តក់ស្លត់ ឬអធិស្ឋាន
មានស្រ្តីអាយុ៨៥ឆ្នាំម្នាក់ រស់នៅក្នុងមជ្ឈមណ្ឌលមួយតែម្នាក់ឯង។ ថ្ងៃមួយ គាត់បានជាប់នៅក្នុងជណ្តើរយន្តតែម្នាក់ឯង អស់រយៈពេល៤យប់ ៣ថ្ងៃ។ ជាការប្រសើរណាស់ ដែលគាត់មានទឹកមួយថូ បន្លែស៊ីលើរីខ្លះៗ និងថ្នាំក្អកបន្តិចបន្តួច។ គាត់បានព្យាយាមបើកទ្វារជណ្តើរ យន្ត តែបើកមិនចេញសោះ ហើយទូរស័ព្ទក៏គ្មានសេវ៉ាទៀត បន្ទាប់មក គាត់ក៏បានសម្រេចចិត្តងាកមករកព្រះ ដោយការអធិស្ឋាន។ ក្រោយមក គាត់បានប្រាប់បណ្តាញទូរទស្សន៍ស៊ីអិនអិន(CNN)ថា “ពេលនោះ ខ្ញុំត្រូវសម្រេចចិត្តថា ត្រូវតក់ស្លត់ ឬក៏អធិស្ឋាន”។ ពេលមានគ្រោះអាសន្ន គាត់បានពឹងផ្អែកលើព្រះ ហើយបានរង់ចាំរហូតដល់ពេលគេមកជួយ។ យ៉ាងណាមិញ ស្តេចអេសាក៏បានប្រឈមមុខនឹងការសម្រេចចិត្តដូចនេះដែរ គឺថាតើត្រូវភ័យស្លុត ឬក៏អធិស្ឋាន(២របាក្សត្រ ១៤)។ កាលនោះ នគរទ្រង់កំពុងទទួលរងការវាយលុកពីកងទ័ពអេធីយ៉ូពី ដែលមានគ្នាប្រមាណជា១លាននាក់។ ប៉ុន្តែ នៅពេលទ្រង់ប្រឈមមុខនឹងកងទ័ពដ៏ធំបែបនេះ ទ្រង់មិនបានពឹងផ្អែកលើយុទ្ធសាស្រ្តយោធា ឬក្រាបពួន ដោយការភ័យខ្លាចឡើយ ផ្ទុយទៅវិញ ទ្រង់បានបែរមករកព្រះ ដោយការអធិស្ឋានជាបន្ទាន់។ ក្នុងការអធិស្ឋានដ៏មានអំណាច និងដោយការបន្ទាបខ្លួននេះ សេ្តចអេសាពឹងផ្អែកលើព្រះទាំងស្រុង ទ្រង់ទូលសូមជំនួយ ហើយបានទូលអង្វរឲ្យព្រះអម្ចាស់ទ្រង់ ការពារព្រះនាមរបស់ទ្រង់ “សូមជួយយើងខ្ញុំផង ដ្បិតយើងខ្ញុំផ្អែកលើទ្រង់ជាទីពឹង គឺដោយនៅតែព្រះនាមទ្រង់ប៉ុណ្ណោះ ដែលយើងរាល់គ្នាបានមកទាស់ នឹងពួកមានគ្នាច្រើនទាំងនេះ”(ខ.១១)។ ព្រះអម្ចាស់បានឆ្លើយតបនឹងសេចក្តីអធិស្ឋានរបស់ស្តេចអេសា ហើយស្តេចអង្គនេះ…
Read article