November 21, 2014

You are here:
មនុស្សថ្លង់ស្តាប់ឮ

ពេល​ដែល​លោក​ថូម៉ាស ហ្គាលិន​ដេត(Thomas Gallandet) បាន​បញ្ច​ប់​ការ​សិក្សា​នៅ​មហា​វិទ្យាល័យ​ព្រះគ​ម្ពីរ ក្នុងឆ្នាំ​១៩​១៤ គាត់​ក៏​មា​ន​ផែន​ការ​ចង់​ធ្វើ​ជា​​គ្រូអ​ធិប្បាយ។ ទោះ​បី​យ៉ាង​ណា​ក៏​ដោយ ក្រោយ​មក ​គាត់​ក៏​បាន​ទទួ​ល​ការ​ត្រាស់​ហៅ​ឲ្យ​បម្រើ​ព្រះ តាម​របៀប​ផ្សេង​វិញ នៅពេ​ល​ដែល​​គាត់​បាន​ជួប​ក្មេ​ង​ស្រីអា​យុ៩​ឆ្នាំ​ម្នាក់​ឈ្មោះ​អាលីស(Alice) ដែល​ពិការ​ត្រចៀក និង​ជា​អ្នក​ជិត​ខាង​របស់​គាត់។ លោក​ហ្កាលិន​ដេត​បានចាប់​ផ្តើម​ទំនាក់ទំនង​ជា​មួយ​នាង ដោយ​ប្រើ​ឈើ​សរសេរ​អក្សរ នៅ​លើ​ដី។ គាត់​បាន​​ជួយ​ក្មេ​ង​​ស្រី​​អា​លីស ​ហើយ​ការ​នេះ​ក៏​បាន​បណ្តាល​ចិត្ត​គាត់​ឲ្យ​ជួយ​អ្នកដទៃ​ផ​ង​ដែរ។ បន្ទាប់​ពី​បាន​ប្រឹក្សា​យោបល​ជា​មួយ​អ្នក​ជំនាញ​មក​ពី​ទ្វីប​អឺរ៉ុប និង​សហ​រដ្ឋ​អាមេរិក ក្នុង​ផ្នែក​អប់​រំ​អ្នក​គ​ថ្លង់ លោក​ក៏​បាន​បង្កើត​ប្រព័ន្ធ​ភាសា​មួយបែប ដែល​គេបា​ន​ស្គាល់​ជា​ទូទៅ​ថា “ភាសា​​សញ្ញា”(គឺមនុស្សគ​រ​ថ្លង់​ប្រើ​ដៃ​របស់​ខ្លួន​ ជា​សញ្ញា​សម្រាប់​ទំនាក់​ទំនង)។ ទី​បំផុត គាត់​ក៏​បាន​បង្កើត​សាលា​រៀន​អាមេរិក ​សម្រាប់​មនុស្ស​គ​ថ្លង់។ សាលា​រៀន​សម្រាប់​មនុស្សគ​ថ្លង់ ដែល​លោក​ហ្កាលិនដេត(Gallandet) បាន​បង្កើត មាន​កម្ម​វិធី​សិក្សា​របស់​គ្រីស្ទ​បរិស័ទ ដែល​ចែក​ចាយ​ដំណឹ​ង​ល្អ និង​បង្រៀន​ព្រះគ​ម្ពីរ។ គាត់បា​ន​ឆ្លើយ​តប​នឹង​ការ​ត្រាស់​ហៅឲ្យ​​ធ្វើ​ជា​គ្រូអ​ធិប្បាយ ប៉ុន្តែ គឺ​អធិប្បា​យដ​ល់​មនុស្ស​ដ៏​ពិសេស​មួយក្រុ​ម ដែល​ជា​មនុស្ស​គរ​ថ្លង់។ ចាប់​តាំង​ពី​ពេ​ល​នោះ​ម​ក ភាសា​សញ្ញា​ក៏​បាន​ក្លាយ​ជា​មធ្យោ​បាយ ដែល​គាត់​ប្រើ ដើម្បី​ចែក​ចាយ​ដំ​ណឹង​ល្អ​ដល់​ម​នុស្ស​​គ​រថ្លង់។ យើង​ក៏អា​ច​ចែក​ចា​យ​ព្រះប​ន្ទូ​លព្រះ ដល់​អ្នក​ដ​ទៃ តាម​របៀប​ដែល​ពួក​គេ​អា​ច​យល់​ផង​ដែរ គឺ​មិន​ខុ​ស​ពីលោ​កហ្កា​លិន​ដេត​ឡើ​យ។ ពុំ​នោះ​ទេ “​​បើ​​គេ​​មិន​បាន​ឮ​និយាយ នោះ​ធ្វើ​ដូច​ម្តេច​ឲ្យ​គេ​ជឿ​ដល់​ព្រះ​បាន?”(រ៉ូម ១០:១៤)។ តើ​ព្រះ​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​ឈោង​ចាប់​មនុស្ស​នៅជុំវិញ​យើ​ង យ៉ាង​ដូច​ម្តេច​ខ្លះ​?–Dennis Fisher

Read article