ការចាំយាម និងការរង់ចាំ
នៅក្នុងព្រះគម្ពីរអេសាយ ជំពូក ១៨ យើងឃើញថា លោកីយទាំងមូលហាក់ដូចជាបានលើកគ្នា មកច្បាំងនឹងរាស្រ្តរបស់ព្រះ។ ប៉ុន្តែ តើព្រះដ៏មានគ្រប់ព្រះចេស្តាទ្រង់បានឆ្លើយតបយ៉ាងដូចម្តេចខ្លះ ចំពោះការនេះ? កាលនោះ ទ្រង់បានមានបន្ទូលថា “អញនឹងនៅតែស្ងៀម ហើយពិចារណាមើលពីទីលំនៅរបស់អញ”(ខ.៤)។ យើងក៏ប្រហែលជាយល់ថា ព្រះទ្រង់ហាក់ដូចជាមិនមានការតបត នឹងការអាក្រក់ដែលគេកំពុងនាំគ្នាធ្វើនោះទេ បានជាទ្រង់នៅស្ងៀមយ៉ាងដូចនេះ។ ប៉ុន្តែ នេះជាការយល់ខុសហើយ។ តាមពិត យើងត្រូវចាំថា ព្រះទ្រង់នឹងធ្វើការរបស់ទ្រង់ តាមពេលវេលាដែលទ្រង់កំណត់ ឬធ្វើឲ្យត្រូវពេល តាមបំណងព្រះហឫទ័យទ្រង់។ ការនេះបានធ្វើឲ្យខ្ញុំគិតអំពីកាលដែលព្រះយេស៊ូវបានពន្យាពេលអស់៤ថ្ងៃ ក្នុងការរង់ចាំ ខណៈដែលគេបានបញ្ចុះសពលោកឡាសារនៅក្នុងផ្នូរហើយ(យ៉ូហាន ១១:៣៩)។ តើទ្រង់មិនបានជ្រាបថាគាត់បានស្លាប់ហើយទេឬ? តើទ្រង់មិនយកព្រះទ័យទុកដាក់ ចំពោះគាត់ទេឬ? ជាការពិតណាស់ ទ្រង់ពិតជាបានយកព្រះទ័យទុកដាក់មែន! កាលនោះ ទ្រង់គ្រាន់តែកំពុងរង់ចាំពេលដ៏ល្អបំផុត សម្រាប់ធ្វើការអស្ចារ្យ និងបង្រៀនសេចក្តីដែលទ្រង់សព្វព្រះហឫទ័យនឹងបង្រៀនដល់គេប៉ុណ្ណោះ។ ព្រះគម្ពីរបានចែងអំពី “ការពន្យារពេល” របស់ព្រះ ដែលយើងច្រើនតែពិបាកយល់ តាមគំនិតរបស់យើង។ ប៉ុន្តែ ការពន្យារពេលរបស់ទ្រង់ សុទ្ធតែកើតចេញមកពីជម្រៅនៃប្រាជ្ញា និងសេចក្តីស្រឡាញ់របស់ទ្រង់។ តាមពិត ការពន្យាពេលរបស់ទ្រង់ អាចនាំឲ្យយើងមានលក្ខណៈសម្បត្តិស្រគត់ស្រគំ ដែលមានដូចជា ការបន្ទាបខ្លួន ការអត់ធ្មត់ ការទ្រាំទ្រ និងសេចក្តីខ្ជាប់ខ្ជួន…
Read article