សេចក្តីស្រឡាញ់ រកឃើញច្រកចូល
កាលពីបីបួនឆ្នាំមុន ខ្ញុំបានមើលរឿងគំនូរជីវចល ដែលនិយាយអំពីបុរសចំណាស់ម្នាក់ស្លៀករ៉ូបដ៏ញក់ញី កំពុងឈរទាំងក្តៅក្រហាយម្នាក់ឯង នៅមាត់ទ្វារផ្ទះគាត់។ គាត់ទើបតែបានបិទទ្វារផ្ទះរបស់គាត់ឲ្យជិត កុំឲ្យនរណាចូលរួច ដោយយកមេសោរ៤មកចាក់ រួចចាក់គន្លឹះទ្វារអស់ពីរ ហើយថែមទាំងចាក់សោរច្រវ៉ាក់មួយខ្សែថែមទៀត។ ក្រោយមកគាត់បានកត់សំគាល់ឃើញថា មានស្រោមសំបុត្រពណ៌សរមួយ កំពុងគៀបជាប់ពីក្រោមទ្វារនោះ។ នៅលើស្រោមសំបុត្រនោះ មានស្ទីកគ័រដ៏ធំមួយ ដែលមានរាងបេះដូង។ វាជាកាតប៉ុស្តាល់ សម្រាប់ថ្ងៃនៃក្តីស្រឡាញ់ ដែលគេបានយកមកជួនគាត់។ ដូចនេះ សេចក្តីស្រឡាញ់នៅតែអាចចូលក្នុងផ្ទះគាត់រួចដដែល។ មានតែសេចក្តីស្រឡាញ់ប៉ុណ្ណោះ ដែលអាចកែប្រែចិត្តមនុស្សបាន។ លោកដូសតូស្គី(Dostoevsky) គឺជាជនជាតិរូស្ស៊ី ដែលបាននិពន្ធសៀវភៅរឿង “បងប្អូនត្រកូលការ៉ាម៉ាហ្សូវ(Karamazov)”។ ក្នុងរឿងនោះ គាត់បាននិយាយអំពីលោកអាយវិន(Ivan) ដែលគិតថា មនុស្សសុទ្ធតែអាត្មានិយម ហើយគាត់បានបដិសេធសេចក្តីស្រឡាញ់របស់ព្រះ។ ពេលមួយ ប្អូនប្រុសរបស់គាត់ គឺលោកអាលីយ៉ូសា(Alyosha) ដែលជាបុរសដែលមានជំនឿខ្លាំង មានការទើសទាល់ ពេលដែលដឹងថា អាយវិនបដិសេធនឹងសេចក្តីស្រឡាញ់របស់ព្រះ។ គាត់ក៏បានឱនក្បាលចុះ ហើយបានថើបអាយវ៉ាន។ ប្រហែលជា អ្នកក៏មានមិត្តភ័ក្រ ដែលបដិសេធមិនព្រមទទួលសេចក្តីស្រឡាញ់របស់ព្រះ ផងដែរ។ ចូរបង្ហាញសេចក្តីស្រឡាញ់របស់ទ្រង់ ឲ្យគាត់បានស្គាល់ គឺដូចដែលព្រះបានបង្ហាញក្តីស្រឡាញ់របស់ទ្រង់ដល់យើង ដោយនាំសេចក្តីសង្រ្គោះ ចូលក្នុងពិភពលោកនេះ តាមរយៈអង្គព្រះយេស៊ូវ។ សូមចាក់បង្ហូរសេចក្តីស្រឡាញ់ មកលើអ្នកដទៃ គឺសេចក្តីស្រឡាញ់ដែលត្រូវបានពិពណ៌នា ក្នុងបទគម្ពីរ…
Read article