November 19, 2014

You are here:
ទៅមិនដល់

មាន​ព្រឹត្តិ​ការណ៍​ដ៏​ល្បី​មួយ ក្នុង​ទសវត្សរ៍ ឆ្នាំ១៩៧០ នៅ​សហ​រដ្ឋ​អាមេរិក​ គឺព្រឹ​ត្តិកា​រណ៍​បង្ហោះ​​ម៉ូតូផ្លោង​​ជ្រលង​ភ្នំ​ពី​ចុង​ម្ខា​​ង​​ទៅ​ចុង​ម្ខាង​។ នៅ​ថ្ងៃទី​៨ ខែ​កញ្ញា ​ឆ្នាំ​១៩​៧៤ ព្រឹត្តិ​ការណ៍​ដ៏​ល្បីល្បា​ញ​នេះ​ បានឈា​ន​ដល់​ចំណុច​ខ្ពស់​(និង​ទាប​)របស់​ខ្លួន។ មាន​ទស្សនិក​ជន​រាប់​ពាន់នា​ក់​បាន​ម​ក​ជួប​ជុំ​គ្នា​ជុំវិញ​ជ្រលង​ទន្លេ​ពស់ នៅ​រដ្ឋអ៊ីដាហូ​(Idaho)​ ដើម្បី​មើល ថា​តើលោ​កអ៊ី​វែល នីវែល(Evel Knievel) អាចបើ​ក​ម៉ូតូ​រ៉ុក​កែត​ផ្លោះ​ជ្រលង​ទន្លេនោះ​ឬទេ ដែល​កាល​នោះ គាត់បាន​​បើក​ឡើង​តាម​ផ្លូវ​ចោទ ដែល​គេ​បាន​រៀ​ប​ចំ​ជាពិ​សេស​សម្រាប់​ឲ្យគា​ត់​បើក “ផ្លោង​ទៅ​លើមេឃ”។ ចុង​បញ្ចប់​គាត់​មិ​ន​ទទួល​បាន​ជោគ​ជ័យ​ឡើយ។ លោក​អ៊ីវែល​អាច​បង្ហោះម៉ូ​តូ​ឆ្លង​ជ្រ​លង​នោះ​ បាន​តែ​មួយ​ផ្នែក​ប៉ុណ្ណោះ ហើយ​គា​ត់ក៏​ទ​ម្លាក់​ខ្លួន​តា​ម​ឆ័ត្រ​យោង​រ​ប​ស់​គាត់ រហូត​ដល់​បា​ត​ជ្រលង​ដ៏​ជ្រៅ។ អ្នក​ទស្សនា​ខ្លះ​បាន​សួ​រ​ថា “តើ​គាត់​បា​ន​ឆ្លង​កា​ត់​ជ្រ​លង​ទ​ន្លេ​នោះ បាន​ចម្ងាយ​ប៉ុន្មាន?” ​ប៉ុន្តែ ​ដែល​គាត់​ឆ្លង​បាន​ចម្ងាយ​ប៉ុន្មាន​នោះ គឺមិ​ន​សំខា​ន់​ទេ។ អ្វី​ដែ​ល​សំខាន់​នោះ គឺ​គាត់​មិន​​បាន​ឆ្លង​ផុត ទៅដ​ល់​ត្រើយ​ម្ខាងទៀ​ត​ឡើយ ដូច្នោះ គា​ត់មិ​ន​បា​ន​ទៅដ​ល់​គោ​លដៅ​របស់​គាត់​ទេ។ យ៉ាង​ណាមិ​ញ​ យើង​អា​ចប្រៀ​ប​ប្រ​ដូច​រឿ​ង​នេះ​ ទៅនឹ​ង​ការ​ខំ​ប្រឹ​ង​ឆ្លង​ឲ្យផុ​ត​​​ជ្រលង​នៃ​អំពើ​បាប ​ដោយ​ខ្លួ​ន​ឯង។ ព្រះ​គម្ពី​របា​ន​ចែ​ងអំ​ពី​អំ​ពើបា​ប ក្នុង​បទ​គ​ម្ពីរ រ៉ូម ៣:២៣ ដែល​ក្នុង​នោះ​លោក​ប៉ុល​បាន​ប្រកាស​ថា “ពី​ព្រោះ​​គ្រប់​​គ្នា​​បាន​ធ្វើ​បាប ហើយ​ខ្វះ​មិន​ដល់​សិរីល្អនៃ​ព្រះ”។ ​គ្មាន​នរណាម្នា​ក់​អា​ច​ឆ្ល​ង​ទៅដ​​ល់ព្រះ ដោយ​ពឹង​ផ្អែ​ក​លើក​ម្លាំ​ងខ្លួ​ន​ឯ​ង​បា​ន​ឡើយ ហេតុ​នេះ​ហើយ​បានជា​​ព្រះស​ង្រ្គោះបា​ន​យាង​ម​ក​​សុគត​ជំនួ​ស​យើង ដើម្បី​ធ្វើ​ជា​ស្ពាន​ឲ្យយើ​ង​ឆ្លង​ទៅ​ឯ​ព្រះ​វរបិតា​។ ព្រះ​គ្រីស្ទ​បានយា​ងម​ក​ប្រ​សូត្រ​ជាម​នុស្ស​ដែ​លគ្មា​ន​បា​ប ហើយ​គ្រប់​លក្ខណ៍​តាម​ខ្នាត​គំរូ​របស់​ព្រះ បន្ទាប់មក…

Read article