យើងត្រូវការសេចក្តីសង្ឃឹម
កាលពីដើមឡើយ អ័ដាំម និងនាងអេវ៉ា មិនត្រូវការសេចក្តីសង្ឃឹមទេ ព្រោះពួកគេមិនមានការខ្វះខាតអ្វីទាំងអស់។ ហើយពួកគេមានហេតុនឹងគិតថា ជីវិតនឹងបន្តទៅមុខទៀត យ៉ាងមានសុភមង្គល ដូចពេលកាលពីដើមដោយសារព្រះទ្រង់ប្រទាននូវរបស់ល្អគ្រប់យ៉ាង សម្រាប់ឲ្យពួកគេអរសប្បាយ។ ប៉ុន្តែ ក្រោយមក សត្វពស់ក៏បានមកប្រាប់ពួកគេថា មានរបស់មួយដែលព្រះបានបង្ខាំងទុកមិនឲ្យពួកគេមានគឺ “ការដឹងខុសត្រូវ”។ ពេលនោះពួកគេក៏ហ៊ានប្រថុយនឹងការបាត់បង់អ្វីៗគ្រប់យ៉ាង ដើម្បីឲ្យបានដឹងខុសត្រូវ(លោកុប្បត្តិ ២:១៧ ៣:៥)។ ដូចនេះ គ្រាន់តែបានស្តាប់ឮសត្វពស់និយាយដូចនេះ នាងអេវ៉ាក៏មានចិត្តចង់បានញាំផ្លែដឹងខុសត្រូវនោះភ្លាម ហើយអ័ដាំមក៏ឆាប់ធ្វើតាមនាងដែរ(៣:៦)។ ពួកគេក៏បានទទួលបាននូវការដឹងខុសត្រូវ ដូចចិត្តប៉ង តែពួកគេបានបាត់បង់ភាពស្អាតស្អំដែលខ្លួនមានពីមុន។ ដោយសារពួកគេបាត់បង់ភាពស្អាតស្អំ នោះពួកគេត្រូវការសេចក្តីសង្ឃឹម គឺសង្ឃឹមថា ពួកគេនឹងអាចដកសេចក្តីកំហុស និងភាពអាម៉ាស់ចេញ ហើយស្អាងខ្លួនឲ្យមានភាពត្រឹមត្រូវឡើងវិញ។ រដូវកាលនៃពិធីបុណ្យណូអែល ជារដូវកាលនៃសេចក្តីសង្ឃឹម។ វាជាពេលដែលក្មេងៗសង្ឃឹមថា នឹងទទួលបាននូវគ្រឿងលេង ឬល្បែងកម្សាន្តដែលកំពុងពេញនិយម។ ក្រុមគ្រួសារទាំងឡាយសង្ឃឹមថា សមាជិកម្នាក់ៗក្នុងគ្រួសារនឹងមកជួបជុំគ្នាក្នុងផ្ទះ ក្នុងថ្ងៃឈប់សម្រាកនោះ។ ប៉ុន្តែ ពិធីបុណ្យណូអែលបាននាំមកនូវសេចក្តីសង្ឃឹម លើសពីអ្វីដែលយើងចង់បាន នៅថ្ងៃឈប់សម្រាកទៅទៀត។ ព្រះយេស៊ូវទ្រង់ជា “ទីគាប់ចិត្តរបស់ជាតិសាសន៍ទាំងអស់”(ហាកាយ ២:៧) ហើយទ្រង់បានយាងមកហើយ! ទ្រង់បាន “រំដោះយើង ឲ្យរួចពីអំណាចនៃភាពងងឹត” ទ្រង់បានសងថ្លៃលោះបាបយើង ហើយបានអត់ទោសបាបឲ្យយើង(កូល៉ុស ១:១៣-១៤)។ ទ្រង់ថែមទាំងបានធ្វើឲ្យយើងមានប្រាជ្ញាខាងឯសេចក្តីល្អ…
Read article