ការជម្នះការច្រណែន
មានរឿងមួយ បានដំណាលអំពីម្ចាស់ហាងពីរនាក់ ដែលជាគូប្រជែង ដែលស្អប់គ្នាយ៉ាងខ្លាំង។ អ្នកទាំងពីរបានចំណាយពេលជារៀងរាល់ថ្ងៃ ដើម្បីតាមដានការរកស៊ីរបស់គូរប្រជែងរបស់ខ្លួន។ បើមានភ្ញៀវចូលក្នុងហាងណាមួយ ម្ចាស់ហាងនោះនឹងញញឹមដាក់គូប្រជែងរបស់ខ្លួន ដើម្បីបង្អួតពីជ័យជម្នះរបស់ខ្លួន។ យប់មួយ មានទេវតាមួយអង្គបានលេចឡើង ឲ្យម្ចាស់ហាងមួយ ក្នុងចំណោមម្ចាស់ហាងទំាងពីរឃើញ នៅក្នុងសុបិន្ត ហើយមានបន្ទូលថា “ខ្ញុំនឹងឲ្យរបស់អ្វីដែលអ្នកសូមពីខ្ញុំ ប៉ុន្តែ បើអ្នកបានទទួលរបស់អ្វីមួយហើយ នោះគូប្រជែងរបស់អ្នកក៏នឹងបានទទួលរបស់នោះ ច្រើនជាងអ្នកទ្វេរដង តើអ្នកចង់បានអ្វី”? បុរសនោះក៏ចងចិញ្ចើម ហើយនិយាយថា “បើអញ្ចឹង សូមធ្វើឲ្យខ្ញុំខ្វាក់ភ្នែកម្ខាងមក”។ រឿងនេះបានបង្ហាញពីការច្រណែនឈ្នានីសដ៏អាក្រក់បំផុត! ពេលដែលការច្រណែនគ្នា បានកើតមានក្នុងពួកជំនុំក្រុងកូរិនថូស ការបែកបាក់គ្នាអាចកើតមាន ចំពោះពួកជំនុំមួយនេះ។ ដំបូងឡើយ ពួកគេបានទទួលជឿដំណឹងល្អ តែមិនទាន់បានអនុញ្ញាតឲ្យព្រះវិញ្ញាណបរិសុទ្ធ កែប្រែចិត្តរបស់ពួកគេឡើយ។ ហេតុនេះហើយបានជាពួកគេច្រណែនគ្នាទៅវិញទៅមក ហើយឈានទៅរកការបែកបាក់គ្នា។ សាវ័កប៉ុលក៏បានប្រាប់ពួកគេថា ការច្រណែនគ្នានេះ គឺជាសញ្ញានៃភាពមិនទាន់ពេញវ័យ និងការដើរតាមបែបលោកិយ(១កូរិនថូស ៣:៣)។ បានសេចក្តីថា គ្រីស្ទបរិស័ទទាំងនេះមិនបានប្រព្រឹត្ត តាមបែបមនុស្សដែលបានផ្លាស់ប្រែ ដោយសារដំណឹងល្អឡើយ។ យើងអាចដឹងច្បាស់ថា ព្រះវិញ្ញាណបរិសុទ្ធកំពុងធ្វើការ ក្នុងជីវិតយើង ពេលយើងមានការស្កប់ចិត្ត និងអរព្រះគុណព្រះ សម្រាប់អ្វីដែលយើងមាន ហើយយើងមិនមានចិត្តច្រណែនចំពោះនរណាម្នាក់ឡើយ ផ្ទុយទៅវិញ យើងអាចអបអរអ្នកដទៃ យ៉ាងពិតប្រាកដ…
Read article