October 19, 2014

You are here:
លេខដែលមិនបានប្រើ

កង់​ទី​មួយ​​រ​បស់​ខ្ញុំ ​មាន​លីព​ដែល​អា​ចដា​ក់លេ​ខ​បាន​តែមួយ​លេខ​ទេ។ ដូច​នេះ ខ្ញុំ​បា​នប្រើ​តែលេ​ខមួ​យ​នោះ មិន​ថា​តែ​ពេល​ជិះ​លឿន​ឬ​យឺត ឡើង​ទួលឬចុះទួ​ល​ឡើយ​។ កង់​ទីពីរ​​ប​ស់​ខ្ញុំ​អាច​ដា​ក់​​លេ​ខ​បាន​បីលេ​ខ ​គឺលេ​ខ​សម្រាប់​ជិះលើ​ផ្ទៃ​រា​ប​ស្មើ សម្រាប់​ឡើង​ទួ​ល ហើយ​មួយ​ទៀត​​សម្រាប់​ចុះ​ទួ​ល។ ក​ង់​ទីបី​រ​បស់​ខ្ញុំ​​អា​ច​ដា​ក់លេ​ខ​បាន​​ដល់​ទៅ​ដប់​លេខ ដូច​នេះ ខ្ញុំមា​ន​ជម្រើស​កាន់​តែ​ច្រើន។ ទោះ​បី​ជាក​ង់​ចុង​ក្រោយ​រប​ស់​ខ្ញុំ អាច​ដាក់​លេ​ខ​​ច្រើ​ន​យ៉ាង​ណា​​ក៏ដោយ ក៏​ខ្ញុំមិ​ន​បាន​ប្រើ​ឲ្យបា​ន​គ្រប់​លេខ ​ជា​រៀង​រាល់​ពេល​ដែល​ខ្ញុំ​ជិះវា​នោះឡើយ​​។ លេខ​ខ្លះស​ម​​នឹ​ង​ប្រើ ​ នៅពេ​ល​​ចាប់​ផ្តើមចេ​ញ​ដំណើរ និង​ពេល​ឡើ​ងទួ​ល រី​ឯ​លេខ​​ផ្សេ​ង​ទៀត​​ទុកសម្រាប់​បង្កើ​ន​ល្បឿន ហើយ​លេខ​ដ​ទៃ​​ទៀ​ត​​ស​មបំ​ផុត​សម្រាប់​កា​រជិះ​លំ​ហែ។ ប៉ុន្តែ​ ខ្ញុំច​ង់ប​ញ្ជាក់​ថា ​ទោះបី​ខ្ញុំ​មិន​​​បាន​​ប្រើលេខឲ្យ​អ​ស់​ នៅ​ពេល​ណា​ដែល​ខ្ញុំជិះ​ក​ង់​ក៏ដោ​យ ក៏​​មិ​ន​​​មាន​ន័​យថា​ ខ្ញុំ​នឹ​ង​មិន​ដែល ត្រូវ​ការ​ប្រើ​លេ​ខទាំ​ងនោះ​ឡើ​យ។ ប​ញ្ហាដូ​ច​នេះក៏​អាចកើ​ត​មាន នៅ​ពេល​យើ​ងប្រើ​​​អំណោយ​​ទាន និង​ស​មត្ថ​ភាព​ខាង​វិញ្ញាណ​​ផ​ងដែ​រ។ ក្នុង​អំឡុង​ពេល​​ដែ​ល​ព្រះ​ទ្រង់​មិ​នបា​ន​ប្រើខ្ញុំ​ ​ឲ្យ​ធ្វើ​កិច្ច​ការ​ណា​មួ​យ​ ដែ​ល​ខ្ញុំ​ធ្លាប់​ធ្វើពី​មុ​នម​ក នោះ​ខ្ញុំ​មិន​មា​ន​​អារម្មណ៍​ថា ខ្លួ​នឯ​ង​ជាម​នុស្សឥ​ត​ប្រយោជ​ន៍ ឬ​គ្មាន​តំលៃ​នោះឡើយ ផ្ទុយ​ទៅវិ​ញ ​ខ្ញុំ​បា​ន​អរ​​ព្រះគុ​ណ​​ព្រះ សម្រាប់​“អំណោយ​ទាន” ដែល​ខ្ញុំ​អាច​​ប្រើ​ នៅ​ពេ​ល​បច្ចុ​ប្បន្ន​។ ជំនាញ​ដែល​យើង​មិ​ន​ត្រូវ​ការ​ប្រើ នៅ​ពេល​នេះ​ អាច​មា​នប្រ​យោជន៍​ចំ​ពោះយើ​ង​នៅពេល​ក្រោយ។ អំណោយទាន​ខាង​វិ​ញ្ញាណ​​រ​ប​ស់យើ​ង​ សុទ្ធ​តែមា​នភា​ព​ចាំបា​ច់ តាម​បែប​ផ្សេង​ពី​​គ្នា និង​សម្រាប់​ប្រើ​នៅពេ​ល​ខុ​សគ្នា​។ សេចក្តី​ត្រូវ​កា​រ និង​កាលៈ​ទេសៈ​នឹងមា​នកា​រ​ផ្លាស់​ប្តូ​រ ដោយ​មិន​អាច​ដឹង​ និង​ទា​យស្មា​នជា​មុ​ន។…

Read article