ការឆ្លើយតប ដ៏ភ្ញាក់ផ្អើល
បន្ទាប់ពីយើងបានជួលផ្ទះ អស់រយៈពេល១០ឆ្នាំ ក្នុងទីតាំងដ៏ទាក់ទាញ ម្ចាស់ផ្ទះស្រាប់តែត្រូវការលក់ផ្ទះដែលយើងជួលនោះ។ ដូចនេះ ខ្ញុំក៏ទូលសូមឲ្យព្រះកែប្រែស្ថានការណ៍នេះ ដើម្បីឲ្យខ្ញុំនិងភរិយារបស់ខ្ញុំអាចស្នាក់នៅកន្លែងដ៏កក់ក្តៅនេះទៀត ព្រមទាំងបានមើលកូនរបស់យើងធំធាត់ឡើង នៅទីនោះទៀត។ ប៉ុន្តែ ព្រះមានបន្ទូលថា ទេ ចំពោះពាក្យសំណូមរបស់យើង។ ពេលដែលខ្ញុំមានតម្រូវការអ្វីមួយ ខ្ញុំក៏មានការបារម្ភថាខ្ញុំប្រហែលកំពុងទូលសូមរបស់អ្វី ដែលខ្ញុំមិនត្រូវទូលសូម ឬប្រហែលជាខ្ញុំមិនសក្តិសម នឹងទូលសូមការនោះពីទ្រង់ទេ។ ប៉ុន្តែ ពេលដែលព្រះទ្រង់មានបន្ទូលថា ទេ ទ្រង់មិនមានបំណងអង្រួនជំនឿរបស់យើងឲ្យរង្គោះរង្គើរឡើយ ដ្បិតយើង បានតាំងនៅជាប់ ឬ ត្រូវបានហុំព័ទ្ធ ក្នុងសេចក្តីស្រឡាញ់របស់ទ្រង់ហើយ។ ក្នុងបទគម្ពីរអេភេសូរ ជំពូក៣លោកប៉ុលយល់ថា អ្នកណាដែលស្គាល់សេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទ ដោយការប្រកបស្និទ្ធស្នាលនឹងទ្រង់(ខ.១៦-១៧) អ្នកនោះអាចទុកចិត្តថា ទ្រង់បានបដិសេធសេចក្តីសំណូមរបស់ខ្លួន ដោយព្រះទ័យស្រឡាញ់ទេ។ បន្ទាប់ពីព្រះបានបដិសេធសេចក្តីសំណូមរបស់ខ្ញុំ មិនទាន់បានយូរប៉ុន្មានផង មិត្តភ័ក្រ្តរបស់យើង ដែលថ្វាយបង្គំក្នុងព្រះវិហារជាមួយគ្នា បានឲ្យយើងជួលផ្ទះរបស់ពួកគេ ខណៈពេលដែលពួកគេកំពុងផ្លាស់ទៅនៅផ្ទះផ្សេង។ កន្លែងថ្មីរបស់យើង មានសម្ភារៈថ្មីៗ ប្រព័ន្ធទឹកភ្លើងក៏ថ្មីទៀត និងមានបន្ទប់ច្រើនជាងមុន ហើយថែមទាំងមានទីតាំងនៅមាត់សមុទ្រទៀត ដូចនេះ យើងអាចមើលទេសភាពសមុទ្រដ៏ស្រស់ស្អាត ដែលមានកប៉ាល់ ទូកក្តោង និងស្តាប់សម្លេងសមុទ្រ ដែលរំឭកយើងជារៀងរាល់ថ្ងៃថា ព្រះទ្រង់ពិតជាធំជាងបញ្ហាដែលយើងកំពុងជួប។ ដូចនេះ ព្រះវបិតាដែលពេញដោយក្តីស្រឡាញ់ បានប្រើមិត្តដ៏ជាទីស្រឡាញ់របស់យើង…
Read article