December 21, 2014

You are here:
ពាក្យផ្អែមល្ហែម

លោក​ស្កុត(Scott) តែង​តែ​កោត​សរសើរ​ទំនាក់​ទំនង​រវាង​លោក​ឃែន(Ken) និង​អ្នក​ស្រី​ហ្វីលីស(Phyllis) ដែល​ជា​ឪពុក​ម្តាយ​ក្មេក​របស់​គាត់។ ហេតុ​នេះហើ​យ​បាន​ជា នៅថ្ងៃ​មួ​យ គាត់​ក៏​បាន​សួរ​ពួក​គា​ត់ អំពី​​ កក្តា​​ដែល​ធ្វើ​ឲ្យ​ទំនាក់​ទំនង​ប្តី​ប្រពន្ធ​របស់​អ្នក​ទាំង​ពីរ មាន​ភាព​​ល្អ​​ប្រសើរ​​ដូ​ច​​នេះ។ លោក​ឃែន​ក៏បា​ន​ប្រាប់​គាត់​ថា “ទំនាក់​ទំនង​ប្តី​ប្រពន្ធ​ចាំ​បាច់​ត្រូវ​មាន​ភាព​ផ្អែម​ល្ហែម​ជា​និច្ច!” មិត្ត​ភ័ក្ររ​បស់​ខ្ញុំ​ម្នាក់​ បាន​សរសេរ​សំបុត្រ​មក​កា​ន់​ខ្ញុំ និង​ប្តី​របស់​ខ្ញុំ ព្រមទាំង​មិ​ត្ត​ភ័ក្រ​ដទៃ​ទៀត ហើយ​គាត់​ចូល​ចិត្ត​សរសេរ​នៅចុ​ងប​ញ្ចប់​នៃសំ​បុត្រ​ថា “សូម​កុំភ្លេច​ធ្វើ​ល្អចំ​ពោះ​គ្នា​ទៅ​វិញ​ទៅ​មក”។ យោបល់​ដ៏ប្រ​សើររ​បស់​អ្ន​ក​ទាំង​ពី​រ គឺ​សុទ្ធ​តែ​បាន​លើក​ទឹក​ចិត្ត​ប្តី​ប្រពន្ធ ឲ្យ​ធ្វើ​ល្អចំ​ពោះគ្នា​ទៅ​វិញ​ទៅ​​មក​ជា​និច្ច។ ភាព​តប់​ប្រមល់​ដែល​មា​ន​ជាប្រ​ចាំ​ថ្ងៃ ងាយ​នឹ​ង​ធ្វើ​ឲ្យ​យើង​មាន​ការ​ធុញ​ទ្រា​ន់ ឬ​ខឹង​នឹ​ងប្តីប្រ​ពន្ធរ​បស់​យើ​ង ​និង​អ្នក​ដទៃ។ ពោល​គឺ​យើង​ងាយ​នឹង​​មាន​អារម្មណ៍​រំខាន ឬ​រិះ​គន់​កំហុស​តូ​ចៗ​។ យើង​ងាយ​នឹង​និយាយ​ពាក្យ​សម្តី​កាច​ៗ ឬ​ពាក្យ​វាយ​ប្រហារ ដោ​យគ្មា​ន​ការ​ពិចារ​ណា​។ កណ្ឌ​សុភា​សិត​បាន​បង្រៀន​យើង អំពី​របៀប​ប្រើពា​ក្យ​សម្តី​ទៅ​កាន់​អ្ន​ក​ដទៃ។ បទ​គម្ពី​រ​នេះ​បាន​ចែង​ថា “អ្នក​ណា​ដែល​រក្សា​មាត់​នឹង​អណ្តាត​ខ្លួន នោះ​ក៏​រក្សា​ព្រលឹង​ខ្លួន​ឲ្យ​រួច​ពី​ទុក្ខ​ព្រួយ​ដែរ”(២១:២៣)។ ហើយ​មាន​កា​រដា​ស់​តឿន​ដូច​ជា “ទោះ​ទាំង​សេចក្តី​ស្លាប់ ហើយ​នឹង​ជីវិត​ក៏​នៅ​ក្នុង​អំណាច​នៃ​អណ្តាត​ដែរ”(១៨:២១) ហើយ “មាន​គេ​ដែល​ពោល​ពាក្យ​ឥត​បើ​គិត ដូច​ជា​ចាក់​ដោយ​ដាវ តែ​សំដី​របស់​មនុស្ស​ប្រាជ្ញ​ជា​ថ្នាំ​ផ្សះ​វិញ”(១២:១៨)។ ពេល​ដែ​ល​លោក​ឃែន​ឲ្យ​យោបល់​​ទៅ​លោក​ស្កត់​ថា “ត្រូ​វ​មាន​ភាព​ផ្អែ​មល្ហែម​ជានិ​ច្ច” នោះ​ខ្ញុំក៏​បាន​នឹក​ឃើ​ញប​ទគ​ម្ពីរ​សុភា​សិត ១៦:២៤ ដែល​ចែង​ថា “ពាក្យ​​សំដី​ពីរោះ នោះ​ធៀប​ដូច​ជា​សំណុំ​ឃ្មុំ ក៏​ផ្អែម​ដល់​ព្រលឹង ហើយ​ជា​ថ្នាំ​ផ្សះ​ដល់​ឆ្អឹង​ផង”។ ឱ​ព្រះអ​ម្ចាស់​អើ​យ សូម​បំពេញ​ចិត្ត​ទូល​ប​ង្គំ ដោយ​ពាក្យ​សម្តី​ដែល​នឹ​ងនាំ​ព្រះ​​ពរ ដល់​អ្នក​ដទៃ​នៅ​ថ្ងៃនេះ​។—Anne…

Read article