ជញ្ជាំង និងព្រះពរ
តើព្រះយេស៊ូវបានទតឃើញអ្វី ពេលទ្រង់ទតមើលទៅស្ត្រីដែលនៅមាត់អណ្តូង ក្នុងបទគម្ពីរយ៉ូហាន ជំពូក៤? កាលនោះ ទ្រង់បានឃើញមនុស្សម្នាក់ ដែលចង់បានការទទួលស្គាល់ពីអ្នកដទៃ និងមានចិត្តស្រេកឃ្លានចង់ទទួលសេចក្តីស្រឡាញ់ពីអ្នកដទៃ។ ជាងនេះទៅទៀត ទ្រង់បានទតឃើញមនុស្សម្នាក់ ដែលកំពុងត្រូវការរបស់ម្យ៉ាង ដែលមានតែទ្រង់ទេ ដែលអាចបំពេញឲ្យបាន គឺការត្រូវការចិត្តថ្មី។ ពេលនោះពួកសិស្សរបស់ទ្រង់ បានទៅទិញអាហារ នៅឯក្រុងទាំងអស់គ្នា តែនោះមិនមែនជារឿងចៃដន្យទេ។ បើពួកគេបាននៅទីនោះជាមួយទ្រង់ដែរ ពួកគេមុខជាព្យាយាមទូលសូមព្រះយេស៊ូវ មិនឲ្យទៅមានបន្ទូលជាមួយនឹងមនុស្សម្នាក់នោះ ដែលជាស្រ្តីសាសន៍សាម៉ារី ហើយជាមនុស្សដែលមានកេរ្តិ៍ឈ្មោះអាក្រក់។ ទោះបីជាយ៉ាងណាក៏ដោយ ព្រះយេស៊ូវមិនមែនជាអ្នកធ្វើតាមទំនៀមរបស់មនុស្សទេ ផ្ទុយទៅវិញ ទ្រង់បានប្រើពេលនោះជាឱកាស ដើម្បីប្រទានពរឲ្យនាងមាន“ទឹកដ៏រស់”(យ៉ូហាន ៤:១០)។ ក្នុងការសន្ទនាមួយលើកនោះ ទ្រង់បានផ្តួលរំលំជញ្ជាំងនៃជម្លោះដែលមានតាំងពីរដើម ជញ្ជាំងនៃភាពលម្អៀងនៃសិទ្ធិបុរសស្រ្តី និងជញ្ជាំងនៃការរើសអើងពូជសាសន៍។ ហើយស្ត្រីម្នាក់នេះក៏បានក្លាយជាជនជាតិសាម៉ារីទីមួយ ក្នុងចំណោមជនជាតិសាម៉ារីជាច្រើនទៀត ដែលបានប្រកាសថា ព្រះយេស៊ូវជាព្រះមែស៊ី(ខ.៣៩-៤២)។ ពេលនាងទៅប្រាប់អ្នកដទៃទៀតថា នាងបានជួបបុរសម្នាក់ ដែលបានដឹងអំពី “ការគ្រប់យ៉ាងដែលនាងបានប្រព្រឹត្ត” នោះនាងក៏កំពុងតែអនុវត្តតាមគោលការណ៍នៃ “ការសាបព្រោះ និងការទទួលផល” ដែលព្រះយេស៊ូវបានបង្រៀនពួកសិស្សទ្រង់ផងដែរ(យ៉ូហាន ៤:៣៥-៣៨)។ ថ្ងៃនោះ មានមនុស្សជាច្រើនបានទទួលជឿទ្រង់ ហើយក្រោយមកទៀត សាវ័កភីលីព ពេត្រុស យ៉ូហាន និងអ្នកដទៃទៀត ក៏បានទៅផ្សាយដំណឹងល្អ នៅស្រុកសាម៉ារី…
Read article