
សេចក្តីពិត ក្នុងឡានតាក់ស៊ី
ដោយJennifer Benson Schuldt
September 29, 2014
ថ្ងៃមួយ ពេលដែលខ្ញុំកំពុងនៅទីប្រជុំជន នៅទីក្រុងឈីកាហ្កូ ខ្ញុំបានស្រែកហៅឡានតាក់ស៊ី។ ពេលខ្ញុំបានចូលក្នុងឡានតាក់ស៊ីនោះ ខ្ញុំកត់សំគាល់ឃើញថា នៅខាងមុខកៅអីអង្គុយរបស់ខ្ញុំ មានបិទផ្សាយពាណិជ្ជកម្មមួយចំនួន អំពីគ្រូបង្រៀននៃសាសនាហិណ្ឌូសម័យថ្មី។ អ្នកបើកបរនោះបានអះអាងថា អ្នកដឹកនាំសាសនារូបនោះ គឺជា “អ្នកដែលចុះមកពីស្ថានសួគ៌” សម្រាប់សម័យរបស់យើង។ គាត់ជឿថា ព្រះបានរើសតាំងអ្នកដឹកនាំផ្សេងៗ សម្រាប់សម័យខុសៗគ្នា ហើយទ្រង់បានជ្រើសតាំងព្រះយេស៊ូវ សម្រាប់តែសម័យដែលទ្រង់ប្រសូត្រប៉ុណ្ណោះ។ ប៉ុន្តែ ខ្ញុំមិនយល់ស្របតាមទស្សនៈរបស់គាត់ឡើយ។ ពេលដែលយើងកំពុងជជែកគ្នា ខ្ញុំក៏បានដកស្រង់ព្រះបន្ទូល ដែលព្រះយេស៊ូវបានថ្លែងថា “ខ្ញុំជាផ្លូវ ជាសេចក្តីពិត ហើយជាជីវិត បើមិនមកតាមខ្ញុំ នោះគ្មានអ្នកណាទៅឯព្រះវរបិតាបានឡើយ”(យ៉ូហាន ១៤:៦)។ ព្រះយេស៊ូវមិនមែនជាអ្នកដឹកនាំសាសនា ក្នុងចំណោមអ្នកដឹកនាំសាសនាដែលបានត្រាសដឹង ជាបន្តបន្ទាប់នោះឡើយ តែទ្រង់ជា ផ្លូវតែមួយ ទៅកាន់ព្រះ ហើយមានតែទៅតាមទ្រង់ប៉ុណ្ណោះ ទើបយើងអាចទៅនគរស្ថានសួគ៌បាន គឺមិនដូចជាអ្វីដែលអ្នកបើកបរតាក់ស៊ីរូបនោះបានជឿឡើយ។ ការសុគត និងការមានព្រះជន្មឡើងវិញរបស់ទ្រង់ គឺបានបញ្ជាក់ថា ទ្រង់ពិតជាផ្លូវតែមួយមែន។ ព្រះគ្រីស្ទ “បានថ្វាយយញ្ញបូជាតែ១ ដើម្បីលោះបាបជារៀងរហូត”(ហេព្រើរ ១០:១២)។ ព្រះយេស៊ូវមានបន្ទូលថា “ខ្ញុំនៅក្នុងព្រះវរបិតា ហើយព្រះវរបិតាក៏គង់ក្នុងខ្ញុំ”(យ៉ូហាន ១៤:១១)។ ដូចនេះ យើងមិនចាំបាច់ខំស្វែងរកផ្លូវ “ថ្មី” មួយទៀត ទៅរកសេចក្តីសង្រ្គោះឡើយ។ យកល្អ យើងគួរតែសង្វាតរៀនសូត្រអំពីព្រះគ្រីស្ទ តាមដែលអាចធ្វើទៅបាន។ មានតែទ្រង់ទេ ដែលអាចជួយឲ្យយើងមានការដឹងច្បាស់ ខាងវិញ្ញាណ។–Jennifer Benson Schuldt
បទគម្ពីរប្រចាំថ្ងៃ
ខ្ញុំជាផ្លូវ ជាសេចក្តីពិត ហើយជាជីវិត បើមិនមកតាមខ្ញុំ នោះគ្មានអ្នកណាទៅឯព្រះវរបិតាបានឡើយ។–យ៉ូហាន ១៤: