ជីវិតដែលគាប់ ព្រះទ័យព្រះ
ក្នុងឆ្នាំ ២០១០ ខ្ញុំ និងបងប្អូនប្រុសរបស់ខ្ញុំ បានធ្វើពិធីខួបកំណើតទី៩០ ជូនលោកឪពុកយើង។ យើងបានបើកចំហរឲ្យមនុស្សគ្រប់គ្នាចូលរួម ដោយមានភោជនីយហារដ៏ឆ្ងាញ់ពិសារ និងការប្រកបគ្នាផង។ នៅក្នុងបន្ទប់ទទួលភ្ញៀវ ក្រុមគ្រួសារ និងមិត្តភ័ក្រទាំងឡាយបានយកឧបករណ៍ភ្លេងផ្សេងៗមកប្រគុំតន្រ្តី ដោយខ្លះលេងបង់ហ្សូ ខ្លះដេញហ្គីតា ខ្លះដេញម៉ង់ដូលីន ខ្លះកូតវីយ៉ូឡុង ខ្លះលេងបាស់ ខ្លះទះស្គរអៀរឡង់ ហើយច្រៀងសប្បាយ ពេញមួយពេលរសៀលថ្ងៃនោះ។ យើងបានរៀបចំនំខួបកំណើតយ៉ាងធំ ដែលមានសរសេរអក្សរពីលើថា “ចូរសរសើរដល់ព្រះយេហូវ៉ា មានពរហើយ អ្នកណាដែលកោតខ្លាច ដល់ព្រះយេហូវ៉ា(ទំនុកដំកើង ១១២:១)។ រីករាយថ្ងៃខួបកំណើតលើកទី ៩០ លោកប៉ា”។ ក្រោយមក នៅពេលដែលខ្ញុំស្វែងយល់អំពីអត្ថន័យនៃបទគម្ពីរទំនុកដំកើង ជំពូក ១១២ ខ្ញុំមានចិត្តរំភើបរីករាយយ៉ាងខ្លាំង ព្រោះបទគម្ពីរនេះ ហាក់ដូចជាបានពណ៌នាអំពីឪពុករបស់ខ្ញុំ ដែលបានដើរជាមួយព្រះរយៈពេលជាង ៥០ឆ្នាំ ហើយឥឡូវនេះ បានទៅសម្រាកនៅជាមួយទ្រង់។ ឪពុករបស់ខ្ញុំក៏ធ្លាប់មានការឈឺចិត្ត និងមានកំហុសផ្សេងៗផងដែរ ប៉ុន្តែ ជំនឿដ៏រឹងមាំរបស់គាត់ បាននាំឲ្យគាត់ទទួលព្រះពរជាច្រើន។ បទទំនុកដំកើងនេះ បានប្រាប់យើងថា ព្រះពរនឹងធ្លាក់មកលើអស់អ្នក ដែលកោតខ្លាចព្រះ ហើយត្រេកអរនឹងក្រឹត្យវិន័យរបស់ទ្រង់។ ពេលដែលយើងមានភាពស្មោះត្រង់ និងជំនឿយ៉ាងដូចនេះ ព្រះទ្រង់នឹងប្រទានពរដល់យើង ហើយថែមទាំងប្រទានពរដល់កូនចៅរបស់យើងទៀតផង(ខ.២)។…
Read article