បម្រើឲ្យបានល្អ ដោយអំណរ
កាលពី១១ឆ្នាំមុន ថ្ងៃ២៨ សីហា គឺជាថ្ងៃ ដែលមិត្តសម្លាញ់របស់ខ្ញុំ គឺលោក ខឺត ឌើហាន(Kurt De Haan)បានចេញទៅក្រៅ ដើម្បីរត់ហាត់ប្រាណ នៅពេលបាយថ្ងៃត្រង់ ហើយគាត់ក៏បានលាចាកលោក លែងត្រឡប់មកវិញ ជារៀងរហូត។ គាត់ជាអ្នកគ្រប់គ្រង ផ្នែកកែសម្រួលអត្ថបទនៃ សៀវភៅនំម៉ាណាប្រចាំថ្ងៃ ។ គាត់បានទទួលមរណៈភាព ដោយសារជម្ងឺគាំងបេះដូង នៅថ្ងៃអង្គារ៍ នារដូវក្តៅ។ ក្នុងចំណោមពួកយើង ដែលធ្លាប់ធ្វើការជាមួយលោកខឺត មានអ្នកខ្លះ នៅតែដាក់តាំងវត្ថុអនុស្សាវរីយរបស់គាត់នៅក្នុងការិយាល័យ ដើម្បីនឹកចាំពីគាត់។ តួយ៉ាង នៅលើជញ្ជាំងខ័ណ្ឌនៃកូនបន្ទប់ធ្វើការរបស់ខ្ញុំ ខ្ញុំបានដាក់តាំងវត្ថុអនុស្សាវរីយចុងក្រោយ ដែលខ្ញុំបានទទួលពីលោកខឺត កាលគាត់នៅរស់។ វាបានរំឭកខ្ញុំ អំពីភាពហ្មត់ចត់ដែលគាត់មាន ក្នុងនាមជាអ្នកកែសម្រួលអត្ថបទម្នាក់ ដែលចង់បកស្រាយព្រះបន្ទូលព្រះ ឲ្យត្រឹមត្រូវ និងល្អប្រសើរ។ មិត្តរួមការងាររបស់យើងម្នាក់ទៀត ក៏បានដាក់តាំងសំណុំសន្លឹកសៀវភៅចុងក្រោយមួយដុំ ដែលលោកខឺតបានឆ្មូល ហើយបោះទៅកន្លែងធ្វើការរបស់នាង ហើយសំណុំក្រដាស់មួយនោះ បានធ្វើឲ្យនាងនឹកចាំថា គាត់ជាមនុស្សដែលចូលចិត្តភាពរីករាយក្នុងជីវិត។ គ្រប់ពេលដែលយើងនិយាយគ្នា អំពីលោកខឺត និងអំពីទំហំនៃការនឹករឭក ដែលយើងមានចំពោះគាត់ យើងក៏បានពិភាក្សាគ្នា អំពីការដែលគាត់មានបុគ្គលិកលក្ខណៈចូលចិត្តភាពរីករាយ ទន្ទឹមនឹងពេលដែលគាត់ខំសង្វាតធ្វើការឲ្យបានល្អប្រសើរបំផុត។ គាត់ខិតខំធ្វើការងារ ហើយក៏ស្រឡាញ់ជីវិតរបស់គាត់ផងដែរ។…
Read article