ពេលដែលប្រកប ដោយព្រះគុណ
ជារៀងរាល់ឆ្នាំ ខ្ញុំចូលចិត្តស្តាប់ការផ្សាយបន្តផ្ទាល់ ជាអន្តរជាតិរបស់វិទ្យុប៊ីប៊ីស៊ី(BBC) អំពីកម្មវិធីបុណ្យអូណែល នៅពេលល្ងាយថ្ងៃបុណ្យណូអែល ដែលបានប្រារព្ធឡើង នៅក្នុងព្រះវិហារឃីង ខូលីជ(King’s College Chapel) ក្នុងក្រុងខេមប្រ៊ីជ ប្រទេសអង់គ្លេស។ កម្មវិធីបុណ្យនេះមានការអានបទគម្ពីរ៩ខ និងច្រៀងទំនុកសរសើរចំនួន៩បទ និងបូករួមជាមួយនឹងការអធិស្ឋាន ភ្លេងបុណ្យណូអែល ក្នុងកម្មវីធីថ្វាយបង្គំដែលធ្វើឲ្យខ្ញុំប៉ះពាល់ចិត្ត។ មានពេលមួយ ខ្ញុំមានការភ្ញាក់ផ្អើល ពេលបានឮអ្នកប្រកាស់កម្មវិធីនេះអត្ថាធិប្បាយ អំពីដំណើររបស់ពួកជំនុំ ចាកចេញពីព្រះវិហារដ៏ធំស្កឹមស្កៃនោះថា ពួកគេបាន “បោះជំហានចេញពីពិធីដែលប្រកបដោយព្រះគុណ ហើយចូលទៅក្នុងលោកិយដ៏ពិត”។ តើនេះមិនមែនជាអ្វីដែលបានកើតឡើង នៅថ្ងៃបុណ្យណូអែលដំបូងបំផុតផងដែរទេឬ? កាលនោះ ពួកអ្នកគង្វាលបានឮទេវតាប្រកាស អំពីការប្រសូត្រនៃព្រះសង្គ្រោះ គឺព្រះគ្រីស្ទជាអម្ចាស់(លូកា ២:១១) បន្ទាប់មក “មានពួកពលបរិវារកកកុញពីស្ថានសួគ៌ មកនៅជាមួយនឹងទេវតានោះ ក៏ពោលសរសើរដល់ព្រះ”(ខ.១៣-១៤)។ បន្ទាប់ពីពួកគេបានរកឃើញនាងម៉ារា លោកយ៉ូសែប និងបុត្រតូច នៅភូមិបេថ្លេហិម ពួកអ្នកគង្វាលក៏បានចេញទៅប្រាប់អ្នកដទៃទៀត ឲ្យដឹងអំពីការប្រសូត្រនៃព្រះឱរស ដោយមិនបង្អង់យូរឡើយ(ខ.១៧)។ គឺដូចដែលមានសេចក្តីចែងថា “ឯពួកអ្នកគង្វាល ក៏វិលត្រឡប់ទៅវិញ ទាំងសរសើរដំកើងដល់ព្រះ ដោយព្រោះគ្រប់ទាំងការ ដែលគេបានឮ ហើយឃើញនោះ ដូចជាទេវតាបានប្រាប់មក”(ខ.២០)។ ពួកគេមានការផ្លាស់ប្រែ ដោយសារ “បុណ្យណូអែលប្រកបដោយព្រះគុណ” ដែលពួកគេបានអបអរសាទរនោះ។…
Read article