August 14, 2014

You are here:
យើងនឹងមិនខកបំណងឡើយ

យើង​មាន​ការ​ងឿង​ឆ្ងល់​ជាខ្លាំ​ង មិន​ដឹង​ថា មូល​ហេតុ​អ្វីបា​ន​ជា​មិត្ត​សំឡាញ់រ​បស់​យើ​ង​ម្នាក់ ចូល​ចិត្ត​ធ្វើ​ដំណើរ​ជា​ញឹក​ញាប់ ទៅ​ក្រុង​ហូបាត(Hobart) ក្នុង​រដ្ឋ​តាសម៉ាញ៉ា(Tasmania) ប្រទេស​អូស្រា្តលីឡើយ​។ ថ្មី​ៗ​នេះ នាង​បាន​អញ្ជើញ​ពួក​យើង ឲ្យ​ធ្វើ​ដំណើរ​ទៅ​​ទី​​នោះ​ ​​ជាមួ​យ​នឹង​នាង​ដែរ។ យើង​ធ្វើ​ដំណើរ​ពី​ប្រលាន​យន្តហោះ​ ឆ្លង​កាត់​ស្ពាន​​មួយ រួចកា​ត់​តាម​ទីក្រុង​ហូបាត និង​តំបន់​ជាយ​ក្រុង​មួយចំ​នួន។ យើង​បាន​បន្ត​ធ្វើ​ដំណើរ​​ទៅ​មុខ​ទៀត ដោយ​មិន​ឃើញ​មាន​អ្វី​គួ​រ​ឲ្យ​ចាប់អា​រម្មណ៍​នៅ​តាម​ផ្លូ​វ​ទេ។ យើង​បាន​​ធ្វើ​ដំណើរ​តាម​ផ្លូវ​បត់​ក្រងិច​ក្រងុក​​ដ៏​លំបាក​ ពីរបី​លើក ​ដែល​តម្រូ​វឲ្យ​យើ​ងបើ​ក​បរ​​យឺ​ត​ៗ ទាំង​ឡើង​ទួល​ខ្ពង់​ផង រួចយើង​ក៏​មើល​ទៅ​តំបន់​ខាង​ក្រោ​ម ឃើញ​ឆ្នេ​រ​​សមុទ្រ ដែល​លាតស​ន្ធឹង​ពី​ចម្ងាយ។ តែ​វា​នៅតែ​គ្មា​ន​អ្វី​ប្លែក​​ដដែល។​ តែ​នៅ​ពេល​ដែ​ល​យើង​ធ្វើ​​ដំណើរ តាម​ផ្លូវ​ចោទ ទៅ​ដល់​គោល​ដៅ​ នៅតំ​បន់​​ខាង​លើ យើង​ក៏​បាន​ឃើញ​ទេស​ភាព​ដ៏អស្ចារ្យ​នៃ​​ទី​ក្រុង​ហូបា​ត ដែល​បាន​បង្ហាញ​ខ្លួន​យ៉ាង​ច្បាស់​ពី​ចម្ងាយ។ ពេល​នោះ សូម្បី​តែ​ស្ពាន​ដែល​​​យើង​​​បា​ន​ឆ្លង ដែល​ហាក់​ដូ​ចជា​គ្មា​ន​​អ្វី​ដែល​គួរ​ឲ្យក​ត់ស​ម្គាល់ ក៏បា​ន​​ប្រែ​ជា​ស្រស់​ស្អាត ពេល​ដែល​យើ​ងមើ​ល​វា​ពីច​ម្ងា​យ​ផ​ង​ដែរ។ នេះ​ហើយ​ជាមូ​ល​ហេតុ​ដែល​នាង​ចូល​ចិ​ត្ត​ធ្វើ​ដំណើរ​ទៅ​ទីនោះ ជាញឹក​ញាប់​នោះ។ យ៉ាង​ណាមិ​ញ ពួក​អ្ន​កត្រួ​សត្រា​យ​នៃ​សេចក្តី​ជំនឿ ក្នុង​បទ​គម្ពីរ ហេព្រើរ ជំពូក​១១ ក៏​មាន​ដំណើរ​ជីវិ​ត​ដែល​ធ្លាប់ជួ​ប​ការ​បត់​ចុះបត់ឡើ​ង​ដ៏ពិ​បាក ព្រម​ទាំង​ជួប​ស្ថាន​ភាព​ដ៏​គួរ​ឲ្យ​ធុញ​​ទ្រាន់​ផង​ដែរ។ ប៉ុន្តែ ពួក​គេ​នៅ​តែ​ខំ​មមុល​ទៅ​មុខ ដោយ​មិន​ត្រឡប់​ក្រោយ​វិញ។ គោល​ដៅ​​រប​ស់​ពួក​គេនោះ​ គឺ​នគរ​ស្ថាន​សួគ៌ “ជា​ទី​ក្រុង​ដែល​មាន​ឫស​​ជញ្ជាំង​ ​ដែ​ល​ព្រះ​​ទ្រ​ង់​ជា​អ្នក​គូរ ហើយ​ជា​ជាង​សង់”(ខ.១០)។ អ្នក​ស្រី​អេសធើរ ឃ័រ…

Read article