September 21, 2014

You are here:
បញ្ហាច្រើន

មានក្មេង​ប្រុស​ម្នាក់ ឈ្មោះ រីលេយ(Riley) បាន​វាយ​តប់​គ្នា ជា​មួយ​ក្មេង​ប្រុស​ម្នាក់​ទៀ​ត ឈ្មោះ​អេវ៉ារី(Avery) នៅ​ក្នុង​សួន​កុមា​រ​រប​ស់សា​លារៀ​ន បន្ទាប់​ពី​ការ​ប្រកួត​បាល់​ទាត់​បា​នប​ញ្ចប់។ គ្រូ​បង្រៀ​ន​ក៏​បាន​បំបែក​ក្មេង​ទាំង​ពីរ ហើយ​ក៏​នាំពួ​ក​គេទៅ​ការិ​យ៉ាល័យ​​នា​យក​សាលា​។ ក្រោយម​ក អេវ៉ារី​បា​ននិ​យាយ​ថា​ “មែន​ហើយ យើង​ទាំង​ពីរ​តែង​តែមា​ន​រឿង​ជា​មួយ​គ្នាអ​ញ្ចឹ​ង​ឯង”។ ប៉ុន្តែ ក្មេង​ម្នាក់​នេះ​បាន​ចែក​ចាយ​ថា វា​បាន​រៀន​នូវ​មេរៀ​ន​មួយ​ គឺ​​ថា “ព្រះ​តែង​តែគ​ង់​នៅជា​មួយ​យើ​ង​ជានិ​ច្ច ទោះបី​ជា​យើង​មា​ន​រឿ​ង​ច្រើន​ដូច​នេះក៏​ដោយ”។ ប្រ​ជាជា​តិ​អ៊ីស្រាអែ​លបា​នជួ​ប​ប្រទះ​បញ្ហា​ដ៏​ធំ​មួ​យ។ ប៉ុន្តែ ព្រះ​អម្ចាស់​បាន​សន្យា​ថា នឹង​ប្រទាន​អ្ន​កដឹ​ក​នាំម្នា​ក់ ដល់​ពួក​គេ គឺ​ដូច​ដែ​ល​ទ្រង់​មានបន្ទូល​ថា “អញ​មិន​ដែល​ខាន​នឹង​ប្រោស​ឯង ក៏​មិន​ដែល​បោះបង់​ចោល​ឯង​ឡើយ”(យ៉ូស្វេ ១:៥)។ លោក​យ៉ូស្វេ​ក៏​បាន​ក្លាយ​ជាអ្ន​ក​ដឹក​នាំ​ពួ​កអ៊ី​សា្រ​អែល បន្ទាប់​ពី​លោក​ម៉ូសេ​បាន​លាចា​ក​លោក គឺ​នៅពេ​ល​ដែល​ពួក​គេ​ត្រៀម​ខ្លួ​នចូ​ល​ទឹ​ក​ដី​សន្យា​។ មានឧ​បស័​គ្គ​ធំ​ៗ​ជា​ច្រើន​កំ​ពុង​រ​ង់ចំា​ពួ​ក​គេ នៅខា​ង​មុខ ហើយ​ពួក​គេត្រូ​វ​លើ​កទ័​ព​ជា​ច្រើន​សា​រ ដើម្បី​ប្រយុទ្ធ​នឹង​ខ្មាំ​ង​សត្រូ​វ​ នៅក្នុ​​ង​ទឹ​ក​ដី​នោះ​(៨:៣ ៩:១-២)។ បើ​ព្រះ​មិន​បាន​គង់​នៅ​ជា​មួយ​ពួ​ក​គេ​ទេ នោះពួ​ក​គេ​មិ​ន​អា​ច​ចាប់​ផ្តើ​ម​ចូ​ល ទៅ​ចា​ប់យ​ក​ទឹ​កដី​សន្យាឡើយ​។ លោក​យ៉ូស្វេ​មា​នជំ​នឿ​យ៉ាង​រឹ​ងមាំ​ ចំពោះព្រះ​អ​ម្ចាស់​ ជា​ពិសេស​ នៅពេ​ល​ដែល​គា​ត់​ចូល​ទៅស​ង្កេត​មើ​ល​ទឹក​ដី​កា​ណាន​(ជនគណនា ១៤:៦-៩)។ ប៉ុន្តែ ព្រះបា​ន​ក្រើន​រំ​ឭ​កគា​ត់ ដោយ​ព្រះ​ទ័យ​មេត្តា​ក​រុណា ពេល​ដែល​គា​ត់បំ​ពេញ​តួនា​ទីជាអ្ន​ក​ដឹ​ក​នាំ ដើម្បី​ឲ្យ​គាត់​មាន​​សេចក្តីក្លា​ហាន ដោយ​សា​រ​ទ្រ​ង់គ​ង់​នៅ​​ជា​មួយ។ ព្រះអ​ម្ចាស់​ក៏​បា​នប្រ​ទា​ន​សេច​ក្តីស​ន្យា​ថា​ នឹ​ងគ​ង់​​នៅជា​មួយកូ​ន​រប​ស់​ទ្រង់ នៅ​សម័​យ​​បច្ចុប្បន្ន​ផ​ងដែរ(ហេព្រើរ…

Read article