ត្រាប់តាមសេចក្តីល្អ
មនុស្សភាគច្រើនទទួលស្គាល់ថា ជីវិតមនុស្ស គឺជាការលាយឡំដ៏ឈឺចាប់ រវាងសេចក្តីល្អ និងសេចក្តីអាក្រក់។ ជាក់ស្តែង ការនេះពិតជាបានកើតឡើង នៅក្នុងទំនាក់ទំនងប្តីប្រពន្ធ មិត្តភាព គ្រួសារ ការងារ និងពួកជំនុំ។ ទោះយើងបានដឹងពីរឿងនេះហើយក៏ដោយ ក៏យើងនៅតែមានការភ្ញាក់ផ្អើល និងខកចិត្ត ពេលដែលភាពអាត្មានិយមបានលេចឡើង នៅក្នុងពួកជំនុំដែលខិតខំរួមគ្នាថ្វាយបង្គំ និងបម្រើព្រះគ្រីស្ទ។ ពេលដែលសាវ័កយ៉ូហាន សរសេរសំបុត្រទៅលោកកៃយុស ដែលជាមិត្តសំឡាញ់របស់គាត់ គាត់ក៏បានបង្រៀនឲ្យពួកជំនុំរបស់គាត់ រស់នៅតាមសេចក្តីពិត និងទទួលគ្នាទៅវិញទៅមក ដោយចិត្តសប្បុរស(៣យ៉ូហាន ១:៣-៨)។ ទោះជាយ៉ាងណាក៏ដោយ ឌីអូត្រេព “ចង់ធ្វើជាអ្នកធំជាងគេក្នុងពួកជំនុំ”(ខ.៩) ហើយក៏បាននាំឲ្យមានការឈ្លោះប្រកែកគ្នា។ សាវ័កយ៉ូហានបានសន្យាថា គាត់នឹងទៅជួបឌីអូត្រេពដោយផ្ទាល់ ដើម្បីដោះស្រាយបញ្ហានេះ ពេលគាត់មកសួរសុខទុកពួកជំនុំលើកក្រោយ។ ទន្ទឹមនឹងនោះ គាត់ក៏បានបង្រៀនពួកគេថា “អ្នកស្ងួនភ្ងាអើយ ចូរត្រាប់តាមសេចក្តីល្អ កុំឲ្យតាមសេចក្តីអាក្រក់ឲ្យសោះ អ្នកណាដែលប្រព្រឹត្តល្អ នោះមកពីព្រះ តែអ្នកណាដែលប្រព្រឹត្តអាក្រក់ នោះមិនបានឃើញព្រះឡើយ”(ខ.១១)។ យ៉ាងណា មិញ សាវ័កប៉ុលក៏បានបង្រៀនគ្រីស្ទបរិស័ទនៅក្រុងរ៉ូមផងដែរថា “កុំឲ្យសេចក្តីអាក្រក់ឈ្នះអ្នកឡើយ ត្រូវឲ្យអ្នកឈ្នះសេចក្តីអាក្រក់ ដោយសារសេចក្តីល្អវិញ”(រ៉ូម ១២:២១)។ ក្នុងជម្លោះដ៏ក្តៅគគុក យើងប្រហែលជាត្រូវអារក្សល្បួង ឲ្យ“ពន្លត់ភ្លើង ដោយប្រើភ្លើង”។ ប៉ុន្តែ…
Read article