October 21, 2014

You are here:
ថ្ងៃនៃចម្រូត

នៅពេល​រសៀ​ល​ថ្ងៃ​មួយ នារ​ដូវ​​រំ​ហើយ ខ្ញុំ​បា​ន​បើក​ឡាន​​កា​ត់​ចំ​ការ​មួ​យ​ ហើយ​ក៏​បា​នឃើ​ញ​ក​សិករ​ម្នាក់​​ចត​​​​​គ្រឿង​​ម៉ាស៊ីន​ធំ​ៗមួ​យ​ចំនួ​ន នៅ​តាម​ចិ​ញ្ចើ​មថ្ន​ល់​។ ខ្ញុំក៏​បាន​ឃើ​ញ​មា​នផ្លា​ក​​​ស​ញ្ញា​គ្រោះថ្នា​ក់​ ដែល​មាន​ផ្ទៃ​​ពណ៌​លឿង និង​មា​នអ​ក្ស​រ​ស​រសេ​រ​ពី​លើ​ថា​ “ការ​ប្រមូ​ល​ផល​កំ​​ពុង​ដំ​ណើរ​ការ”។ គ្រាន់​តែ​ក្រលេ​ក​មើ​លចំ​កា​រនោះ​តែ​បន្តិច ខ្ញុំ​ក៏​​អាច​ដឹង​ភ្លា​ម ថា​ម្ចាស់​ចំ​ការ​នោះ​ បាន​យ​ក​អ្វីម​ក​ដាំកា​​ល​ពី​បួន​ប្រាំខែ​មុ​ន គឺ​គាត់​បា​ន​យ​កគ្រា​ប់​ពោ​តតូច​ៗ​មក​ដាំ។ ​បាន​ជា​ខ្ញុំអា​ច​ដឹ​ងយ៉ា​ង​ដូ​ច​នេះ ​ព្រោះ​ខ្ញុំឃើ​ញ​គា​ត់​​កំពុង​រៀប ​ចំបើ​ក​បរ​ម៉ា​ស៊ីន​ច្រូត​កាត់​ដើ​មពោ​ត​ ដែ​​លកំ​ពុ​ង​ពេ​​​ញ​ផ្លែ ​ក្នុង​ផ្ទៃ​ដីរា​ប់ហិ​ច​តា។ ថ្វី​ដ្បិត​តែ​យើ​ង​ សុទ្ធ​តែ​បា​នដឹង​ច្បា​ស់​ហើ​យ​ថា​ ផ្លែពោត គឺ​កើត​ចេញ​ដើម​ពោត​ ដែល​គេបា​ន​ដាំ ប៉ុន្តែ ពេល​ខ្លះ​​យើង​មិន​ព្រ​មទ​ទួ​លស្គា​ល់លទ្ធផល ដែលច្រូតកាត់បានពី​ការសាបព្រោះ ​ខាងឯវិញ្ញាណ​របស់​យើងឡើយ។ លោក​សាវ័កប៉ុ​​​ល​​ចែ​ងថា​ “កុំ​ឲ្យច្រ​ឡំ​​​ឡើយ . . . ដ្បិត​ពូជ​ណា​​​ដែល​ម​នុ​​ស្ស​​​​​ព្រោះ​​ចុះ​​ នោះ​នឹ​ងច្រូ​ត​​​បាន​ពូ​ជនោះ​ឯ​ង​វិ​ញ”(កាឡាទី ៦:៧)។ ការ​​រស់​នៅ​​ដែ​ល​បំពេ​ញសេ​ចក្តី​ប៉​ងប្រា​ថ្នា​រ​ប​ស់សា​ច់​ឈា​ម នាំ​​ឲ្យ​ទទួ​ល​ផល​ជា​​​សេចក្តី​ពុក​រលួយ ​មាន​ន័យ​ថា យើង​កំពុង​ចង់​បាន​អ្វី​​ដែ​ល​មិន​​​មែន​ជា​របស់​ផ​ងខ្លួ​ន ដោយ​គិត​តែ​ប្រយោជន៍​​ផ្ទាល់​ខ្លួន ហើយថែ​មទាំ​ង​ធ្វើកា​រអា​ក្រក់​ជា​ច្រើន​ទៀ​ត(៥:១៩-​២១)។ កា​រដើ​រ​តាម​កា​រដឹ​ក​នាំនៃ​​ព្រះវិញ្ញាណ នាំ​ឲ្យ​បង្កើ​តផ​ល​ជា​​សេចក្តី​មេ​ត្រីភា​ព សប្បុរស ហើយ​​ដឹ​ង​ខ្នាត(៥:២២-២៣)។ ដោយ​សារ​ព្រះគុ​ណ​រ​ប​ស់ព្រះ​ នោះយើ​ងអា​ច​ស​ម្រេច​ចិត្ត​​“ព្រោះ​​គ្រាប់​ពូជ​ខា​ងព្រះ​វិញ្ញា​ណ” រួច​ច្រូត​​បាន​ជីវិ​ត​អស់​ក​ល្ប​ជានិ​ច្ច​(៦:៨)។ ឧបមាថា​ ព្រះ​យេស៊ូវ​ប្រកា​ស​ថា ថ្ងៃ​នេះជា​ “ថ្ងៃ​នៃច​ម្រូត”​ នៅ​​ក្នុង​ជី​វិត​​រ​បស់​យើ​ង ហើយ​​ទ្រង់​​ឲ្យ​យើ​ងប្រ​មូ​លផ​ល​​ដែល​កើត​ចេ​ញពី​ការ​ស​ម្រេច​ចិត្ត​…

Read article