លើសពីភាពត្រឹមត្រូវ និងយុត្តិធម៌
ស្ថានភាពនៃការងារ នៅក្នុងប្រទេសអង់គ្លេស ក្នុងអំឡុងសតវត្សទី១៩ ពិតជាមានភាពយ៉ាប់យឺនហួសប្រមាណ។ នៅពេលថ្ងៃ មានបុរស ស្រ្តី និងកុមារជាច្រើនបានទៅធ្វើការ ក្នុងរោងចក្រដែលមានគ្រោះថ្នាក់ជាច្រើន ហើយពេលយប់ ពួកគេត្រឡប់ទៅផ្ទះ ក្នុងសំណង់អាណាធិបតេយ្យដ៏កខ្វក់។ ថៅកែរោងចក្រជាច្រើន មិនសូវយកចិត្តទុកដាក់ ចំពោះសុខមាលភាពរបស់កម្មករទេ។ ប៉ុន្តែ នៅសម័យនោះ ថៅកែក្រុមហ៊ុនស្ករសូកូឡាខាតបឺរី(Cadburys) មានមិនមានលក្ខណៈដូចចៅកែទាំងនេះទេ។ ក្នុងនាមជាគ្រីស្ទបរិស័ទនិកាយក្វេកខឺរ(Quaker) និងក្នុងនាមជាសហគ្រិន ដែលមានអំណោយទានខាងជំនួញ ពួកគេបានផ្តោតទៅលើ ការធ្វើឲ្យស្ថានភាពការងារ កាន់តែមានភាពល្អប្រសើរ សម្រាប់កម្មករទាំង២០០នាក់របស់ពួកគេ។ ក្រុមហ៊ុនខាតបឺរី បានសាងសង់រោងចក្រដែលមានលក្ខណៈសិល្បៈ ដែលបំពាក់ទៅដោយបន្ទប់ស្លៀកពាក់មានភ្លើងកំដៅ មានចង្រ្កានបាយ និងកន្លែងហាត់ប្រាណ។ ហើយដើម្បីបំពេញសេចក្តីត្រូវការខាងវិញ្ញាណរបស់កម្មករ ពួកគេបានឲ្យកម្មករទាំងនោះ សិក្សាព្រះគម្ពីររួមគ្នា មុនពេលចាប់ផ្តើមធ្វើការ នៅថ្ងៃនីមួយៗ។ បទគម្ពីរកូល៉ុស ៤:១ បានប្រាប់យើងថា “ពួកចៅហ្វាយរាល់គ្នាអើយ ចូរបើកឲ្យដល់អ្នកបម្រើរបស់អ្នក តាមត្រឹមត្រូវ ហើយទៀងត្រង់ចុះ ដោយដឹងថា អ្នកក៏មានចៅហ្វាយ១នៅស្ថានសួគ៌ដែរ”។ ជាការពិតណាស់ ក្រុមហ៊ុនខាតបឺរី បានព្យាយាមផ្តល់ឲ្យនូវភាពយុត្តិធម៌ និងត្រឹមត្រូវ ដល់និយោជិតរបស់ខ្លួន។ ប៉ុន្តែ ដោយសារពួកគេចង់ផ្គាប់ចិត្តព្រះ នោះពួកគេបានបោះជំហានលើសពីនេះទៅទៀត ដោយបំពេញសេចក្តីត្រូវការ ទាំងខាងសាច់ឈាម…
Read article