រ៉ែងយកមាស
ក្នុងកំឡុងពេលវិស្សមកាល នៅរដ្ឋអាឡាសស្កា យើងបានទៅកន្លែងជីករ៉ែមាស អែល ដូរ៉ាដូ(El Dorado) នៅជិតទីក្រុងហ្វ៊ែរប៊ែង(Fairbanks)។ គេបាននាំយើងដើរទស្សនា និងគេបានបង្ហាញពីវិធីរែងមាសក្នុងសម័យដែលមនុស្សផ្អើលរកមាស។ បន្ទាប់មក គេក៏បានឲ្យយើងចំណាយពេលបន្តិច ដើម្បីរៀនរ៉ែងមាស។ គេបានឲ្យឆ្នាំងខ្ទះយើងម្នាក់មួយៗ រួមជាមួយនឹងដី និងថ្មតូចៗម្នាក់មួយកូនបាវផង។ យើងក៏បានចាក់ដីចូលទៅក្នុងខ្ទះនោះ ហើយដួសទឹកចេញពីស្នូកចាក់ចូលក្នុងឆ្នាំងខ្ទះនោះទៀត។ បន្ទាប់មក យើងក៏រ៉ែងខ្ទះនោះ ដើម្បីធ្វើឲ្យដីធ្លាក់ចេញទៅក្រៅ ហើយធ្វើឲ្យកំទេចមាសដែលធ្ងន់ជាងដី ធ្លាក់ចុះទៅបាតខ្ទះនោះ។ ទោះបីជាយើងបានមើលអ្នកជំនាញរ៉ែងមាសហើយក៏ដោយ ក៏យើងនៅតែអាចអនុវត្តតាម បានតែបន្តិចបន្តួចតែប៉ុណ្ណោះ។ តើមកពីមូលហេតុអ្វី? គឺដោយសារយើងខ្លាចមាសដ៏មានតម្លៃ ធ្លាក់ចេញពីខ្ទះនោះ ជាហេតុនាំឲ្យយើងមិនព្រមឲ្យកំទេចថ្ម ដែលគ្មានតម្លៃជាច្រើន ធ្លាក់ចេញឡើយ។ ការនេះបានរំឭកខ្ញុំថា ជួនកាល យើងមិនអាចរកឃើញទ្រព្យសម្បត្តិមានតម្លៃដ៏ពិតបាន ដោយសារយើងមានចំណងនៃទ្រព្យសម្បត្តិក្នុងលោកិយនេះ។ មានពេលមួយ ព្រះយេស៊ូវបានជួបជាមួយនឹងអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភម្នាក់ ដែលមិនអាចរកឃើញទ្រព្យសម្បត្តិដ៏ពិត។ គាត់បានគិតថា ទ្រព្យសម្បត្តិដែលគាត់មានក្នុងលោកិយនេះ មានសារៈសំខាន់ជាងទ្រព្យសម្បត្តិខាងឯវិញ្ញាណ(លូកា ១៨:១៨-៣០)។ ព្រះយេស៊ូវទ្រង់ក៏មានបន្ទូលថា “ដែលសត្វអូដនឹងចូលទៅតាមប្រហោងម្ជុល នោះងាយជាជាងអ្នកមានចូលទៅក្នុងនគរព្រះទៅទៀត”(ខ.២៤)។ ការមានលុយកាក់ មិនមែនជាការអាក្រក់ទេ តែវាអាចរារាំងមិនឲ្យយើងទទួលបាននូវទ្រព្យសម្បត្តិដ៏ពិតជាមរដក ប្រសិនបើយើងយកទ្រព្យសម្បត្តិ ជាគោលដៅនៃជិវិតរបស់យើងនោះ។ ការបង្គរទ្រព្យសម្បត្តិទុកក្នុងលោកិយ ជាទង្វើរដ៏ល្ងីល្ងឺ ដ្បិត មានតែសេចក្តីជំនឿដ៏ពិតទេ ដែលអាចជួយឲ្យយើងឆ្លងកាត់ទុក្ខលំបាក…
Read article