August 6, 2014

You are here:
តែងតែ

ខ្ញុំ​ចូល​ចិត្ត​ប្រើពា​ក្យ តែង​តែ  និង មិន​ដែល ។ ខ្ញុំ​បាន​ប្រើ​​ពាក្យ​ទាំង​ពីរ​នេះ នៅក្នុ​ង​ការ​និយាយ​លើក​ទឹក​ចិត្ត​ខ្លួន​ឯង​ឲ្យ​មាន​សង្ឃឹម។ ខ្ញុំ​ចូល​ចិត្ត​គិ​ត​ថា ខ្ញុំតែង​តែ អាច​មាន​ចិត្ត​សប្បាយ​ជានិ​ច្ច ហើយ​ការ​រស់​នៅ នឹងមិន​ដែល មាន​ការ​ខក​ចិត្ត​ឡើយ។ ប៉ុន្តែ តាម​ពិ​ត ខ្ញុំ​មិន​តែង​តែ មាន​ចិត្ត​សប្បាយ​ជា​និច្ច​ឡើយ ហើយ​ការ​រស់​នៅ មិន​ដែល  សម​តាម​បំណង​ជា​និច្ច​ដែរ។​ ដូច​នេះ ពាក្យ​នេះ​អាច​នាំ​ឲ្យ​យើង​មាន​សង្ឃឹ​ម​បាន ​លុះណា​តែ​យើង​គិ​ត​អំពី​ព្រះបន្ទូល​សន្យា​ រប​ស់​ព្រះ​យេស៊ូវ អំពី​ព្រះ​វត្ត​​មាន​រប​ស់​ទ្រង់។  ពេល​ដែ​ល​ពួ​កសិ​ស្ស​មា​ន​ការ​​បារម្ភ​ថា ពួក​គេ​នឹ​ងត្រូវ​​រស់​នៅ​ដោយ​ខ្លួ​ន​ឯង ទ្រង់​បាន​មាន​បន្ទូល​ថា “ខ្ញុំ​​នឹងគង់នៅជាមួយអ្នករាល់គ្នាជានិច្ច”(ម៉ាថាយ ២៨:២០)។ ព្រះ​គម្ពីរ​ហេព្រើរ​ក៏​បាន​រំឭក​យើង​ផងដែរ​ថា ​ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ថា “អញ​​នឹង​មិន​ចាក​ចេញ​ពី​ឯង ក៏​មិន​បោះ​បង់​ចោល​ឯង​ឡើយ” បាន​​​ជា​​យើង​​រា​ល់​​​គ្នា​​អា​ច​​នឹ​ង​​និយាយ​ ដោយ​​ក្លាហា​ន​​ថា “ខ្ញុំ​​មិន​ព្រម​​ខ្លាច​​ឡើយ ព្រោះ​ព្រះអម្ចាស់​ទ្រង់​​ជា​​ជំនួយ​​ខ្ញុំ តើ​មនុស្ស​នឹង​ធ្វើ​ដល់​ខ្ញុំ​ ជា​យ៉ាង​ណា​បាន”​(ហេព្រើរ ១៣:៥-៦)។ ហើយ​សាវ័ក​ប៉ុល​បាន​បញ្ជាក់ដ​ល់​គ្រីស្ទប​រិស័ទ​ទាំងអ​ស់ថា​ “យើង​​នឹង​​នៅ​​ជា​​មួយ​​នឹង​ព្រះអម្ចាស់​ជា​ដរាប​ទៅ”(១ថែស្សាឡូនិច ៤:១៧)។ បទ​គម្ពីរ​ទាំង​នេះ​ពិត​ជា​លើក​ទឹ​ក​ចិត្ត​យើងណា​ស់! ទោះ​បី​ជា​ដំណើរ​ជីវិត​របស់យើ​ង ហាក់​ដូច​ជាមា​នល​ក្ខណៈ​ គួរ​ឲ្យភ័​យខ្លា​ច​យ៉ាង​ណា​ក៏​ដោយ ហើយ​ទោះ​បីជា​អ​នាគត​របស់​យើង ហាក់​ដូច​ជា​អស់​សង្ឃឹម​យ៉ាង​ណាក៏​ដោ​យ ក៏​យើង​នៅ​តែ​អាចមា​ន​ចិត្តក្លាហាន និងកា​រ​កម្សាន្ត​ចិត្ត ដោយ​សារ​ព្រះ​វត្ត​មាន​នៃ​ព្រះ ដែល​គង់​ជាប់​យើង​ជានិ​ច្ច និង​ជួយ​ឲ្យយើ​ងអា​ចឆ្ល​ង​កាត់​ការ​លំបាក​ទាំង​អស់​នោះ។…

Read article