បួងនោះឡើយ ព្រោះនោះមិនមែនជាផ្លូវរបស់ព្រះទេ។ ផ្ទុយទៅវិញ យើងត្រូវអធិស្ឋានឲ្យពួកគេ និងបង្ហាញចេញនូវសេចក្តីសប្បុរស ដោយគិតពីប្រយោជន៍របស់ពួកគេ ហើយត្រូវផ្តោតទៅលើភាពវិជ្ជមាន។ កាលណាយើងប្រព្រឹត្តដូចនេះ ខ្មាំងសត្រូវរបស់យើងអាចក្លាយជាមិត្តភ័ក្ររបស់យើង។ មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែឆ្លើយតបដោយវិជ្ជមាន ចំពោះយើងឡើយ…
Read article