December 9, 2014

You are here:
ដោយសារសេចក្តីស្រឡាញ់

ឆ្នាំ​មុន ខ្ញុំ​បាន​ទទួល​​អំណោយ​ថ្ងៃ​បុណ្យ​ណូអែល​ដ៏​ស្រស់ស្អាត ដែល​មាន​ដូច​ជា ខោជើ​ង​វែង​សម្រាប់​ជិះ​ស្គី ខ្សែ​ដៃ និង​ឧបករណ៍​​​អានសៀវ​ភៅអេ​ឡិច​ត្រូនិ​ច។ តែ​អំ​ណោយ​ដែល​ធ្វើ​ឲ្យ​ខ្ញុំមា​នអំ​ណរ​បំផុត គឺ​អំណោយ​នៃ​ពេល​វេលា ដែល​បាន​ចំណាយ ក្នុង​សកម្ម​ភាព​ដែល​មាន​ដូចជា ការ​លេង​​ជា​មួយចៅៗ​រ​បស់​ប​ង​ប្អូន​ខ្ញុំ ដែល​មក​ពី​រដ្ឋ​ផ្សេង ការនាំ​ក្មួ​យស្រី និង​ប្តីរ​បស់​នាង ព្រម​ទាំង​កូន​ស្រីដែលមា​នអា​យុ១៨​ឆ្នាំរបស់​ពួក​គេ ទៅចូ​ល​រួម​កម្ម​វិធី​បុណ្យណូ​អែល​នៅ​ព្រះវិហារ​ ​ការ​ទៅ​សួរសុ​ខ​ទុក្ខ​អ្នក​ធ្លា​ប់​ធ្វើកា​រ​ជា​មួយ​គ្នា ដែល​បាន​ចូល​និវត្តន៍ និង​ភរិយា​របស់​គាត់ ដែល​កំពុង​មាន​បញ្ហា​សុខ​ភាព ហើយការ​​អ​ប​អរ​រដូវ​កាល​នៃ​បុណ្យ​ណូអែល ជា​មួ​យ​មិត្ត​ភ័ក្រដែល​បាន​រាប់​អាន​គ្នា តាំង​ពី​យូរ ព្រមទាំង​ការអានរឿង​បុណ្យ​ណូ​អែល ជា​មួយ​មនុស្ស​ជា​ទី​ស្រ​ឡាញ់។ ទាំង​នេះសុ​ទ្ធ​តែ​ជា​អំណោយដ៏​ពិ​សេស​ៗ ដោយ​សារ​សេចក្តី​ស្រឡាញ់​ដែល​មា​ន​ចំពោះ​គ្នា​ទៅវិ​ញ​ទៅ​មក។ ​ព្រះ​វ​រ​បិតាទ្រង់​​បាន​​ប្រ​ទាន​អំណោយមួ​យ ​ដ​ល់​លោកិយ​នេះ កាល​ពី​ជាង​ពី​ពាន់​ឆ្នាំ​មុន ដោយ​សារ​សេចក្តី​ស្រឡាញ់​របស់​ទ្រ​ង់។ អំណោយ​នោះ​ជា​អង្គ​ព្រះ​យេស៊ូវ ដែល​ទ្រង់​បាន​ប្រសូត្រ រួ​ចរុំ​​​នឹង​សំពត់​ផ្តេក​​ក្នុង​​ស្នូក(លូកា ២:៧)។ អ្នក​គង្វាលក៏​​បាន​ដឹង​ថា ទ្រង់​ជា​អំណោយ​ដ៏​អស្ចារ្យ ដោយ​សារ​ពួ​កទេ​វតា​បាន​ប្រកាស​​ប្រា​ប់ពួ​កគេ​ អំពី​ការ​ប្រសូត្រ​របស់​ទ្រង់ ​ពេលដែលពួកគេ​កំពុង​នៅក្នុង​ទី​វាល នៅ​ពេល​​​​កណ្តាល​​អាធ្រាត(ខ.៨-១៤)។ ពួក​គេ​បាន​ប្រញាប់​ទៅ​មើលទ្រង់ ហើយ​ក៏​ទៅ​រ៉ាយ​រ៉ាប់​ប្រាប់​អ្នក​ដទៃ​ទៀ​ត ឲ្យ​បាន​ដឹង​អំពី​អំណោយ​ដ៏​អស្ចារ្យ​នេះ​ដែរ(ខ.១៦-១៧)។ ប៉ុន្តែ ក្រោយ​មក មាន​មនុស្ស​ជា​ច្រើន​បា​ន​បដិសេធ​ទ្រង់ ហើយ​ទ្រង់​ក៏​បាន​សុគត​លើ​ឈើឆ្កា​ង ដើម្បី​លោះ​បាប​យើង រួច​ត្រូ​វគេ​ប​ញ្ចុះក្នុ​ងផ្នូ​រ។ តែបីថ្ងៃ​​ក្រោយ​មក ទ្រ​ង់បា​ន​មាន​ព្រះជន្មឡើងវិញ ទ្រង់យាង​​បាន​ចេញ​ពីផ្នូ​រ ហើយ​បាន​ប្រទានសេចក្តី​សង្រ្គោះដ​ល់​អស់​អ្នក​ដែល​ទទួល​ទ្រង់​។ ទូល​បង្គំសូម​អ​រព្រះ​គុ​ណ​ទ្រង់…

Read article