មនុស្សខ្សោយជាងគេ
មានបញ្ជីឈ្មោះដ៏ចម្លែកមួយ មានចំណងជើងថា មនុស្ស១០០នាក់ដែលខ្សោយជាងគេ នៅក្នុងពិភពលោក ដែលគេបានផ្សាយតាមបណ្តាញអ៊ីនធើណិត ក្នុងគេហទំព័រ ២៤/៧ របស់សារព័ត៌មានវលស្ទ្រីត(Wall Street)។ ក្នុងចំណោមអ្នកដែលគេបានជ្រើសរើស ដាក់បញ្ចូលក្នុងបញ្ជីឈ្មោះនោះ រួមមាន ប្រធានសាជីវកម្ម កីឡាករ អ្នកនយោបាយ និងតារាល្បីៗ ដែលមានចរិតលក្ខណៈមួយដែលដូចគ្នា គឺពួកគេសុទ្ធតែធ្លាប់មានអំណាច។ ក្នុងចំណោមនោះ មានខ្លះជាជនរងគ្រោះ ដោយសារកាលៈទេសៈមិនល្អ រីឯខ្លះទៀតបានសម្រេចចិត្តខុសក្នុងមុខជំនួញ ខណៈពេលដែលខ្លះទៀតបានបាត់បង់ឥទ្ធិពល ដោយសារបានធ្វើខុសសីលធម៌ជាដើម។ នៅក្នុងបទគម្ពីរ ១កូរិនថូស ជំពូក១០ លោកប៉ុលដកស្រង់មេរៀនដ៏សោកសៅមួយ ចេញពីប្រវត្តិសាស្រ្តក្នុងគ្រាសញ្ញាចាស់។ នៅសម័យនោះ លោកម៉ូសេបានដឹកនាំបណ្តាជន ចេញពីភាពជាទាសករនៅនគរអេស៊ីព្ទ ឲ្យមកទទួលសេរីភាព ក្នុងទឹកដីសន្យា ប៉ុន្តែ ពួកគេចេះតែបន្តបែរចេញពីព្រះ ដែលបានរំដោះពួកគេឲ្យរួចនោះ(ខ.១-៥)។ ពួកគេបានធ្លាក់ចុះ ដោយសារការថ្វាយបង្គំរូបព្រះ អំពើអសីលធម៌ ការរអ៊ូរទាំ និងការអាក្រក់ជាច្រើនទៀត(ខ.៦-១០)។ ត្រង់ចំណុចនេះ សាវ័កប៉ុលក៏បានចង្អុលបង្ហាញថា ការដួលចុះរបស់ពួកគេ គឺជាឧទាហរណ៍សម្រាប់ឲ្យយើងយកមកសិក្សា ហើយគាត់បានដាស់តឿនយើងថា “អ្នកណាដែលស្មានថាខ្លួនឈរ នោះត្រូវប្រយ័ត្ន ក្រែងលោដួល”(ខ.១២)។ អ្នកដើរតាមព្រះយេស៊ូវអាចឈរយ៉ាងមាំមួន ដោយផ្អែកលើព្រះបន្ទូល ដែលទ្រង់បានសន្យាថា “គឺនៅវេលាណាដែលមានសេចក្តីល្បួង នោះទ្រង់ក៏រៀបផ្លូវឲ្យចៀសរួច…
Read article