November 8, 2014

You are here:
កេរដំណែល

ថ្ងៃ​មួយ ភរិយា​រប​ស់​ខ្ញុំបា​ន​ទូ​រស័​ព្ទម​ក ពេល​​ដែល​ខ្ញុំ​កំពុង​ធ្វើ​កា​រ​។ នាងប្រា​ប់​ខ្ញុំថា​ “អ្នក​ជិត​ខា​ងយើ​ង កំពុង​មាន​រឿង​អ្វី​ហើយ បាន​ជា​មា​នឡាន​ជាច្រើ​ន ចត​នៅមុ​​ខ​ផ្ទះ​គាត់ ​យ៉ាង​ដូច​នេះ”។ ពេល​នោះ ខ្ញុំគិ​តថា​ លោក​ត្រេវ៉ូ ស្លុត(Trevor Slot) ដែល​ជា​អ្នក​ជិត​ខា​ង​រប​ស់​យើង ប្រហែល​ជាមាន​គ្រោះថ្នា​ក់អ្វី​ហើ​យ ព្រោះគា​ត់​មាន​មុ​ខរបរ​ជាប៉ូ​លីស។ មិន​យូរ​ប៉ុន្មាន ខ្ញុំ​ក៏បា​ន​ដឹ​ង​ថា អ្នក​ជិត​ខា​ង​រូប​នេះ បាន​បាត់​បង់​ជីវិ​ត​នៅ​ក្នុង​កា​របំពេញ​តួ​នាទី ពេលដែ​ល​គា​ត់​ព្យា​យាម​រារាំង​ការ​រត់​គេច​របស់​ចោរ​ប្លន់​ធនាគា​២នាក់។ ពេល​នោះ​សហគម​ន៍​របស់​យើង​មាន​ការ​តក់​ស្ល​ត់​យ៉ាង​ខ្លាំ​ង។ លោក​ត្រេវ៉ូរ គ្មាន​ពេល​សម្រាប់​រៀប​ចំ​ខ្លួន សម្រាប់​ការ​ស្លាប់​នៅ​ពេល​នោះ​ឡើយ។ ​ប៉ុន្តែ គាត់​បាន​ប្រុង​ប្រៀប​ជា​ស្រេច ដើម្បី​ទៅ​នៅជា​មួ​យ​ព្រះ​។ គាត់​​​ជា​មនុស្ស​​ដែល​​មាន​ជំនឿ​រឹ​ង​មាំ​ ហើយ​គាត់​បាន​ប​ន្សល់​ទុក​នូ​វ​កេរ្តិ៍​ឈ្មោះដ៏​ល្អ។នៅ​ក្នុង​ពិធី​បុណ្យ​សព​រ​បស់​គាត់ មាន​ប៉ូលិស​ដែល​ជា​មិត្ត​រួម​ការងារ​រាប់​រយ​នា​ក់ បាន​មក​ចូល​រួម ហើយ​គូរ​កន​របស់​គាត់ ​គឺ​លោក​ប្រេនឌីន ហូហ្គេល(Brandyn Heugel) បាន​ឡើង​ថ្លែង​សន្ទរ​កថា​ថា “គាត់ជា​ម​ន្រ្តីប៉ូ​លិស​ម្នាក់​ ដែល​ប្តូរ​ប្តេជ្ញ​នឹង​ការ​ងារ ប៉ុន្តែ អ្វី​ដែល​សំខាន់​បំផុតនោះ​គឺ ​គាត់​ជា​ស្វា​មីដែ​លពេ​ញ​ដោយ​សេចក្តី​ស្រឡាញ់ របស់​អ្នក​ស្រីគីម(Kim) ហើយ​ក៏ជា​ឪពុក​ជា​ទី​ស្រ​ឡាញ់ របស់​ខេត​លី​ន(Kaitlyn) និង​អាបេ(Abbie)”។ ជា​ការ​ពិ​ត​ណាស់ សន្ទរ​កថា នេះបា​នផ្តោ​តទៅ​លើ​បុ​គ្គលិក​ល​ក្ខណៈ​ដ៏ប្រ​សើរ​រ​បស់​លោ​កត្រេ​វ៉ូរ និង​ទៅ​លើក្តី​ស្រ​ឡាញ់ ​ក៏ដូ​ចជា​កា​រយ​​​កចិ​ត្ត​ទុក​ដា​ក់ ដែលគា​ត់​មាន​ចំពោះ​គ្រូសារ។ ដំណើរ​ជីវិ​តរ​បស់​លោក​ត្រេវ៉ូរ​គឺជា​គំ​រូដ៏​ល្អ ដែលស្រ​បតា​ម​បទ​គ​ម្ពីរ…

Read article