តើយើងសំខាន់ចំពោះព្រះទេ?
អ្នកនិពន្ធបទគម្ពីរទំនុកដំកើង បានពោលថា “កាលណាទូលបង្គំពិចារណាមើលផ្ទៃមេឃ ជាការដែលព្រះហស្តទ្រង់បានធ្វើ … នោះតើមនុស្សជាអ្វី ដែលទ្រង់នឹករឭកដល់គេ?”(ទំនុកដំកើង ៨:៣-៤)។ សំណួរដ៏សំខាន់ដែលគាត់ចោទឡើងនេះ មានទំនាក់ទំនងនឹងបទគម្ពីរជាច្រើន ក្នុងព្រះគម្ពីរសញ្ញាចាស់។ ពេលសាសន៍ហេព្រើរកំពុងរស់នៅជាទាសករដ៏វេទនា ក្នុងនគរអេស៊ីព្ទ ពួកគេស្ទើរតែមិនអាចជឿត្រចៀកខ្លួនឯង ពេលឮលោកម៉ូសេប្រាប់ថា ព្រះទ្រង់យកព្រះទ័យទុកដាក់ចំពោះពួកគេ។ ម្យ៉ាងទៀត អ្នកនិពន្ធនៃព្រះគម្ពីរសាស្តាបានប្រើពាក្យកាន់តែស៊ីជម្រៅ ដោយចោទសួរថា “តើអ្វីៗគ្រប់យ៉ាង មានប្រយោជន៍ឬទេ?” មានពេលមួយខ្ញុំមានអំណរណាស់ ពេលដែលមានអ្នកខ្លះមានចោទសួរខ្ញុំ ពេលដែលខ្ញុំចែកចាយព្រះបន្ទូល តាមការអញ្ជើញ នៅឯសន្និសិតមួយ ដោយផ្អែកលើបទគម្ពីរ ដែលចែងថា “អញបានចារឹកឯងទុកនៅផ្ទៃបាតដៃរបស់អញហើយ អស់ទាំងកំផែងឯង នៅចំពោះភ្នែកអញជានិច្ច”(អេសាយ ៤៩:១៦)។ បទគម្ពីរនេះ និយាយអំពីការប្រកាសរបស់ព្រះអម្ចាស់ ដើម្បីលើកទឹកចិត្តរាស្រ្តរបស់ទ្រង់ ដែលកំពុងរងទុក្ខ ក្នុងដំណាក់កាលដ៏យ៉ាប់យ៉ឺន នៃប្រវត្តិសាស្រ្តរបស់ខ្លួន ខណៈពេលដែលលោកអេសាយបានថ្លែងទំនាយថា ពួកគេនឹងជាប់ជាឈ្លើយនៃចក្រភពបាប៊ីឡូន ដែលជាហេតុនាំឲ្យពួកគេទួញសោក គឺដូចដែលមានសេចក្តីចែងថា “ព្រះយេហូវ៉ាទ្រង់បានបោះបង់ចោលខ្ញុំទេ គឺព្រះអម្ចាស់ទ្រង់បានភ្លេចខ្ញុំហើយ”(អេសាយ ៤៩:១៤)។ ចំពោះការទួញសោកនេះ ព្រះទ្រង់បានមានបន្ទូលសន្យាជាបន្តបន្ទាប់ គឺដូចដែលមានចែងក្នុងបទចម្រៀងអ្នកបម្រើ(អេសាយ ៤២-៥៣) ដែលក្នុងនោះ ទ្រង់បានប្រទាននូវសេចក្តីសង្ឃឹម ដោយការសន្យាថា ពួកគេនឹងត្រូវបានរំដោះឲ្យរួចពីខ្មាំងសត្រូវ។ ត្រង់ចំណុចនេះ ទ្រង់បានថ្លែងទំនាយអំពីការយាងមកចាប់កំណើត…
Read article