២៧ភាគរយ

មនុស្ស​មាន​អាកប្ប​កិរិយាខុ​ស​គ្នា​យ៉ាង​ខ្លាំង ចំពោះ​បទ​ទំនាយ ដែល​មាន​ចែង​ក្នុង​ព្រះ​គម្ពីរ។ គ្រីស្ទ​បរិ​ស័ទ​ខ្លះ​មានចិត្ត​ងប់​ងល់​ នឹង​បទ​ទំនាយ​ទាំង​នោះ​ខ្លាំង​ណាស់ បាន​ជាពួ​កគេនិយាយ​ម្តង​ហើយ​ម្តង​ទៀត អំពី​ព្រឹត្តិ​ការណ៍​ថ្មី​ៗ ដែល​កើត​មាន​ ក្នុង​ពិភព​លោក​ ដោយគិ​ត​ថា ព្រឹត្តិ​ការណ៍​ទាំង​នោះ​ ជាទី​សំគាល់​ដែល​បង្ហាញ​ថា ព្រះ​គ្រីស្ទ​ទ្រង់​អាច​យាង​មក​ក្នុង​ពេល​ដ៏​ឆាប់។ រី​ឯ​អ្នក​ខ្លះ​ទៀ​តមិ​នសូវ​ខ្វល់​អំពី​បទ​ទំនាយ​ទាំង​នោះ​ទេ បាន​ជា​ពួក​គេ​ហាក់​ដូច​ជា​មិន​ជឿ​ថា បទ​ទំនាយ​ទាំង​នោះ​ មាន​ការ​ទាក់​​ទង​នឹង​ជីវិត​​របស់​គ្រីស្ទ​បរិស័ទ​​ឡើយ​។

ដូច​នេះ តើ​បទ​ទំនាយ​មាន​សារៈ​សំខា​ន់​ឬ​ទេ? ដើម្បី​ឆ្លើយ​សំណួរ​នេះ សូម​យើង​ក្រឡេច​មក​មើល​ការ​ពិត​មួយចំនួន ដែល​មាន​ក្នុង​ព្រះ​គម្ពីរ។ ព្រះ​គម្ពីរទាំ​ង​មូល​មាន ​៣១១២៤​ខ ជា​សរុប ដែល​ក្នុង​ចំណោម​ខ​ទាំង​នេះ មាន៨៣៥២​ខ មាន​លក្ខណៈ​ជា​បទ​ទំនាយ​ផ្សេង​ៗ។ ចំនួន​ដ៏​ច្រើន​នេះ គឺ​ត្រូ​វ​ជា២​៧​ភាគ​រយ​នៃ​ខ​គម្ពីរ​សរុប!

ដោយ​សារ​បទ​ទំនាយ​បាន​គ្រប​ដណ្តប់ ​អស់​ជាង​១ភាគ​៤​នៃព្រះគម្ពីរ​ទាំង​មូល នោះ​អ្នក​ជឿព្រះ​គួរ​តែ​ទទួល​ស្គាល់​ថា បទទំ​នាយ​មាន​តួនាទី​សំខាន់​ក្រៃ​លែង នៅ​ក្នុង​ការ​បើកសម្តែង​របស់​ព្រះ​។ ប៉ុន្តែ​ ទន្ទឹមនឹងនោះ យើង​គួរ​តែ​ដឹង​ផង​ដែរ ថា​ហេតុ​អ្វី​បា​នជា​ព្រះ​ដាក់​បទ​ទំនាយ នៅ​ក្នុង​ព្រះ​គម្ពីរ។ យ៉ាង​ណាមិ​ញ បន្ទាប់​ពី​សាវ័​ក​ពេត្រុស​បាន​បក​ស្រាយ​ អំពី​របៀប​ដែល​ពិភព​លោក​នឹង​ត្រូវ​បញ្ចប់ គាត់​ក៏​បាន​ថ្លែង​ផង​ដែរ​ថា “ដោយសារ​របស់​ទាំង​នោះ​ នឹង​ត្រូវ​រលាយ​ទៅ នោះ​តើ​គួរ​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​បែប​យ៉ាង​ណា​វិញ ក្នុង​កិរិយា​បរិសុទ្ធ និង​សេចក្តី​គោរព​ប្រតិ​​បត្តិ”(២ពេត្រុស ៣:១១)។ យើង​អាច​និយាយ​បា​នម្យ៉ា​ង​ទៀត​ថា ជា​រៀង​រាល់​ថ្ងៃ យើង​គួរ​តែ​ធ្វើ​ការ​សម្រេចចិ​ត្ត​រស់​នៅ ដោយ​គោរព​ប្រតិ​បត្តិ​ព្រះ ព្រោះ​ការ​រស់​នៅ​បែប​នេះ​ មាន​ភាព​​សក្តិ​សម​នឹង​កន្លែង​ដែល​​យើង​​​នឹង​ទៅ​រ​​​ស់​​នៅ ក្នុង​ពេលអ​នាគត ដ៏​អស់​កល្ប​ជា​និច្ច។

ព្រះ​ទ្រង់​បាន​បើក​សម្តែង​ឲ្យ​យើង​ដឹង​ អំពី​​ពេល​អនា​គត ដើម្បី​ឲ្យ​យើង​ថ្វាយ​សិរីល្អ​ដល់​ទ្រង់ ដើម្បី​ឲ្យ​យើង​ដឹង​ច្បាស់​ថា ទ្រង់​បាន​គ្រប់​គ្រង​ប្រវត្តិ​សាស្រ្ត​ទាំង​មូ​ល ដោយ​អំណាច​ចេស្តា ​និង​ដើម្បី​ជំរុ​ញ​ឲ្យយើ​ង​រ​ស់នៅ​ ដោយ​​ការ​​កោត​​ខ្លាច​​ព្រះ។—Dennis Fisher

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles