មិនមែនជារឿងទេវកថា
ខ្ញុំជាមនុស្សដែលចូលចិត្តស្វែងយល់ អំពីប្រវត្តិសាស្រ្តហេតុនេះហើយ បានជាខ្ញុំរង់ចាំទស្សនាកម្មវិធីផ្សាយពិសេសរបស់ទូរទស្សន៍ ស្តីអំពីស្តេចអាស័រ(King Arthur) ដ៏អស្ចារ្យ។ ក្នុងផ្នែកខាងដើមនៃខ្សែវីដេអូរឯកសារនេះ ពួកប្រវត្តិវិទូបានទទួលស្គាល់ថា រឿងស្តេចអាស័រ ពួកទ័ពសេះ និងការប្រជុំតុមូលរបស់ពួកគេ មិនមានការកត់ត្រារបស់សាក្សី ឬភ័ស្តុតាងប្រវត្តិសាស្រ្តណាមួយជាសំអាងទេ។ ដូចនេះ ជាញឹកញាប់ គេបានហៅរឿងនោះថា “រឿងព្រេង” ឬ “រឿងទេវកថា”។ រឿងនេះហាក់ដូចជា គ្រាន់តែជារឿងព្រេងមួយ ដែលកើតឡើងពីការប្រទាក់ក្រឡាគ្នានៃរឿងដទៃជាច្រើនទៀត អស់ជាច្រើនសតវត្សរ៍។ ទោះជាយ៉ាងណាក៏ដោយ ដំណឹងល្អមិនមានប្រភពនៅក្នុងរឿងទេវកថា ឬរឿងព្រេងឡើយ តែមានប្រភពនៅក្នុងការពិត ដែលគេបានស្រាវជ្រាវរកឃើញយ៉ាងត្រឹមត្រូវ ហើយជារឿងដ៏អស្ចារ្យបំផុតដែលគេបានថ្លែងប្រាប់។ គឺដូចដែលសាវ័កប៉ុលបានសរសេរថា ការរស់ពីសុគតឡើងវិញនៃព្រះគ្រីស្ទ គឺជាព្រឹត្តិការណ៍ដ៏សំខាន់បំផុត ក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ ដែលមានសាក្សីដ៏ពិតជាសម្អាង។ សាវ័កប៉ុលបានរាយឈ្មោះរបស់ពួកសាវ័កដែលបានឃើញព្រះគ្រីស្ទផ្ទាល់ភ្នែក បន្ទាប់ពីទ្រង់បានមានព្រះជន្មឡើងវិញ ហើយបានរៀបរាប់ថា “ក្រោយទៀត ទ្រង់លេចមកឲ្យពួកបងប្អូនជាង៥០០នាក់ឃើញតែម្តង ជាពួកដែលមានគ្នាច្រើនរស់នៅ ដរាបដល់សព្វថ្ងៃនេះ តែមានខ្លះបានដេកលក់ទៅហើយ” (១កូរិនថូស ១៥:៦)។ ពេលដែលសាវ័កប៉ុលកំពុងសរសេរបទគម្ពីរនេះ ក្នុងចំណោមពួកស្មរបន្ទាល់ទាំងនោះ មានពួកគេជាច្រើននាក់ នៅមានជីវិតនៅឡើយ ហើយអ្នកដែលរស់នៅសម័យនោះ អាចទៅសួរអ្នកទាំងនោះបាន។ ការមានព្រះជន្មឡើងវិញ នៃព្រះគ្រីស្ទមិនមែនជារឿងប្រឌិត បែបទេវកថាឡើយ តែជាការពិត ដែលបានកើតឡើងក្នុងប្រវត្តិសាស្រ្ត។—Bill…
Read article