ត្រចៀកដែលបើក
ថ្មីៗនេះ ខ្ញុំមានបញ្ហាត្រចៀក ហើយខ្ញុំក៏បានសម្រេចចិត្តសាកល្បងព្យាបាល តាមរបៀបដ៏ចម្រូងចម្រាសមួយ។ ការព្យាបាលរបៀបនោះត្រូវបានធ្វើឡើង ដើម្បីរំលាយអាចម៍ត្រចៀក ក្នុងរន្ធត្រចៀក ហើយដើម្បីសម្អាតអ្វី ដែលធ្វើឲ្យរាំងស្ទះការឮសម្លេង។ ខ្ញុំត្រូវតែទទួលស្គាល់ថា ការព្យាបាលនេះហាក់ដូចជាចម្លែក។ ប៉ុន្តែ ដោយសារខ្ញុំមានចិត្តស្រេកឃ្លានចង់ឲ្យត្រចៀកខ្ញុំស្តាប់ឮ ខ្ញុំក៏ព្រមឲ្យគេសាកល្បងព្យាបាលតាមរបៀបនេះតែម្តង។ ការស្តាប់សម្លេងមានសារៈសំខាន់យ៉ាងខ្លាំង នៅក្នុងការរស់នៅរបស់យើង ប៉ុន្តែ ការស្តាប់សម្លេងខាងវិញ្ញាណ មានសារៈសំខាន់កាន់តែខ្លាំង ចំពោះការដើរជាមួយព្រះ។ ក្នុងបទទំនុកដំកើង ៤០:៦ ស្តេចដាវីឌបានប្រកាសថា “ឯយញ្ញបូជា ហើយនឹងដង្វាយ នោះទ្រង់មិនសព្វព្រះហឫទ័យទេ ទ្រង់បានបើកត្រចៀកឲ្យទូលបង្គំស្តាប់តាម ទ្រង់មិនចង់បានដង្វាយដុត ឬយញ្ញបូជាលោះបាបនោះទេ”។ ពាក្យ បើក ក្នុងខនេះ អាចប្រែថា “សម្អាតឲ្យស្រឡះ” ហើយពាក្យនេះនិយាយអំពីការអ្វី ដែលព្រះសព្វព្រះទ័យឲ្យយើងធ្វើ។ ទ្រង់សព្វព្រះទ័យឲ្យយើងបើកត្រចៀក ហើយត្រៀមខ្លួនស្តាប់ទ្រង់មានបន្ទូលមកកាន់យើង តាមរយៈព្រះបន្ទូលទ្រង់។ ទោះជាយ៉ាងណាក៏ដោយ ជួនកាល ត្រចៀកខាងវិញ្ញាណរបស់យើង អាចស្ទះ ដោយសារសម្លេងរំខាននៃវប្បធម៌ ឬសម្លេងចម្រៀងនៃការល្បួង និងអំពើបាប ដែលធ្វើឲ្យយើងកន្រ្ទាក់អារម្មណ៍។ ចូរយើងបង្វែរចិត្តរបស់យើង ឲ្យងាកមករកព្រះអម្ចាស់វិញ ដោយការផ្តោតចិត្តគំនិតទាំងស្រុង ចំពោះទ្រង់ ដោយបើកត្រចៀកយើងចំហរ ដើម្បីឲ្យយើងងាយនឹងស្តាប់ឮព្រះសូរសៀងទ្រង់។ ពេលទ្រង់មានបន្ទូល ទ្រង់នឹងដាក់ព្រះបន្ទូលទ្រង់…
Read article